**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

បទវិភាគ៖ប្រទេសចិនដែលប្រកបដោយភាពនឹងនរនឹងផ្តល់ជា“ទីបង្អែកដ៏រឹងមាំ”ដល់ការអភិវឌ្ឍសហគ្រាសបរទេសនៅប្រទេសចិន

“ទន្ទឹមនឹងអ្នកប្រើប្រាស់ចិនកាន់តែយកចិត្តទុកដាក់ដល់សុខភាព ខ្ញុំជឿថា សហគ្រាសយើងនឹងមានទំហំកាន់តែធំនៅទីផ្សារប្រទេសចិន ។ ”ពេលថ្មីៗកន្លងទៅនេះ លោក Brian Jamieson ស្ថាបនិកនៃក្រុមហ៊ុន SP1KE ដែលជាក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខាងសុខភាពនៃកាណាដាបានថ្លែងដូចនេះពោលខាងលើនេះ ។
ព្រមពេលជាមួយគ្នានេះ អង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចនិងគណៈកម្មាធិការសហភាពអឺរ៉ុបសុទ្ធតែបានដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើននៃសេដ្ឋកិច្ចរបស់ចិនចំនួន០,២ភាគរយនៅពេលថ្មីៗកន្លងទៅនេះ តាមសន្ទស្សន៍ជំនឿចិត្តខាងការវិនិយោគផ្ទាល់របស់ពាណិជ្ជករសកលដែលក្រុមហ៊ុនគ្រប់គ្រងនិងប្រឹក្សាយោបល់អន្តរជាតិ Kearney បានប្រកាសឱ្យដឹងថា ចំណាត់ថ្នាក់របស់ចិនបានឡើងពីលេខរៀងទី៧នៅឆ្នាំ២០២៣ដល់លេខរៀងទី៣នៅឆ្នាំ២០២៤នេះ ដែលកាន់លំដាប់ថ្នាក់ទីមួយក្នុងចំណោមទីផ្សារងើបឡើងថ្មី ។
កាលពីថ្ងៃទី១៧ខែឧសភា រដ្ឋាភិបាលចិនបានប្រកាសពីស្ថានភាពដំណើរការនៃសេដ្ឋកិច្ចនៅខែមេសា ដែលបានបញ្ជាក់ពីការប៉ាន់ប្រមាណពីក្រៅប្រទេសទាំងនេះ ។ តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង៦,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលកើនឡើង២,២ភាគរយបើប្រៀបធៀបនឹងខែមីនា ។ សន្ទស្សន៍ប៉ាន់ប្រមាណនៃសកម្មភាពផលិតកម្មនិងធ្វើអាជីវកម្មនៃសហគ្រាសបន្តស្ថិតនៅចន្លោះកើនឡើងដែលមានកម្រិតខ្ពស់បង្គួរ សន្ទស្សន៍សកម្មភាពធុរកិច្ចពាណិជ្ជកម្មនៃមុខរបរសេវាកម្មបន្តស្ថិតនៅចន្លោះកើនឡើងយ៉ាងល្អប្រសើររយៈពេល៤ខែជាប់ៗគ្នា ។ល។ ទិន្នន័យមួយចំនួនបានបង្ហាញថា សេដ្ឋកិច្ចចិនបានដំណើរការដោយនឹងនរ ដែលបន្តនិន្នាការកើនឡើងដ៏ល្អប្រសើរ ហើយកត្តាវិជ្ជមានក៏កំពុងកើនឡើងផងដែរ ។
បើនិយាយចំពោះសហគ្រាស ទីផ្សារគឺមានន័យថាប្រាក់ចំណេញ ។ តើប្រទេសចិនដែលជាទីផ្សារទ្រង់ទ្រាយធំសម្បើមនេះមានលក្ខណៈបែបណា?ពីខែមករាដល់ខែមេសា ទំហំលក់រាយសរុបនៃវត្ថុប្រើប្រាស់ក្នុងសង្គមបានកើនឡើង៤,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ចំណុចក្តៅដូចជាការប្រើប្រាស់ឌីជីថលនិងការប្រើប្រាស់ខាងទេសចរណ៍វប្បធម៌ជាដើមបានបំពេញបន្ថែមកម្លាំងចលករថ្មីក្នុងការស្តារទីផ្សារប្រើប្រាស់ឡើងវិញ ។ ក្នុងពេលដំណាលគ្នានេះ ទំហំលក់រាយទំនិញជាក់ស្តែងតាមអនឡាញបានកើនឡើង១១,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលបានបង្ហាញពីកម្លាំងរស់រវើកនៃទីផ្សារលក់រាយតាមបណ្តាញអ៊ីនធើណេតធំទីពីរលើទូទាំងពិភពលោក ។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យឆេងម៉េងនៅដើមខែមេសាកន្លងទៅនេះ ចំនួនអ្នកទេសចរក្នុងស្រុកចិននិងការចំណាយរបស់អ្នកទេសចរក្នុងស្រុកចិនបានកើនឡើង១១,៥ភាគរយនិង១២,៧ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩ ។
បើសង្កេតមើលសេដ្ឋកិច្ចនៃប្រទេសមួយ គួរតែមើលកម្លាំងជំរុញនៅពេលអនាគតនិងភាពធន់នៃការអភិវឌ្ឍ នេះសំខាន់គឺមកពីកម្លាំងចលករខាងការច្នៃប្រឌិតថ្មី ។ ទន្ទឹមនឹងពេលដែលប្រទេសចិនអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីដោយពេញទំហឹង កម្លាំងចលករថ្មីកំពុងបង្កើតឡើងយ៉ាងឆាប់រហ័ស ។ នៅខែមេសា សមាមាត្រនៃតម្លៃបន្ថែមនៃរបរផលិតគ្រឿងបរិក្ខារនិងរបរផលិតកម្មបច្ចេកវិទ្យាខ្ពស់ធុនមធ្យមនិងតូចក្នុងសហគ្រាសឧស្សាហកម្មធុនមធ្យមនិងតូចទាំងអស់បន្តកើនឡើងទៀត ។ ពីខែមករាដល់ខែមេសា ការវិនិយោគលើការកែច្នៃបច្ចេកទេសនៃរបរផលិតកម្មនិងការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់សុទ្ធតែមានល្បឿនកំណើនលឿនជាងការវិនិយោគទាំងអស់បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ បើនិយាយចំពោះសហគ្រាសបរទេស ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន នឹងនាំមកនូវលំហបើកទូលាយនិងធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើន ។
ប្រទេសចិននៅតែជា “គោលដៅពេញនិយម”នៃការវិនិយោគសកលដដែល ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចប្រជុំកំពូលស្តីពីការជំរុញការវិនិយោគនិងពាណិជ្ជកម្មសកលលើកទីបីបានបើកធ្វើនៅក្រុងប៉េកាំង ។ សភាពាណិជ្ជកម្មបរទេសនៅចិនចំនួន១៨សុទ្ធតែបានចាត់បញ្ជូនតំណាងចូលរួម ។ ចាប់ពីសន្ទស្សន៍ជាច្រើននៃពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទីបួនបង្កើតកំណត់ត្រាថ្មី រហូតដល់ពាណិជ្ជករបញ្ជាទិញបរទេសដែលចូលរួមពិព័រណ៍ផលិតផលនាំចេញនាំចូលរបស់ចិនដែលតាំងបង្ហាញនៅទីតាំងផ្ទាល់បានបំបែកកំណត់ត្រា ពាណិជ្ជករបរទេសបាននាំគ្នាផ្តល់ការគាំទ្រ ដើម្បីរួមគ្នាចែករំលែកកាលានុវត្តភាពនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។
បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅមានភាពកាន់តែស្មុគ្រស្មាញនិងមិនប្រាកដប្រជា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនក៏ប្រឈមមុខនឹងការលំបាកនិងការសាកល្បងមួយចំនួនដែរ ។ ប៉ុន្តែទន្ទឹមនឹងការអនុវត្តគោលនយោបាយម៉ាក្រូប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចចិនមានលក្ខខណ្ឌពង្រឹងនិន្នាការល្អប្រសើរជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវគោលដៅកំណើនពេញមួយឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង