**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល (ស.ភ.រ.) ជាលើកដំបូង

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលជាលើកដំបូង នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកស្វ័យប្រវត្តិ សមាជិក ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រី​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ និងសាស្ត្រាចារ្យឧត្តមសិក្សា ព្រមទាំងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល។

ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បើកកិច្ចប្រជុំ និងប្រកាសសមាសភាពក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចថា “ទោះបីជាកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅក្នុងបន្ទប់តូចក៏ពិតមែន តែសមាសភាពដែលស្ថិតក្នុងបន្ទប់ដ៏តូចនេះពោរពេញដោយឆន្ទៈ ទឹកចិត្ត និងលទ្ធផលការងារដ៏ធំធេង ប្រកបដោយមនសិកាស្នេហាជាតិ”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល និងជាសមាជិកស្វ័យប្រវត្តិរបស់ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ធ្វើរបាយការណ៍សង្ខេបអំពីសកម្មភាពការងាររបស់សាលាភូមិន្ទរដ្ឋបាល រួមមាន៖ ១)-ការរៀបចំផែនការសកម្មភាព ឆ្នាំ២០២៤ និងវឌ្ឍនភាពការងារ ត្រីមាសទី១ ឆ្នាំ២០២៨ ២)-ការត្រៀមរៀបចំពិធីបិទវគ្គ ឆ្នាំ២០២៣ និងបើកវគ្គ ឆ្នាំ២០២៤ និង ៣)-ការរៀបចំវាយតម្លៃតម្រូវការសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើការងារខាងលើ ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ដើម្បីប្រមូលមតិយោបល់ ដែលជាធាតុចូលសម្រាប់រៀបចំ និងកែសម្រួលស្ថានភាពការងារទៅមុខបន្តទៀត។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប និងមតិជាធាតុចូលរបស់សមាជិកអង្គប្រជុំ រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំតម្រង់ទិសបន្ថែមទៅលើសិទ្ធអំណាច និងភារកិច្ចក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងកំណត់របៀបរបបប្រជុំសាមញ្ញពីរដងក្នុងមួយឆ្នាំរៀងរាល់ត្រីមាសទី២ និងដើមត្រីមាសទី៤ នៃឆ្នាំនីមួយៗ ឬផ្អែកតាមការចាំបាច់ និងប្រជុំជាវិសាមញ្ញ តាមសំណើរបស់ប្រធានក្រុមប្រឹក្សា ស.ភ.រ ឬនាយក ស.ភ.រ. ឬសមាជិកចំនួនពីរភាគបីឡើងទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមផងដែរថា “សមត្ថភាព វិជ្ជាជីវៈបច្ចេកទេស ពិតជាមានសារៈសំខាន់ក្នុងការអនុវត្តការងារ តែការផ្សាភ្ជាប់បំណិនទាំងនេះជាមួយមនសិការសេ្នហាជាតិ រឹងរឹតតែបន្ថែមទម្ងន់ដល់ការងារនីមួយៗ ក្នុងការជ្រោងកិត្យានុភាពជាតិកាន់តែខ្ពស់មួយកម្រិតទៀត។ យើងគួរគប្បីរក្សា និងចែករំលែកស្មារតីនេះបន្តដល់ យុវជន យុវនារី មន្ត្រីរាជការ និងសិស្សមន្ត្រីដែលកំពុង និងត្រូវទទួលបានការបណ្តុះបណ្តាលជាបន្តបន្ទាប់គ្រប់ជំនាន់”៕

អត្ថបទដែលជាប់ទាក់ទង