**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

២ថ្ងៃទៀត ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ សម្រាប់វិញ្ញាសាសរសេរលើកទី២ នឹងមកឈានដល់

ភ្នំពេញ៖ ជាទម្លាប់ នៅមុនពេលការប្រឡងនីមួយៗ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ​តែងតែដឹកនាំកិច្ចប្រជុំធ្វើវឌ្ឍនភាពការងារ និងជម្រះមន្ទិល ឬបញ្ហាប្រឈមនានា ​ឆ្ពោះទៅកាន់ការប្រឡង​ប្រជែងនីមួយៗ។ ជាក់ស្តែង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កិច្ចប្រជុំដើម្បីធ្វើវឌ្ឍនភាពត្រូវបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលជាប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការ និងអនុគណៈកម្មការការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ វិញ្ញាសាសរសេរលើកទី២។

ស្របពេលជាមួយនឹងការធ្វើរបាយការណ៍វឌ្ឍនភាព អង្គប្រជុំក៏បានចែករំលែកនូវមតិយោបល់ប្រហាក់ប្រហែលគ្នាថា កន្លងមកគណៈកម្មការរៀបចំការប្រឡងប្រជែង ក៏ដូចជាក្រុមការងារនៃក្រសួងមុខងារសាធារណៈ បានអនុវត្តការងារយ៉ាងល្អិតល្អន់ និងទទួលបានការសាទរ ពីប្រជាពលរដ្ឋ ជាពិសេសបេក្ខជន និងអាណាព្យាបាល ដែលបានចូលរួមប្រឡងប្រជែង ស្របនឹងគោលការណ៍ថ្មីនេះ។ ទោះបីជាយើងមានការគិតគូរល្អិតល្អន់យ៉ាងណាក៏ដោយ បញ្ហាប្រឈមនានាតែងតែកើតឡើងចំពោះមុខ ជាពិសេសការប្រឡងលើកចុងក្រោយនេះ ដែលមានបរិមាណបេក្ខជនចូលរួមយ៉ាងច្រើនដែលយើងមិនធ្លាប់ជួបប្រទះ ធ្វើឱ្យយើងជួបបញ្ហាប្រឈមដែលត្រូវដោះស្រាយជាបន្តបន្ទាប់។ ដូច្នេះលទ្ធផលនៃកិច្ចប្រជុំនេះ មានសារៈសំខាន់ចំពោះការងារឆ្ពោះទៅមុខ ទៅលើការរៀបចំប្រឡងប្រជែងលើកទី២ ក្នុងការប្រឡងប្រជែងជ្រើសរើសបេក្ខជនចំនួន ៤៤១នាក់ ឱ្យចូលបង្រៀននៅអនុវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។

តាមរយៈកិច្ចប្រជុំនេះ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសទាំងអស់ ដែលមាននៅក្នុងគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ប្រកបដោយសាមគ្គីភាព និងការសហការគ្នាបានល្អប្រសើររវាងក្រុមការងារ ដែលបានធ្វើឱ្យដំណើរការប្រឡងសម្រាំងលើកទី១ កាលពីថ្ងៃទី២ ដល់ទី៥ ខែឧសភា ឆ្នាំ២០២៤ កន្លងមក ដែលមានបេក្ខជនសរុប ៣៣ ៣១៤នាក់ ដោយទទួលបានសម្រាំងបេក្ខជនចំនួន ១ ៣៧៩នាក់ សម្រាប់ប្រឡងវិញ្ញាសាសរសេរលើទី២ បានបញ្ចប់ដោយរលូន ដូចការគ្រោងទុក។ ឯកឧត្តមក៏បាន ថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ ចំពោះកិច្ចសហការនាពេលកន្លងមក ជាពិសេសការចែករំលែកនូវបទពិសោធក្នុងការគាំទ្រការរៀបចំដំណើរការប្រឡងមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង