**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

កងការពារព្រំដែនលេខ ៦០១ យោធភូមិភាគពិសេស ប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារព្រំដែន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ម៉ៅ សាភឿន មេបញ្ជាការរង យោធភូមិភាគពិសេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារព្រំដែន របស់កងការពារព្រំដែនលេខ ៦០១ ។

វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមចូលរួមរៀនសូត្រចំនួន ៥០នាក់ គ្រូ ៥នាក់ រយះពេល ៩១ថ្ងៃ ដែលសិក្សាលើមុខវិជ្ជា ដូចជា ៖ ជំនាញព្រំដែន យុទ្ធវិធី ឋានលេខា អប់រំចិត្តសាស្ត្រ និងលំហាត់របៀប ។

របាយការណ៍ស្វាគមន៍ក្នុងពិធីនេះ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម មេបញ្ជាការរង យោធភូមិភាគពិសេស ដែលបានចំណាយពេលដ៏មានតម្លៃផ្ដល់កិត្តិយស អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនរបស់កងការពារព្រំដែនលេខ ៦០១ នាឱកាសនេះ។

លោកមេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ ក៏បានរាយការណ៍អំពីលទ្ធផលសម្រេចបានកន្លងមកជូន ឯកឧត្ដម អធិបតី និងធ្វើបានធ្វើការណែនាំការងាររៀនសូត្រមួយចំនួនដល់សិក្ខាកាមទាំងអស់ផងដែរ ។

អញ្ជើញសំណេះសំណាល និងផ្ដាំផ្ញើនាឱកាសនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ម៉ៅ សាភឿន មេបញ្ជាការរង យោធភូមិភាគពិសេស បានថ្លែងកោតសរសើរចំពោះ អង្គភាពកងការពារព្រំដែនលេខ ៦០១ ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចទាំងការងារស្នូល និងការកសាងជំរុំជម្រករបស់អង្គភាព ព្រមទាំងបំពេញការងារភារកិច្ចដែលថ្នាក់លើប្រគល់ជូន សម្រេចបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដម មេបញ្ជាការរង យោធភូមិភាគពិសេស បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវគោរពវិន័យកងទ័ព គោរពបទបញ្ជា យកចិត្តទុកដាក់ខិតខំរៀនសូត្រគ្រប់មុខវិជ្ជា ដែលគ្រូបានឧទ្ទេសនាម ទាំងក្នុងថ្នាក់ និងលើទីលាន ដោយប្រកាន់នូវទិសស្លោក ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ មិនបង្ហូរឈាមនៅលើសមរភូមិ ពង្រឹងសាមគ្គីភាពរវាងមិត្តរួមអាវុធ ចេះជួយគ្នាទៅវិញទៅមក អប់រំណែនាំគ្នារកអ្វីដែលល្អ ក្នុងការបង្កើនប្រសិទ្ធភាព និងគុណភាពរបស់វគ្គហ្វឹកហ្វឺន ដើម្បីយកចំណេះដឹងទាំងនេះមកបម្រើការងារជូនអង្គភាព និងបានជំរុញឱ្យប្អូនៗសិក្ខាកាមទាំងអស់ ត្រូវមានទស្សនស្មោះត្រង់ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសគាំទ្រយ៉ាងពេញទំហឹងរាល់បទបញ្ជាដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ និងប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៕

អត្ថបទដែលជាប់ទាក់ទង