**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

«ការអភិវឌ្ឍគឺជាគន្លឹះ» អាហារថ្ងៃត្រង់មួយពេលនេះ បានធ្វើឱ្យសេដ្ឋកិច្ចឯកជនចិន ចូលផ្លូវល្បឿនលឿន

ហេតុអ្វីបានជាជនជាតិចិនហៅសាធារណរដ្ឋប្រជាមានិតចិនថា «ប្រទេសចិនថ្មី» ? ចាប់ពីខែតុលា ឆ្នាំ ១៩៤៩ ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីគ្រា គន្លឹះមួយ ដែលកើតឡើងចាប់ពីចុងឆ្នាំ ១៩៧៨។
កាលនោះ មជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំពេញអង្គ និងបានសម្រេចបង្វែរស្នូលការងារបក្សនិងរដ្ឋទៅលើការកសាងសេដ្ឋកិច្ច តាមរយៈការធ្វើកំណែទម្រង់និងបើកទូលាយ។
ដើម្បីលើកទឹកចិត្តមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មឱ្យចូលរួមការកសាងសេដ្ឋកិច្ចជាតិ ក្រោយបានបញ្ចប់កិច្ចប្រជុំមជ្ឈិមបក្ស លោក តេង ស៊ាវ ភីង បានអញ្ជើញសហគ្រិនវ័យចំណាស់ចំនួន៥ រូប ទៅសំណេះសំណាលគ្នានៅមហាវិមានប្រជាជននៅក្រុងប៉េកាំង ។ សហគ្រិនវ័យចំណាស់ប្រាំរូបនោះ មានអាយុជាមធ្យម ៧៨ ឆ្នាំ ដែលមានបទពិសោធច្រើនក្នុងការបង្កើតនិងគ្រប់គ្រងសហគ្រាសឧស្សាហកម្មទ្រង់ទ្រាយធំ ដែលល្បីល្បាញក្នុងតំបន់អាស៊ីដូចជាឧស្សាហកម្មវាយនភ័ណ្ឌ ដែកថែប ស៊ីម៉ងត៍ គ្រឿងចក្រ និងសម្ភារ:ធ្វើពីរោមជ្រូក ជាដើម។
តើត្រូវធ្វើកំណែទម្រង់យ៉ាងណាចំពោះរោងចក្រដែលឆ្លងផុតសម័យចាស់មកសម័យថ្មី? មូលធនបរទេសគួរដំណើរការតាមរបៀបណា? សហគ្រិនឧស្សាហកម្មនិងពាណិជ្ជកម្មជាតិនិងអន្តរជាតិចូលរួមការកសាងប្រទេសតាមវិធីណា? គួរបង្កើត និម្មបនកម្មសេដ្ឋកិច្ចជាតិថ្មីតាមមធ្យោបាយអ្វី ? ក្នុងរយៈពេលជាង ២ ម៉ោងនៃការសំណេះសំណាល់ អ្នកទាំងអស់គ្នាបានផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង កង្វល់និមួយៗក៏ត្រូវបានលុបបំបាត់ជាបណ្តើៗ។
ដល់ពេលថ្ងៃត្រង់ លោក តេង ស៊ាវ ភីង បានស្នើឱ្យហូបបាយជាមួយគ្នា ម្ចាស់ផ្ទះនិងភ្ញៀវបានសំណេះសំណាលគ្នាយ៉ាងសប្បាយរីករាយ លោក តេង ស៊ាវ ភីង បានលើកឡើងជាលើកទមួយថា ប្រទេសចិនថ្មីគួរទាក់ទាញទុនវិនិយោគពីបរទេស នឹងគាំទ្រការបង្កើតសហគ្រាសឯកជន ដែលបានបើកទ្វារនៃតំបន់ហាមឃាត់អំពីការអភិវឌ្ឍសេដ្ឋកិច្ចមិនមែនសាធារណៈនៅប្រទេសចិន។
អាហារថ្ងៃត្រង់នេះ វាបានជួយដោះស្រាយរឿងរ៉ាវដែលជះឥទ្ធិពលយ៉ាងស៊ីជម្រៅចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ប្រទសចិនថ្មីដែលទើបបង្កើតឡើង។ អាហារថ្ងៃ ត្រង់មួយពេលដ៏ល្បីឈ្មោះនេះ តែតាមពិតមុខម្ហូបធម្មតាណាស់គឺ ស៊ុបឆ្នាំភ្លើងរស់ជាតិ ប៉េកាំង ដែលមានសាច់មួយមុខ បន្លែ២មុខ សាច់ចៀម តាវហ៊ូ និងស្ពៃស។ យ៉ាងណាមិញ មនុស្សជំនាន់ក្រោយបានវាយតម្លៃថា ម្ហូបមួយពេលនេះ បានធ្វើឱ្យសេដ្ឋកិច្ចឯកជនចិនចូលផ្លូវល្បឿនលឿន។

ពីមុនមនុស្សបួនរយលាននាក់ហូបបាយមិនឆ្អែត បច្ចុប្បន្នប្រជាពលរដ្ឋ ១៤០០ លាននាក់រកទិញរបស់របរមកពីគ្រប់ទិសទីលើពិភពលោក និងផ្តល់ផលិតផលចិនទៅទូទាំងពិភពលោក — រឿងរ៉ាវបស់ប្រទេសចិនថ្មីបានលើកទឹកចិត្តដល់មនុស្សច្រើនឡើងៗ ការអភិវឌ្ឍគឺជាគន្លឺះ។
ប្រជាជនចិនមិនត្រឹមតែប្រសប់ជម្រុះចោលរបស់ចាស់ប៉ុណ្ណោះទេ ក៏ប្រសប់បង្កើតរបស់ថ្មីផងដែរ ។ ចាប់ពីបង្កើតប្រទេសចិនថ្មីដល់ការធ្វើកំណែទម្រង់និងបើកទូលាយ ក្នុងរយៈពេលជាងសាមសិបឆ្នាំ បក្សកុម្មុយនីស្តចិនដែលជាបក្សកាន់អំណាចរបស់ប្រទេសចិនបានដឹកនាំប្រជាជនចិនលុបបំបាត់ទាំងស្រុងនូវរបបកេងប្រវ័ញ្ច , ក្នុងរយៈពេលជាងសែសិបឆ្នាំបន្ទាប់មក ការធ្វើកំណែទម្រង់និងការបើកទូលាយបានជំរុញឱ្យប្រទេសចិនបោះជំហានយ៉ាងលឿននិងអស្ចារ្យដើម្បីដើរទាន់យុគសម័យ ។ខណៈសេដ្ឋកិច្ចឯកជនក៏បានប្រែពីភាពទន់ខ្សោយទៅជារឹងមាំខ្លាំងក្លា រហូត បានក្លាយជាកម្លាំងចលករដ៏សំខាន់មួយនៃការធ្វើទំនើបកម្មតាមបែបផែនចិន។
«ការធ្វើទំនើបកម្ម និយាយឱ្យចំទៅគឺដើម្បីឱ្យប្រជាជនទទួលបានជីវភាពកាន់តែល្អ ។ ការចញ្ចឹមបីបាច់និងអប់រំកូនៗ ការបណ្តុះបណ្តាលយុវវ័យឱ្យលូតលាស់ជាធនធានមនុស្សដែលមានសមត្ថភាពកសាងមាតុប្រទេសឱ្យល្អ ការដែលមនុស្សចាស់ស្រួលមើលជំងឺស្រួលទទួលបានសេវាថែទាំសុខភាព… តម្រូវការរបស់ក្រុមគ្រួសារនីមួយៗគឺជាការងារនៃរដ្ឋាភិបាល។ » « គោលនយោបាយធ្វើកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន នឹងមិនប្រែប្រួលក្នុងរយ:ពេលយូរ ។ សម្រាប់ប្រទេសទាំងអស់ដែលមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយយើង យើងសុទ្ធតែរីករាយរួមជាមួយពួកគេ ដើម្បី ជំរុញឱ្យសេដ្ឋកិច្ចពិភពលោកអភិវឌ្ឍកាន់តែរុងរឿង» —- នេះបើតាមប្រសាសន៍លោក Xi Jinping ប្រមុខរដ្ឋចិន៕

អត្ថបទដែលជាប់ទាក់ទង