**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អភិបាលខេត្តពោធិ៍សាត់ ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ ដែលអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អ

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ អបដោយថវិកា របស់ក្រសួងមហាផ្ទៃ ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ប៉ុស្តិ៍ ដែលបានអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២៣។

ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលឃុំ សង្កាត់ និងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៤៩ ដែលបានសហការ និងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធានាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងផ្តល់នូវសេវាសាធារណៈ ក្នុងមូលដ្ឋានក្នុងឆ្នាំ២០២៣ បានល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ ជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះ ដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗជាច្រើន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បានកត់សម្គាល់ឃើញថា បញ្ហាប្រឈមដែលនៅសេសសល់ រួមទាំងកិច្ចការសំខាន់ៗនានាជាច្រើនទៀត នៅក្នុងមូលដ្ឋាន ត្រូវតែបន្តពុះពារអនុវត្តឲ្យបានល្អ ក្នុងឆ្នាំ២០២៤ និងឲ្យមានការចូលរួមគាំទ្រកាន់តែច្រើន ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ក្នុងគោលបំណង និងសំណូមពររួម ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទាំងអនាម័យ បរិស្ថាន សុខុមាលភាព កាត់បន្ថយអត្រាគ្រោះថ្នាក់ គ្រោះមហន្តរាយ ជំងឺឆ្លងរាតល្បាត លើកទឹកចិត្តឲ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ខូយ រីដា បានដាក់ចេញនូវផែនការសកម្មភាព រួមមាន៖
ទី១-ផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព សមធម៌ និងទទួលបាននូវទំនុកចិត្ត ពីប្រជាពលរដ្ឋ
ទី២-នៅក្នុងមូលដ្ឋានគ្មានបទល្មើសគ្រប់ប្រភេទ ពង្រឹងយន្តការ តាមដាន ត្រួតពិនិត្យ ប្រយុទ្ធប្រឆាំង និងបង្កាបង្ក្រាបនូវរាល់បទល្មើសឱ្យបានទាន់ពេលវេលា ឆាប់រហ័ស មានប្រសិទ្ធភាព និងតម្លាភាព
ទី៣-បង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា តាមកម្មវិធីសាសនា សិល្បៈ វេទិកា នៅតាមសាលារៀន វត្តអារាម ទីតាំងអាជីវកម្ម សេវាកម្ម និងតំបន់ស្មុគស្មាញ បានយល់ដឹងអំពីផលប៉ះពាល់ ដែលបណ្តាមកពីការមិនគោរពច្បាប់
ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរ គ្មានអំពើហឹង្សា និងគ្មានក្មេងទំនើង
ទី៥-បន្តការខិតខំដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
ទី៦-គ្រប់ភូមិ ឃុំ សង្កាត់ ត្រូវមានអនាម័យ មានសោភ័ណភាព និងបរិស្ថានស្អាតល្អ ឈរលើគោលការណ៍ រស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិត និងគ្រួសារសង្គមជាតិរីករាយរុងរឿង
ទី៧-ឆ្លើយតបឲ្យបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតល្បាត និងត្រូវមានផែនការទុកជាមុន ក្នុងការសង្គ្រោះជួយដល់អាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងកាត់បន្ថយហានិភ័យ ដែលបណ្តាលមកពីគ្រោះមហន្តរាយ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកា ជូនដល់រដ្ឋបាល ឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ប៉ុស្តិ៍៖ ក្នុងនោះជ័យលាភី ចំណាត់ថ្នាក់លេខ១ មានចំនួន២២ឃុំ សង្កាត់ និង២២ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលត្រូវទទួលថវិកា ចំនួន៥០ម៉ឺនរៀល, ជ័យលាភី ចំណាត់ថ្នាក់លេខ២ មាន២៤ឃុំ សង្កាត់និង២៤ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលត្រូវទទួលថវិកា ចំនួន៣២ម៉ឺន៥ពាន់រៀល និងជ័យលាភី ចំណាត់ថ្នាក់លេខ៣ មាន៣ឃុំ សង្កាត់ និង៣ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលត្រូវទទួលបានថវិកាចំនួន ២២ម៉ឺន ៥ពាន់រៀល អបដោយបណ្ណសរសើរ និងលិខិតសរសើរមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង