**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

បទវិភាគ៖ទំនាក់ទំនងរវាងចិននិងហុងគ្រីបានឈានចូលដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ

ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហុងគ្រី ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដោយប្រកាសពង្រីកទំនាក់ទំនងរវាងចិននិងហុងគ្រីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាង១០ ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅពេលអនាគត ។ លោក Orbán Viktor នាយករដ្ឋមន្ត្រីហុងគ្រីបានវាយតម្លៃក្នុងពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា “ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping លើកនេះជាទស្សនកិច្ចដែលមានលក្ខណៈប្រវត្តិសាស្ត្រមួយលើក ។”
ឆ្នាំនេះជាខួបទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងហុងគ្រី ។ ក្នុងរយៈពេល៧៥ឆ្នាំកន្លងទៅនេះ ប្រទេសទាំងពីរបានប្រកាន់ខ្ជាប់ការរាប់អានគ្នាប្រកបដោយសមភាព ជឿទុកចិត្តនិងជួយគ្នាទៅវិញទៅមក និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ ទំនាក់ទំនងរវាងចិននិងហុងគ្រីបានឈានចូលដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ គួរតែលើកកម្ពស់កម្រិតថ្នាក់ទំនាក់ទំនងទ្វេភាគីថែមមួយកម្រិតទៀត នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយខ្លឹមសារសម្បូរបែប ។
តើនឹងជំរុញលើកកម្ពស់គុណភាពនិងកម្រិតថ្នាក់នៃទំនាក់ទំនងទ្វេភាគីដោយរបៀបណា? លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា ភាគីទាំងពីរត្រូវបន្តគាំទ្រយ៉ាងមុតមាំនូវផលប្រយោជន៍ជាស្នូលនិងបញ្ហាយកចិត្តទុកដាក់ដ៏សំខាន់របស់គូភាគី បង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ត្រួសត្រាយយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យងើបឡើងថ្មី ដូចជាថាមពលស្អាតនិងភាពវៃឆ្លាតសិប្បនិម្មិតជាដើម បន្តគាំទ្រការបង្រៀនភាសារបស់ប្រទេសទាំងពីរនិងបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន បង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការពហុភាគី និងគាំពារយុត្តិធម៌និងសមភាពអន្តរជាតិ ។ល។ គំនិតផ្តួចផ្តើមទាំងនេះបានចង្អុលបង្ហាញទិសដៅនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងហុងគ្រីក្នុងដំណាក់កាលបន្ទាប់ ។
ពិតមែនតែចិននិងហុងគ្រីមានរបបនយោបាយខុសគ្នាក៏ដោយ ក៏ប្រទេសទាំងពីរជាមិត្តល្អចិត្តមួយថ្លើមមួយជាប់រហូតមក ។ មូលហេតុដ៏សំខាន់មួយគឺដោយមកពីភាគីទាំងពីរបានរក្សាទំនុកចិត្តគ្នាខាងនយោបាយកម្រិតខ្ពស់ ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងថា ភាគីចិនគាំទ្រយ៉ាងមុតមាំចំពោះហុងគ្រីក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន ។ ភាគីហុងគ្រីសម្តែងការគាំទ្រចំពោះភាគីចិនក្នុងការគាំពារផលប្រយោជន៍ជាស្នូលនិងសិទ្ធិដ៏ត្រឹមត្រូវរបស់ខ្លួន ។ មិនថាកាលពីមុន ឥឡូវនិងអនាគត សុទ្ធតែគោរពគោលការណ៍ចិនតែមួយយ៉ាងមុតមាំ ។
ចិននិងហុងគ្រីក៏ជាដៃគូល្អដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះផងដែរ ។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ហុងគ្រីក្រៅពីទ្វីបអឺរ៉ុប ហើយហុងគ្រីជាគោលដៅវិនិយោគទីមួយនៅតំបន់អឺរ៉ុបកណ្តាលនិងខាងកើតនិងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ចិន ។ ដូចប្រសាសន៍របស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រីដែលបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរហុងគ្រីនិងចិនបានបញ្ជាក់ថា ចិនបានផ្តល់កាលានុវត្តភាពដ៏ធំសម្បើមដល់ប្រទេសអឺរ៉ុប ។
យោងតាមសេចក្តីថ្លែងការណ៍រួមឱ្យដឹងថា ភាគីទាំងពីរនឹងជំរុញឱ្យគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”និងយុទ្ធសាស្ត្រ “បើកទូលាយចំពោះលោកខាងកើត”របស់ហុងគ្រីតភ្ជាប់គ្នាយ៉ាងស៊ីជម្រៅថែមមួយកម្រិតទៀត ។ លោក Orbán Viktor នាយករដ្ឋមន្ត្រីហុងគ្រីយល់ឃើញថា សមិទ្ធផលដែល “ខ្សែក្រវាត់និងផ្លូវ”ទទួលបាននៅហុងគ្រី នៅអឺរ៉ុបទាំងមូលគឺគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ ដែលបាននាំមកនូវឱកាសការងាររាប់ម៉ឺន ក៏ដូចជាវិបុលភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចដល់ហុងគ្រី ។
លោក Orbán Viktor ធ្លាប់បានថ្លែងថា នៅរយៈពេលជាង១០ឆ្នាំមុនលោកក៏បានគិតថា អនាគតនៃហុងគ្រីមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយប្រទេសចិន ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងហុងគ្រីបានឡើងដល់កម្រិតថ្មីទៀត ភាគីទាំងពីរនឹងពួតដៃគ្នាបោះជំហានទៅមុខកាន់តែជិតស្និទ្ធក្នុងដំណើរការសម្រេចបាននូវការធ្វើទំនើបកម្មរៀងៗខ្លួន សម្រេចបាននូវការអភិវឌ្ឍរួមនិងវិបុលភាពរួម ព្រមទាំងជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតមានភាពកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ ៕

អត្ថបទដែលជាប់ទាក់ទង