**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

សិស្សានុសិស្សអនុវិទ្យាល័យភ្នំស្រុកជាង១ពាន់នាក់ ចូលរួមវេទិការផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ ព្រហ្មទណ្ឌ និងគ្រឿងញៀន

ភ្នំពេញ៖ សិស្សានុសិស្សអនុវិទ្យាល័យភ្នំស្រុកសរុបចំនួន ១.១១៨នាក់ ស្រី ៦៧២នាក់ចូលរួមវេទិការផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ ព្រហ្មទណ្ឌ និងគ្រឿងញៀន ពិធីនេះរៀបចំធ្វើនៅវិទ្យាល័យភ្នំស្រុក ស្ថិតនៅក្នុងភូមិមាត់ស្រះ ឃុំស្រះជីកើស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ជូ បុត្រ អភិបាល នៃ   គណៈអភិបាលស្រុកភ្នំស្រុក និងមានការចូលរួមពីលោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក អធិការរងពាក់ព័ន្ធ កំណាងអង្គការទស្សនៈពិភពលោក អាជ្ញាធរឃុំស្រះជីកផងដែរ។ លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានលើកឡើងថា៖ដើម្បីសុវត្ថិភាពចរាចរណ៍គឺចាប់ផ្តើមពីយើងទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ក្នុងពេលបើកបរយានយន្តឬទោចក្រយានយន្តគ្រប់ ត្រូវពាក់ខ្សែក្រ  វ៉ាត់សុវត្ថិភាព ពាក់មួកសុវត្ថិភាព បើកបរមិនត្រូវហួសល្បឿនកំណត់ បត់ឆ្វេងស្តាំមានការប្រុងប្រយ័ត្ន ។ មួយវិញទៀត ប្អូនទាំងអស់ជាសិស្សានុសិស្សត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រព្រោះប្អូនៗជាទំពាំងស្នងប្ញស្សីនៃប្រទេសជាតិ មិនត្រូវបង្កជាក្រុមបងតូច បងធំឬជាក្មេងទំនើង ក្នុងសាលារៀនឬក្រៅសាលារៀននោះឡើយនិងត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ។ ការសេពគ្រឿងវាបង្កឲ្យខូចសុខភាព បាត់បង់ការសិក្សា មិត្តភ័ក្រ្ត បង្កជាអំពើហឹង្សាក្នុងគ្រួសារ បំផ្លាញទ្រព្យសម្បត្តិគ្រួសារនិងសង្គមជាតិផងដែរ ។ នាឱកាសនោះផងដែរ លោកជូ បុត្រ អភិបាលស្រុកភ្នំស្រុកបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ក្រោយពីទទួលបានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ព្រហ្មទណ្ឌ គ្រឿងញៀននេះហើយសូមយកទៅផ្សព្វផ្សាយបន្តដល់មិត្តភ័ក្ត្រ ដើម្បីចូលរួមអនុវត្តទាំងអស់គ្នាឲ្យសហគមន៍យើងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គ្មានបទល្មើសនិងគ្មានគ្រឿងញៀន។ មួយវិញទៀតប្អូនស្ថិតក្នុងវ័យសិក្សាត្រូវធ្វើខ្លួនជាសិស្សល្អ មិត្តល្អ ប្រជាពលរដ្ឋល្អនិងត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹងដែលលោកគ្រូ អ្នកបានបង្ហាត់បង្រៀនដើម្បីជាស្ពានចម្លងបន្តដល់ថ្នាក់ឧត្តមសិក្សាបន្ថែមទៀត  ។ ក្នុងពិធីនោះដែរ ក៏មានការផ្តល់ជារង្វាន់លើទឹកចិត្តមួយសុវត្ថិភាពដល់ប្អូនៗ ដែលបានឆ្លើយសំណួរត្រូវផងដែរ៕

អត្ថបទដែលជាប់ទាក់ទង