**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញបិទសិក្ខាសាលាសង្ខេបលទ្ធផលនៃការវាយតម្លៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ដោយប្រើឧបករណ៍វាយតម្លៃពីខាងក្រៅ JEE ឆ្នាំ២០២៤

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “សិក្ខាសាលាសង្ខេបលទ្ធផលនៃការវាយតម្លៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ដោយប្រើឧបករណ៍វាយតម្លៃពីខាងក្រៅ ឆ្នាំ២០២៤” (Joint External Evaluation, JEE 2024) ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ លោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត Dr. Babatunde Olowokure ប្រធានឆ្លើយតបបន្ទាន់ WHO អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លោកស្រីវេជ្ជបណ្ឌិត Dr. Cui Lin សហប្រធានក្រុមអ្នកជំនាញការវាយតម្លៃអន្តរជាតិ និងសហការី លោក លោកស្រី ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ អន្តរជាតិ។

សិក្ខាសាលានេះ គឺមានលក្ខណៈបច្ចេកទេស ស៊ីជម្រៅ ដែលនឹងផ្តល់នូវធាតុចូលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា ឆ្លុះបញ្ចាំងនូវសមិទ្ធផល និងវឌ្ឍនភាព នៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ហើយក៏បានឈានទៅរកការឯកភាពគ្នាជាលក្ខណៈអន្តរវិស័យនូវកម្រិតសមត្ថភាពស្នូលទាំង ១៩ នៃនិយ័តកម្មសុខភាពអន្តរជាតិរបស់កម្ពុជា ក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ជំងឺឆ្លង និងគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ និងឯកភាពលើកម្រិតសមត្ថភាពស្នូល អាទិភាពជាយុទ្ធសាស្រ្ត និងប្រតិបត្តិការសម្រាប់ការបង្កើតផែនការសកម្មភាពជាតិសម្រាប់សន្តិសុខសុខភាពនាពេលខាងមុខ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីលទ្ធផលនៃការវាយតម្លៃដោយក្រុមអ្នកជំនាញវាយតម្លៃអន្តរជាតិ ដែលបានរកឃើញថាប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០១៦ ក្នុងការអនុវត្តសមត្ថភាពស្នូលនៃនិយ័តកម្មសុខភាពអន្តរជាតិ ក្នុងការបង្ការ ការរកឃើញ និងការឆ្លើយតប ទៅនឹងជំងឺរាតត្បាតនានា ជាពិសេសកូវីដ-១៩ ក្នុងនោះ ដែលបានប្រើប្រាស់សម្រាប់ការវាយតម្លៃនៅឆ្នាំ ២០២៤៖
– កម្ពុជាមានសមត្ថភាពធ្វើបាន (Developed Capacity and Demonstrated Capacity) ប្រមាណ ៦០% នៃសូចនាករសមត្ថភាពស្នូលនិយ័តកម្មសុខភាពអន្តរជាតិ សរុបចំនួន ៥៦
– “សមត្ថភាពដែលនៅមានកម្រិត” ទទួលបានការវាយតម្លៃស្មើនឹង ៤៦% នៃសូចនាករវាយតម្លៃអន្តរជាតិ សរុបចំនួន ៤៨ នៅឆ្នាំ២០១៦ បានថយចុះមកត្រឹម ៣០,៤% នៅឆ្នាំ២០២៤ ដែលនេះមានន័យថាប្រទេសកម្ពុជាយើងបានប្រសើរឡើងនូវ “សមត្ថភាពដែលនៅមានកម្រិត” ប្រមាណ ១៦% (ស្មើនឹងសូចនាករចំនួន ៥)។
– “សមត្ថភាពដែលមានការអភិវឌ្ឍន៍រួច” បានកើនឡើងប្រមាណ ១០% (ស្មើនឹងសូចនាករចំនួន ៨) ហើយ “សមត្ថភាពដែលបញ្ជាក់បាន” បានកើនឡើងប្រមាណ ៧% (ស្មើនឹងសូចនាករចំនួន ៥) ដែលធ្វើឱ្យ “សមត្ថភាពដែលមានការអភិវឌ្ឍន៍រួច” និង “សមត្ថភាពដែលបញ្ជាក់បាន” ឡើងដល់ ៣៩,៣% និង១៩,៦% បន្តបន្ទាប់គ្នា ខណៈដែលសូចនាករវាស់វែងត្រូវបានបង្កើនចំនួន ៨ទៀត នៅឆ្នាំ ២០២៤ នេះ។

តាមរយៈសិក្ខាសាលានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានសង្ឃឹមថានឹងបង្កើតបាននូវអនុសាសន៍សំខាន់ៗ ក្នុងការគ្រប់គ្រងជំងឺឆ្លងដែលបានកើតឡើង ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ និងសន្តិសុខសុខភាពប្រកបដោយតម្លាភាព។ លទ្ធផលនៃការវាយតម្លៃអន្តរជាតិ នឹងរួមចំណែកដល់ការអនុវត្ត «យុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី ១» ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានចែករំលែកបទពិសោធន៍ល្អៗ និងការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតជាសកល ព្រមទាំងបានចែករំលែកធនធានដ៏កម្រ ដល់ប្រទេសជិតខាងក្នុងពេលមានជំងឺរាតត្បាតជាសកល និងជាពិសេសគឹការអនុញ្ញាតឱ្យនាវា Westerdam cruise ship ចូលចតក្រោមការដឹកនាំប្រកបដោយព្រហ្មវិហាធម៌របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាពេលនោះ និងបានគ្រប់គ្រងការឆ្លងជំងឺជូនប្រកបដោយទឹកចិត្តមនុស្សធម៌ ស្មារតីសាមគ្គីភាព និងកិច្ចសហការអន្តរជាតិល្អ ព្រមទាំងគោរពតាមនិយ័តកម្មសុខភាពអន្តរជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមមលើកទឹកចិត្តដល់បណ្តាក្រសួង ស្ថាប័ននានា អង្គការដៃគូអភិវឌ្ឍន៍ បន្តគាំទ្រ និងពង្រឹងកិច្ចសហការបង្កើតផែនការសកម្មភាពជាតិសម្រាប់សន្តិសុខសុខភាពនាពេលខាងមុខ តាមរយៈការឆ្លុះបញ្ចាំងលទ្ធផលទទួលបានក្នុងសូចនាករនីមួយៗ ដែលបានរកឃើញដោយក្រុមអ្នកជំនាញវាយតម្លៃអន្តរជាតិនាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង