**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អនុញ្ញាតឱ្យគណៈប្រតិភូមេធាវីអន្តរជាតិមកពី១២ប្រទេសចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នាទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យគណៈប្រតិភូមេធាវីអន្តរជាតិ មកពីប្រទេសចំនួន ១២ប្រទេស ចូលជួបសំដែងការគួរសមក្នុងអំឡុងពេលគណៈប្រតិភូមេធាវីអន្តរជាតិទាំងអស់នេះ បានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមសន្និសីទអន្តរជាតិ ក្រោមប្រធានបទ «ការចែករំលែកឧត្តមានុវត្តន៍ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពនៅអាស៊ី»។ គណៈប្រតិភូមេធាវីអន្តរជាតិ មកពី ១២ប្រទេសនេះ រួមមាន ប្រទេសម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេ គុយវ៉ែត កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា កាហ្សាក់ស្ថាន រុស្សី អាល្លឺម៉ង់ សហរដ្ឋអាមេរិក និង LAWASIA។

ជាកិច្ចចាប់ផ្តើមនៃជំនួបសវនាការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្ដែងនូវការគាំទ្រ ចំពោះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំសន្និសីទអន្តរជាតិក្រោមប្រធានបទ“ការចែករំលែកឧត្តមានុវត្តន៍ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពនៅអាស៊ី” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការផ្តល់ជំនួយផ្នែកច្បាប់ប្រកបដោយសន្តិភាព យុត្តិធម៌ សុខដុមរមនា និងចីរភាព បង្កើតជាថ្នាលសម្រាប់ការពិភាក្សាក្នុងចំណោមតួអង្គពាក់ព័ន្ធក្នុងការផ្តល់ជំនួយផ្នែកច្បាប់ចែករំលែកឧត្តមានុវត្តន៍ពីតាមបណ្តាយុត្តាធិការនិងវិស័យពាក់ព័ន្ធ ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពខ្ពស់ និងរួមចំណែកដើម្បីអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានបង្កើតរាជាណាចក្រទី២ ដែលជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និង ប្រកាន់យកនូវទស្សនៈគ្រប់គ្រងរដ្ឋដោយយកច្បាប់ជាធំ (Rule of Law) របបប្រជាធិបតេយ្យ និងរបបទីផ្សារសេរី ជាមូលដ្ឋាននៃការកសាងរដ្ឋ និងសង្គមមួយដែលមានសន្តិភាពពេញលេញ យុត្តិធម៌ សមធម៌ វិបុលភាព ព្រមទាំងផ្តល់នូវការការពារសិទ្ធិ និងឱកាសស្មើគ្នាសម្រាប់ប្រជាជនគ្រប់រូប។

លើសពីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសរំលេចផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានចាត់ទុកការពង្រឹងនីតិរដ្ឋជារបៀបវារៈសំខាន់មួយ និងបានខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ និងពង្រឹងប្រព័ន្ធយុត្តិធម៌នៅព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះរួមមានដូចជាការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងគណៈកម្មាធិការជាតិដឹកនាំការកែទម្រង់ច្បាប់ ជាដើម។

ជាការបង្ហាញនូវចក្ខុវិស័យទៅមុខ សម្រាប់ការពង្រឹងការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា អ្នកច្បាប់ទាំងអស់នៃប្រទេសកំពុងអភិវឌ្ឍ មានកាតព្វកិច្ចសហការសិក្សា ចែករំលែកបទពិសោធ និងធ្វើសុខដុមនីយកម្មការយល់ដឹងអំពីទស្សនាទាន និងចក្ខុវិស័យច្បាប់សំខាន់ៗ ដើម្បីយកមកអនុវត្តនៅក្នុងតំបន់ និងក្នុងប្រទេសរៀងៗខ្លួនឱ្យសមស្របទៅនឹងបរិបទជាក់ស្តែង និងមានអំណោយផលក្នុងការបន្តពង្រឹង Rule of Law និង របបប្រជាធិបតេយ្យ ដោយមិនគ្រាន់តែចម្លងប្រព័ន្ធច្បាប់ពីប្រទេសអភិវឌ្ឍន៍នោះទេ។

ក្នុងស្មារតីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានចែករំលែកនូវធាតុផ្សំមួយចំនួន ដើម្បីពង្រឹង Rule of Law ដោយក្នុងនោះរួមមាន ច្បាប់ល្អសមរម្យ និងមានតម្លៃនៅក្នុងបរិបទជាក់ស្តែងក្នុងប្រទេស ប្រព័ន្ធយុត្តិធម៌ដែលល្អនិងគួរឱ្យជឿជាក់បានមានអ្នកអនុវត្តច្បាប់ល្អពីគ្រប់មជ្ឈដ្ឋាន និងមានការផ្តល់ជំនួយផ្នែកច្បាប់នានាដល់ប្រជាជនក្រីក្រ និង ងាយរងគ្រោះ ឬ ជួបការលំបាក ធ្វើយ៉ាងណាឱ្យប្រជាជនទាំងអស់គ្នាមានភាពស្មើគ្នាចំពោះមុខច្បាប់។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការផ្សារភ្ជាប់ច្បាប់ជាមួយនឹងការអភិវឌ្ឍជាក់ស្តែង ដើម្បីធ្វើយ៉ាងណាឱ្យច្បាប់មានតម្លៃក្នុងការការពារផលប្រយោជន៍ និងគាំទ្រដល់ប្រជាជន និងការអភិវឌ្ឍ ដោយក្នុងនោះច្បាប់មានមុខងារសំខាន់ក្នុងការកំណត់ប្រសិទ្ធភាពនៃស្ថាប័នសំខាន់ៗ ជាពិសេសស្ថាប័ន ទីផ្សារសេរី និងរបបប្រជាធិបតេយ្យ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍ។

ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវការការពារ និងប្រឹក្សាយោបល់ដោយឥតគិតថ្លៃជូនដល់ប្រជាជនក្រីក្រ និង ងាយរងគ្រោះកន្លងមក ព្រមទាំងថ្លែងអំណរគុណដល់គណៈប្រតិភូមេធាវីអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមសន្និសីទនៅប្រទេសកម្ពុជាដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នានាពាក់ព័ន្ធនឹងការផ្តល់ជំនួយផ្នែកច្បាប់។
ក្នុងនោះដែរ ឯកឧត្តម វង្សី វិស្សុត សង្ឃឹមថាសន្និសីទអន្តរជាតិ ក្រោមប្រធានបទ «ការចែករំលែកឧត្តមានុវត្តន៍ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពនៅអាស៊ី» នឹងដំណើរការប្រកបដោយរលូន និងបានលើកទឹកចិត្តឱ្យគណៈប្រតិភូទាំងអស់បន្តផ្លាស់ប្តូរមតិយោបល់ និងចក្ខុវិស័យនានា ពាក់ព័ន្ធនឹងការកសាងប្រព័ន្ធច្បាប់ ការកសាង Rule of Law និងការកសាងបណ្តាញសហគមន៍អ្នកច្បាប់ ដើម្បីចូលរួមសហការលើកកម្ពស់តម្លៃនៃច្បាប់ទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង