**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មន្ទីរសុខាភីបាលខេត្តបន្ទាយមានជ័យ ប្រជុំពង្រឹងសេវាមូលដ្ឋានសុខាភិបាលថ្នាក់មណ្ឌលសុខភាព និងការផ្សព្វផ្សាយអំពីក្របខណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម

ភ្នំពេញ៖ នៅមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានរៀបចំបើកកិច្ចប្រជុំពង្រឹងសេវាមូលដ្ឋានសុខាភិបាលថ្នាក់មណ្ឌលសុខភាព និងការផ្សព្វផ្សាយអំពីក្របខណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ក្រោមមធិបតីភាព លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមពីរ លោកស្រី រស់ សុផានី អភិបាលរងខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ទីប្រឹក្សាក្រសួងសុខាភិបាល ជាប្រធានមន្ទីរសុខាភិបាលខេត្ត លោក Song Yonggun ប្រធានអង្គការ KOFIH ប្រចាំនៅកម្ពុជា លោក លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានការិយាល័យចំណុះមន្ទីរ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង ៦ ប្រធានមណ្ឌលសុខភាពទាំង៦៨ មន្ត្រីសុខាភិបាល នៅថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៤ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានធ្វើសេចក្តីរាយការណ៍ដោយបញ្ជាក់ថា៖ សមិទ្ធផលសុខាភិបាលដែលសម្រេចបាននៅឆ្នាំ ២០២៣ គឺជាលទ្ធផលនៃការចូលរួមចំណែកបំពេញការងារដោយបុរេសកម្ម ពីមន្ត្រីសុខាភិបាលគ្រប់រូប តាមឋានានុក្រមនៃតួនាទី ភារកិច្ច នៃការទទួលខុសត្រូវ ក្រោមពាក្យស្លោក “មន្ត្រីសុខាភិបាលជាអ្នកបម្រើសេវាសាធារណៈជូនប្រជាជនដោយស្មោះត្រង់” និង “ទុក្ខលំបាករបស់អ្នកជំងឺ គឺជាទុក្ខលំបាករបស់គ្រូពេទ្យ”។ ពិសេសការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ វិស័យឯកជន និង ប្រជាពលរដ្ឋ ព្រមទាំងការគាំទ្រថវិកា សម្ភារៈ ពីអង្គការដៃគូអភិវឌ្ឍន វិស័យឯកជន ដែលធ្វើឲ្យយើងទាំងអស់គ្នាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញបេសសកម្ម ដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឱវណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យនៅឆ្នាំ២០៥០) ហើយនៅក្នុងបញ្ចកោណទី១ នៃគោលនយោបាយយុទ្ធសាស្ត្រ គឺកាត់បន្ថយអត្រាឈឺ និងស្លាប់  បណ្តាលមកពីជំងឺមិនឆ្លងចំបងៗ និងការលើកកម្ពស់សុខភាពបន្តពូជមាតា ទារក និងកុមារ ដែលនៅក្នុងកម្មវិធីគោលនយោបាយនៃអាទិភាពទី១ គឺ“ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅកាន់ការគ្រប់ដណ្តប់សុខភាពជាសកលផ្តោត ទៅ លើកកម្ពស់គុណភាពសេវាសុខាភិបាល ការអនុវត្តវិធានការគន្លឹះរួមមាន៖ ១/-ការពង្រឹង សមត្ថភាពផ្តល់សេវាសុខភាពបឋម នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្រុង/ស្រុក ។ ២/-ការអភិវឌ្ឍសមត្ថភាពសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ៣/-កសាងភាពជាដៃគូ រឹងមាំ រវាង វិស័យសុខាភិបាលសាធារណៈ និងឯកជនផងដែរ ។

ជាមួយគ្នានោះដែរ លោកជំទាវរដ្ឋលេខាធិការបានជំរុញដល់ មណ្ឌលសុខភាពទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់មកលើមន្ត្រីសុខាភិ  បាលកុំឲ្យគាត់មានការថ្នាំងថ្នាក់ អស់ជំនឿមកលើមន្ត្រីសុខាភិបាលដែលកំពុងបម្រើសេវាសុខភាពនៅទីនោះឡើយ ។ មួយ វិញទៀតត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីបញ្ហាសុខភាពជូនប្រជាពលរដ្ឋ ដោយសហការជាមួយមន្ទីរពាក់ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង