**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាខេត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក-នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ព្រមទាំងអ្នកពាក់ព័ន្ធ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអបអរសារទរ ដល់ឯកឧត្តម ឡុង ធាម ក្នុងឱកាសដែលត្រូវបានរាជរដ្ឋាភិបាល តែងតាំជាប្រធានក្រុមប្រឹក្សាខេត្តថ្មី ព្រមទាំងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ដែលលោកតែងតែចូលរួមក្នុងការត្រួតពិនិត្យនឹងចូលរួមលើកជាមតិយោបល់ក្នុងការដោះស្រាយបញ្ហារបស់ខេត្តត្បូងឃ្មុំយើង។

ឯកឧត្តម បណ្ឌិតអភិបាលខេត្តក៏បានមានប្រសាសន៍សង្កត់ធ្ងន់ផងដែរទាក់ទងនឹងបញ្ហាចំនួន៦ចំណុច ដែលបានលើកមកពិភាក្សាក្នុងអង្គប្រជុំ ដើម្បីឱ្យមន្ទីរអង្គភាពជុំវិញខេត្តរៀបចំផែនការដោះស្រាយ ដែលចំណុចទាំងនោះរួមមាន៖
ទី១ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
ទី២ បញ្ហាការចរាចរណ៍ទំនិញតាមបន្ទាត់ព្រំដែន
ទី៣ បញ្ហាបទល្មើសល្បែងស៊ីសងខុសច្បាប់
ទី៤ បញ្ហាក្មេងទំនើង
ទី៥ បញ្ហាការរុករានទន្រ្ទានតំបន់ដីព្រៃលិចទឹក
ទី៦ បញ្ហាការកែលម្អរបរិស្ថានដើម្បីកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ (ការដាំដើមឈើ ការថែរក្សាអនាម័យ ដើម្បីឈានឆ្ពោះទៅប្រកួតប្រជែង ភូមិឃុំមានភាពស្អាត ភាពបៃតង)។

បន្ទាប់ពីប្រសាសន៍របស់ឯកឧត្តម បណ្ឌិតអភិបាលខេត្ត ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តក៏បានសាទរនឹងគាំទ្រយ៉ាងពេញទំហឹងនៅប្រសាសន៍ របស់ឯកឧត្តម បណ្ឌិតអភិបាលខេត្ត ដោយបានគូសបញ្ជាក់បន្ថែមទៀតថា “បញ្ហាទាំងអស់នេះគឺជាបញ្ហាចំបង នឹងជាបញ្ហារួម ដែលគ្រប់មន្ទីរអង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធគប្បីចូលរួមធ្វើការដោះស្រាយ”។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានធ្វើការសុំជាមតិយោបល់ពីមន្ទីរអង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធផងដែរព្រមទាំងបានត្រួតពិនិត្យនិងអនុម័តលើរបាយការណ៍ដែលមន្ទីរអង្គភាពជុំវិញខេត្តបានដាក់ជូន។

ចុងបញ្ចប់នៃកិច្ចប្រជុំឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំរួមជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់គ្រប់មន្ទីរអង្គភាពដែលបានចូលរួមកិច្ចប្រជុំ ព្រមទាំងបានជំរុញលើកទឹកចិត្តឱ្យមន្ទីរអង្គភាពទាំងអស់អនុវត្តកិច្ចការងារនេះឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំឆ្នាំ២០២៤គឺធ្វើឡើងដើម្បីពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំ ក៏ដូចជាធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើន ប្រចាំខែ មេសា ឆ្នាំ២០២៤ និងពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការនិងរៀបចំវេទិការរវាង រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៤ ដើម្បីចូលរួមសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០របស់រដ្ឋបាលខេត្តត្បូងឃ្មុំ៕

អត្ថបទដែលជាប់ទាក់ទង