**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋអាហ្រ្វិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយរុស្ស៊ី

បរទេស៖រដ្ឋាភិបាលនៃទីក្រុង Sao Tome និង Principe បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយប្រទេសរុស្ស៊ី នេះបើយោងតាមឯកសារដែលបានចេញផ្សាយនៅលើគេហទំព័រព័ត៌មានផ្លូវច្បាប់របស់ទីក្រុងម៉ូស្គូកាលពីថ្ងៃអាទិត្យ។

យោងតាមឯកសារបានឱ្យដឹងថា កិច្ចព្រមព្រៀងដែលមានគោលបំណងពង្រឹងសន្តិភាព និងស្ថិរភាពអន្តរជាតិត្រូវបានឈានដល់នៅទីក្រុង St. Petersburg កាលពីថ្ងៃទី ២៤ ខែមេសា ហើយបានចូលជាធរមាននៅថ្ងៃទី ៥ ខែឧសភា។

ក្នុងអំឡុងពេលភាពជាដៃគូរយៈពេលវែង ទីក្រុងមូស្គូ និងរដ្ឋកោះអាហ្រ្វិកនឹងផ្លាស់ប្តូរបទពិសោធន៍របស់ពួកគេនៅក្នុងវិស័យនានា រួមទាំងការហ្វឹកហ្វឺនយោធារួមគ្នា ការជ្រើសរើសកងកម្លាំងប្រដាប់អាវុធ និងការគាំទ្រផ្នែកវិស្វកម្មកងទ័ព។

ភាគីនានាក៏បានយល់ព្រមចែករំលែកព័ត៌មាន និងជំនាញ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មក្នុងតំបន់ និងពិភពលោក។

ការចុះហត្ថលេខានេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ីបានអនុម័តលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខជាមួយ Sao Tome និង Principe កាលពីខែវិច្ឆិកា។

នៅក្នុងបទសម្ភាសន៍ជាមួយ RT នៅខាងក្រៅកិច្ចប្រជុំអន្តរជាតិលើកទី ១២ នៃអ្នកតំណាងជាន់ខ្ពស់សម្រាប់បញ្ហាសន្តិសុខ ដែលកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ លោក Jorge Amado រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសកោះអាហ្រ្វិកបានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាជ្រុលនិយមជាសកល។

លោកបាននិយាយថា Sao Tome និង Principe ដែលជាប្រទេសតូចមួយដែលមានប្រជាជនប្រមាណ ២២៣,០០០ នាក់ ជឿជាក់ថាការសហការជាមួយរុស្ស៊ី និងប្រទេសជាមិត្តផ្សេងទៀតអាចជួយយកឈ្នះលើបញ្ហាប្រឈមផ្នែកសន្តិសុខពិភពលោកនាពេលបច្ចុប្បន្ន។

ទីក្រុងមូស្គូបានប្តេជ្ញាពង្រឹងទំនាក់ទំនងក្នុងវិស័យជាច្រើន រួមទាំងវិស័យការពារជាតិជាមួយបណ្តាប្រទេសអាហ្វ្រិកផងដែរ។

អត្ថបទដែលជាប់ទាក់ទង