**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង

អភិបាលខណ្ឌឬស្សីកែវ ព្រមាននិងហាមមិនអនុញាតក្រុមហ៊ុន និងម្ចាស់កម្មសិទ្ធិទាំងឡាយណា ដែលរំលោភយកដីចំណីព្រែកអូរវែង មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានព្រមាន និងហាមប្រាមមិនអនុញាតឲ្យក្រុមហ៊ុន ឬម្ចាស់កម្មសិទ្ធិក្បាលដីទាំងឡាយណា ដែលរស់នៅជាប់មាត់ព្រែកអូរវែង រំលោភយកដីចំណីព្រែកជាសម្បត្តិរដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាដាច់ខាត។

លោកព្រមានថា ប្រសិនបើនៅតែមានការបំពានលួចចាក់អាចម៌ដីរំលោភ និងកាន់កាប់ដោយខុសច្បាប់នូវដីចំណីព្រែកអូរវែង នោះក្រុមហ៊ុន ឬម្ចាស់កម្មសិទ្ធិក្បាលដីទាំងអស់នោះ ប្រាកដជាត្រូវប្រឈមមុខចំពោះច្បាប់ជាក់ជាមិនខានឡើយ។

លោក ជិន ប៊ុនធឿន បានចេញមកព្រមានយ៉ាងដូច្នេះ ក្នុងពេលលោកដឹកនាំចៅសង្កាត់ មេភូមិ និងមន្ត្រីជំនាញតាមបណ្ដាការិយាល័យ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នាំយកគ្រឿងចក្រអេស្កាវ៉ាទ័រមកកាយរាល់កាកសំណល់ និងសំរាមផ្សេងៗជាង២លានម៉ែត្រគូប ដែលកកស្ទះចេញឲ្យអស់ សំដៅធ្វើយ៉ាងណាបើកមុខ ឬផ្លូវទឹក ដើម្បីរំដោះការជន់លិចដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាទៅលើលំនៅដ្ឋាន ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ ចេញចូលប្រកបមុខរបររកស៊ីទទួលទានរបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធជាមួយខណ្ឌចំនួន៥ (ខណ្ឌឫស្សីកែវ, ខណ្ឌសែនសុខ, ខណ្ឌ៧មករា, ខណ្ឌដូនពេញ, ខណ្ឌទួលគោក) នៅត្រង់បណ្ដោយកំណាត់ព្រែកអូរវែងមួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

សូមជម្រាបថា នាប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺកាលពីថ្ងៃទី៥ និងថ្ងៃទី៧ ខែឧសភា នៅរាជធានីភ្នំពេញ ពិសេសខណ្ឌឬស្សីកែវ មានភ្លៀងធ្លាក់យ៉ាងខ្លាំង និងជោគជាំ ហើយបណ្ដាលឲ្យជន់លិចកំណាត់ផ្លូវ និងលំនៅដ្ឋាន ក៏ដូចជា មានការពិបាកធ្វើដំណើរមួយចំនួន ពីសំណាក់ប្រជាពលរដ្ឋ ទើបបណ្ដាលឲ្យអាជ្ញាធរខណ្ឌឬស្សីកែវ សង្កាត់ និងភូមិ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានសហការខិតខំធ្វើយ៉ាងណា ក្នុងការប្រើប្រាស់គ្រប់វិធានការជំនាញ បច្ចេកទេស ទាំងលើការដាក់ម៉ាស៊ីនបូមរំដោះទឹកចេញ និងការប្រើប្រាស់គ្រឿងចក្រគាស់កាយរាល់កាកសំណល់ផ្សេងៗតាមព្រែកអូរ ក្នុងការបើកផ្លូវទឹកជាដើម ដើម្បីរំដោះការជន់លិចដោយសារជំនន់ទឹកភ្លៀង យ៉ាងសស្រាក់សស្រាំ និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង