**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកែសម្រួលសមាសភាពក្រុមការងារ និងបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ឯកឧត្ដម សួស ប្រាថ្នា៖ ក្រសួងមហាផ្ទៃ កំពុងបង្កើត App ដើម្បីឲ្យពលរដ្ឋអាចដាក់ពាក្យបណ្ដឹង ពាក់ព័ន្ធច្រកចេញចូលតែមួយ ឬសំណូមពរនានា**ឯកឧត្ដម សួស ប្រាថ្នា លើកឡើងពីការធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹង**ឯកឧត្ដម សួស ប្រាថ្នា៖ ត្រឹមពាក់កណ្តាលឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការការិយាល័យប្រជាពលរដ្ឋនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ចំនួន២០៧គោលដៅ**ឯកឧត្តម សួស ប្រាថ្នា លើកពីកត្តាគន្លឹះសំខាន់ៗ ៣ ដើម្បីឱ្យយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលថ្នាក់ក្រោមជាតិអាចអនុវត្តការងារ បានដោយរលូន និងទទួលបានជោគជ័យ ស្របតាមគោលការណ៍ និងនីតិវិធីជាធរមាន**ឯកឧត្ដម សួស ប្រាថ្នា៖ ចាប់ពីត្រីមាសទី៤ ឆ្នាំ២០១៨ រហូតដល់ដំណាច់ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្តល់សេវារដ្ឋបាលជូនពលរដ្ឋជាង ៣,២លានសេវា ទទួលបានចំណូលជាង ១១៣លានដុល្លារ**ឯកឧត្ដម សួស ប្រាថ្នា៖ ការវាយតម្លៃលើការបំពេញការងារ របស់មន្ត្រីក្នុងការផ្តល់សេវា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពីសំណាក់ពលរដ្ឋ នឹងមានភាពខុសគ្នាពីកន្លែងមួយ ទៅកន្លែងមួយ**ឯកឧត្តម សួស ប្រាថ្នា លើកឡើងពីសកម្មភាព ជាអាទិភាពដែលអគ្គនាយកដ្ឋានរដ្ឋបាល នឹងបន្តអនុវត្ត**ឯកឧត្ដម សួស ប្រាថ្នា៖ ទម្រាំចងចិត្តពលរដ្ឋឱ្យគាំទ្រដូចសព្វថ្ងៃ យន្តការច្រកចេញចូលតែមួយ ឆ្លងកាត់ការអនុវត្ត ៥ដំណាក់កាលធំៗ**ឯកឧត្ដម សួស ប្រាថ្នា៖ រយៈពេល ៩ខែ នៃអាណត្តិទី៧នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត រកចំណូលបានជិត ២០លានដុល្លារ ពីការផ្ដល់សេវា**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញការអណោចអធ័មខ្លោចចិត្ត ពេលឃើញឪពុកសំពះកូនដែលជាបងធំ**សម្តេចធិបតី ចេញអនុក្រឹត្យស្ដីពីប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភ សម្រាប់មន្រ្តីក្របខ័ណ្ឌ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងព័ត៌មាននឹងសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៩ មិថុនា**កម្ពុជា-តួកគី ខិតខំប្រឹងប្រែងរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អបអរសាទរ និងជូនពរជ័យ ដល់បងប្អូនម៉ូស្លីមកម្ពុជា ក្នុងថ្ងៃបុណ្យរ៉ាយ៉ាហាជី**ឃាត់ខ្លួនក្រុមក្មេងទំនើង ២ក្រុម ពាក់ព័ន្ធករណីហិង្សាក្នុងទីតាំងលក់ស្រាក្រឡុកមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ**ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តឧត្តរមានជ័យ ពោធិ៍សាត់ ព្រៃវែង ពីថ្ងៃទី១៧-២១ មិថុនា**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះសួរសុខទុក្ខកម្លាំងវរសេនាតូចអន្តរាគមន៍២៨១ ដែលត្រូវចេញសហការ ការពារ ទប់ស្កាត់ បង្ក្រាបការកាប់ទន្ទ្រានដីព្រៃនៅក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ២**ក្រុមមន្ត្រីបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារក្នុងពិធី Juneteenth នៅឧទ្យានរដ្ឋតិចសាស់

សម្តេចធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្ដីក្ដុកក្ដួលរន្ធត់ឥតឧបមា និងសោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកណ្តាល កំពត និងខេត្តពោធិ៍សាត់ ត្រូវជាឧត្តមស្វាមីរបស់ លោកជំទាវ បានទទួលមរណភាព នៅវេលាម៉ោង១រសៀលថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ។

ក្នុងសារលិខិតនេះបានសរសេរថា៖ ក្នុងបរិយាកាសដ៏សែនសោកសៅ និងសោកស្តាយអាឡោះអាល័យជាពន់ពេកប្រមាណ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឧត្តមស្វាមីឪពុកបង្កើត ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់បំផុត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។

មរណភាពរបស់ ឯកឧត្តម ជាវ តាយ គឺជាការបាត់បង់នូវមន្ត្រីជាន់ខ្ពស់ និងជាធនធានមនុស្សមួយរូបដែលបានលះបង់កម្លាំងកាយចិត្ត ប្រកបដោយបទពិសោធ និងឆន្ទៈមនសិការស្នេហាជាតិមោះមុតដោយបានរួមចំណែកក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ ជារៀងរហូតមក។

ក្នុងវេលាប្រកបដោយក្តីក្ដុកក្ដួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ ខ្ញុំសូមចូលរួមរំលែក នូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំង ញាតិមិត្តជិតឆ្ងាយទាំងអស់ នៃសពដោយសេចក្តីសង្វេគជាទីបំផុត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវ និងក្រុមគ្រួសារ នៃសពទទួលនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ បំផុត និងដោយសេចក្ដីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕

អត្ថបទដែលជាប់ទាក់ទង