**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស

អាជ្ញាធរខេត្តកំពត ត្រៀមលក្ខណៈរួចជាស្រេចក្នុងយុទ្ធនាការសង្គ្រោះពលរដ្ឋពីគ្រោះរាំងស្ងួត

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជនក្នុងខេត្តកំពត ដែលបានធ្វើឡើងនៅសាលប្រជុំបូកគោ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ក្នុងថ្នាក់ ខេត្ត បានគិតគូរនិងរៀបចំផែនការត្រៀមបម្រុងដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិនានា ទៅលើទីតាំងភូមិសាស្ត្រមួយចំនួននៅក្នុងខេត្ត ដែលងាយទទួលរងគ្រោះរួចរាល់ហើយ ថាទីតាំងណាដែលងាយទទួលរងគ្រោះនឹងការជន់លិច និងទីតាំងណាដែលងាយទទួលរងគ្រោះដោយគ្រោះរាំងស្ងួត។

ឯកឧត្តមអភិបាលខេត្តបានបន្តថា កន្លងមករដ្ឋបាលខេត្តបានដាក់ផែនការទៅឱ្យអាជ្ញាធរនៅតាមមូលដ្ឋាន ភូមិ-ឃុំ ក្រុង-ស្រុក និងជំនាញពាក់ព័ន្ធ ដោយផ្អែកទៅលើការប្រើបា្រស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីអន្តរគមន៍ទៅលើបញ្ហាទាំងនោះ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយជាងមួយឆ្នាំមកនេះ ខេត្តបានរៀបចំស្តាប្រឡាយ បឹង បួរ ដើម្បីស្តុកទឹកទុកបានមួយចំនួនធំផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការងារនេះត្រូវបានធ្វើឡើងយ៉ាងម៉ឹងម៉ាត់បំផុត តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រោមកិច្ចដឹកនាំផ្ទាល់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា បើអាកាសធាតុនៅបន្តក្តៅខ្លាំង ហើយគ្មានភ្លៀងធ្លាក់ក្នុងរយៈពេល១០ ទៅ១៥ថ្ងៃទៀត  ខេត្តនឹងបើកយុទ្ធនាការជួយសង្គ្រោះពលរដ្ឋដែលទទួលរងដោយគ្រោះរាំងស្ងួតនៅទូទាំងខេត្តតែម្តង។

ជាមួយគ្នានេះដែរឯកឧត្តម ច័ន្ទ លំផាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តកំពត ពិសេសឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលបានត្រៀម និងដាក់ចេញនូវផែនការយ៉ាងច្បាស់លាស់សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរ មន្ត្រីជំនាញបន្តកិច្ចសហការល្អបន្ថែមទៀតលើកការងារគ្រប់គ្រងគ្រោះមហន្តរាយនេះ ហើយបើមានតម្រូវការអ្វីបន្ថែម សូមធ្វើការរាយការណ៍មកកាន់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រោះឯកឧត្តមកិត្តិសង្គហបណ្ឌិត លោកកំពុងតែខិតខំស្វែងរកលទ្ធភាពក្នុងរៀបចំសម្ភារៈស្តុកទឹក ដើម្បីចែកចាយជូនប្រជាពលរដ្ឋ ព្រោះបើតាមមន្ត្រីជំនាញថា អាកាសធាតុនឹងបន្តក្តៅហួតហែងអូសបន្លាយរហូតដល់ចុងខែឧសភានេះ ទើបមានភ្លៀងធ្លាក់៕

អត្ថបទដែលជាប់ទាក់ទង