**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោកជំទាវ ចម និម្មល និង ឯកឧត្តម ហែម វណ្ណឌី អញ្ជើញជាអធិបតីបើកពិធីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារហាយយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួមជាគណៈអធិបតីបើកពិធីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ការកសាងអនាគតរួមគ្នាជាមួយ នវានុវត្តន៍ និងគំនិតច្នៃប្រឌិត ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយក្នុងការចូលរួមជាអធិបតីក្នុងពិធីប្រារព្ធ ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ និងស្វាគមន៍នូវវត្តមានចូលរួមពី តំណាងជាន់ខ្ពស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំរួមគ្នា និងកិច្ចសហការដ៏ល្អប្រសើរក្នុងការលើកកម្ពស់ការអភិវឌ្ឍ និងការផ្សព្វផ្សាយកម្មសិទ្ធិបញ្ញាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

លោកជំទាវរដ្ឋមន្ត្រីបានបន្តថា កម្មសិទ្ធិបញ្ញា គឺជាឧបករណ៍មួយដ៏ចាំបាច់ក្នុងការជំរុញពាណិជ្ជកម្មទំនិញនិងពាណិជ្ជកម្មសេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស តាមរយៈការបង្កើតតម្លៃបន្ថែម ការធ្វើពាណិជ្ជូបនីយកម្ម ការបង្កើតប្រភពហិរញ្ញវត្ថុ ការជំរុញនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍ តាមរយៈការផ្ទេរបច្ចេកវិទ្យា។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈគន្លឹះមួយចំនួន ដើម្បីជាវិភាគទាន ក្នុងការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤ រួមមាន៖ (១). ការធានាបាននូវការអនុវត្តឱ្យកាន់តែមានស័ក្តិសិទ្ធិភាព និងពេញលេញនូវមាត្រា ៦៦.២. នៃកិច្ចព្រមព្រៀងទិដ្ឋភាពពា​ណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា (TRIPs) ក្រោមអង្គការ WTO ដែលក្នុងនោះ សមាជិកជាប្រទេសអភិវឌ្ឍន៍ ត្រូវផ្តល់ការលើកទឹកចិត្ត (Incentives) ដល់សហគ្រាស ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាក្នុងទឹកដីខ្លួន ឱ្យជំរុញការផ្ទេរបច្ចេកវិទ្យាដល់សមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួច។ (២). ការធ្វើពិពិធកម្មផលិតផលសក្តានុពលនិងការពង្រឹងទីផ្សារផ្ទៃក្នុង ក្នុងការធានាបាននូវសន្តិសុខស្បៀងអាហារ និងការជំរុញលើកកម្ពស់ជីវភាពកសិករ ក៏ដូចជាការលើកទឹកចិត្តនានាដើម្បីជំរុញផលិតភាពកសិកម្ម។ (៣). លោកជំទាវរដ្ឋមន្ត្រី បានស្នើលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញាសម្របសម្រួលពិនិត្យលទ្ធភាពលើការទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់ប្រកាសនីយបត្រតក្កកម្ម កិច្ចការពារសិទ្ធបង្កាត់ពូជថ្មីនៃដំណាំ ការប្រើប្រាស់បច្ចេកវិទ្យាជំរុញធនធានពិន្ធុ និងការឈានទៅប្រើប្រាស់និងទាញផលប្រយោជន៍ពីបចេ្ចកវិទ្យាជីវសាស្រ្ត (Biotechnology) និងណាណូតិចណូទ្បូជី (Nano Technology) ដើម្បីជំរុញផលិតភាពចំណីអាហារ គ្រាប់ពូជ និងការដាំដុះ។ (៤). ការធានាបាននូវភាពបត់បែនដ៏មានប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព រវាងការអនុវត្តច្បាប់ជាតិនិងអន្តរជាតិ និងលទ្ធភាពនិងសមត្ថភាពផលិតដែលចាំបាច់សម្រាប់ការអនុវត្តយន្តការ អាជ្ញាប័ណ្ណបញ្ជាក្នុងវិស័យសុខភាពសាធារណៈ។ (៥). ការជំរុញការបន្តអនុវត្តនូវមាត្រា ៦៧ នៃកិច្ចព្រមព្រៀង TRIPs សំដៅធានាបានការចូលរួមអនុវត្តកិច្ចព្រមព្រៀងនេះ បានយ៉ាងពេញលេញនិងមានប្រសិទ្ធភាពដោយសមាជិកប្រទេសអភិវឌ្ឍន៍តិចតួច។

មុននឹងបញ្ចប់លោកជំទាវរដ្ឋមន្ត្រី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមទប់ស្កាត់សកម្មភាពបំពានកម្មសិទ្ធិបញ្ញាដែលជាឧបសគ្គរារាំងដល់ការបង្កើតថ្មី និងសង្ឃឹមយ៉ាងមុតមាំថា ទិវាកម្មសិទ្ធិបញ្ញាឆ្នាំ២០២៤ នេះ នឹងបន្តបណ្តុះស្មារតីរួមគ្នា ក្នុងការជំរុញយុទ្ធនាការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីកម្មសិទ្ធិបញ្ញា ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការរស់នៅរបស់ប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ដល់គ្រប់ផ្នែកទាំងអស់នៃសង្គម។

នៅកិច្ចបញ្ចប់នៃពិធីនេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានអញ្ជើញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងពាក់ព័ន្ធកម្មសិទ្ធបញ្ញាចំនួន ៥ រួមមាន៖ (១).គម្រោងកំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាព តាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរិ៍្តឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម (២).គម្រោងការកសាងសមត្ថភាព តាមរយៈការបញ្ជា្របចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញា សម្រាប់សាលាបណ្តុះបណ្តាលផ្នែករចនា (Design School) (៣).ការដាក់ឱ្យដំណើរការថ្នាលកម្មវិធីកម្មសិទ្ធិបញ្ញា ( IP Web Application) (៤).
ពិធីដាក់ឱ្យដំណើរការថ្នាលកម្មវិធីសិក្សាពីចម្ងាយ ស្តីពី កម្មសិទ្ធិបញ្ញា និង (៥).ពិធីដាក់ឱ្យដំណើរការកម្មវិធីវិភាគកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច៕

អត្ថបទដែលជាប់ទាក់ទង