**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះតាមខ្នងផ្ទះពិនិត្យស្ថានភាពកង្វះខាតទឹក និងពិនិត្យរកប្រភពផ្គត់ផ្គង់ទឹកសម្រាប់បរិភោគនិងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅស្រុកចំនួន៣ ក្នុងខេត្តតាកែវ


ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ដ្រីជំនាញនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចុះតាមខ្នងផ្ទះ ដើម្បីពិនិត្យស្ថានភាពកង្វះខាតទឹក និងពិនិត្យរកប្រភពផ្គត់ផ្គង់ទឹកសម្រាប់បរិភោគនិងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោង ស្រុកទ្រាំង និងស្រុកគីរីវង្ស ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ស៊ុត ខុន អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ អភិបាលស្រុកទាំងបីផងដែរ ។

ក្នុងដំណើរចុះត្រួតពិនិត្យនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានដឹកនាំប្រតិភូចុះពិនិត្យទីតាំងផ្ដល់ប្រភពទឹកជាក់ស្ដែងរួមមាន ពិនិត្យបឹងបត់រការ នៅភូមិព្រៃស្នួល, ស្រះទឹកល្បាំង នៅភូមិដក់ពរ ឃុំរវៀង, ស្រះទឹកត្រពាំងស្រង់ នៅភូមិត្រពាំងស្រង់ ឃុំស្លារ ស្រុកសំរោង, ស្រះសហគមន៍នៅវត្តបារ៉ាយវិហារពីរ នៅភូមិព្រៃស្លឹក ឃុំព្រៃស្លឹក, ស្រះទឹកសហគមន៍នៅភូមិពញាឮ ឃុំប្រាំបីមុំ, ស្រុកទ្រាំង និងបានចុះពិនិត្យ អាងទឹកទន្លាប់ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស។

ក្នុងពេលជួបជាមួយប្រជាជនដែលខ្វះទឹកផឹក និងប្រើប្រាស់ប្រចាំថ្ងៃនៅភូមិនៀល ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ឯកឧត្ដមរដ្ឋមន្ត្រី បានសំណេះសំណាល និងចែកពីដុងទឹក និងដឹកទឹក ជូនប្រជាពលរដ្ឋចំនួន ១៤៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានពីដុងទឹកចំណុះ ៣០លីត្រ ចំនួន ១ និងក្រមា១ ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាស្រលាញ់យ៉ាងជ្រាលជ្រៅ និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋនៅទីនោះ ។

ឯកឧត្តម ឆាយ ឫទ្ធិសែន មានប្រសាសន៍ថា ការចុះពិនិត្យស្ថានភាពជាក់ស្ដែង នៃប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់នាពេលនេះ គឺដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្នដែលពិភពលោកកំពុងជួបប្រទះវិបត្តិនៃការប្រែប្រួលអាកាសធាតុ ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយើងធាតុអាកាសនៅរដូវប្រាំងឆ្នាំនេះមានការកើនកម្តៅ ដែលជាការព្រួយបារម្ភ ចំពោះប្រជាពលរដ្ឋរស់នៅជនបទប្រឈមនឹងការខ្វះខាតទឹកសម្រាប់បរិភោគ និងប្រើប្រាស់។

សូមបញ្ជាក់ផងដែរថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទបានរួមចំណែកយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស ។ អាស្រ័យហេតុនេះក្រសួងក៏បានចេញសេចក្ដីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ចាត់វិធានការ និងកិច្ចអន្តរាគមន៍បន្ទាន់លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ដោយតម្រូវឱ្យ គ្រប់អង្គភាព មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានចុះធ្វើសកម្មភាពលើប្រភពផ្គត់ផ្គង់ទឹកតាមរយៈវិធានការស្ដាស្រះ ជួសជុល និងខួងអណ្ដូងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ និងទឹកសម្រាប់បរិភោគគ្រប់គ្រាន់៕  

អត្ថបទដែលជាប់ទាក់ទង