**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្ដេចតេជោ៖ តម្រូវការនៅមន្ទីរពេទ្យគន្ធបុប្ផាធំធេងណាស់ ដើម្បីជួយដល់កុមារ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ឧកញ៉ា អ្នកឧកញ៉ា និងសប្បុរសជននានាដែលបានចូលរួមជួយប្រជាពលរដ្ឋដែលជួបការលំបាក ពិសេសគឺបានជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជារឿយៗ កន្លងមក ពីព្រោះតម្រូវការនៅមន្ទីរពេទ្យគន្ធបុប្ផាគឺធំធេងណាស់ ដើម្បីជួយដល់កុមារ ដែលត្រូវការអ្នកចូលរួមបរិច្ចាគថវិកាជួយបន្តទៀត។

ការថ្លែងរបស់សម្តេចតេជោ បែបនេះធ្វើឡើងក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយនៅពេលឃើញឧកញ៉ា និងអ្នកឧកញ៉ាចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងសម្ដេចម៉ែ ហើយថ្វាយថវិកាដើម្បីទ្រង់បំពេញព្រះរាជសកម្មភាពមនុស្សធម៌ ជួយដល់ប្រជារាស្ត្រដែលជួបការលំបាក។

សម្ដេចតេជោ បានបន្តថា នៅថ្ងៃទី១ ខែឧសភា សម្ដេចអញ្ជើញចូលរួមជាកិត្តិយស និងតួនាទីជាគ្រូបង្វឹកក្នុងការប្រកួតបាល់ទាត់សាមគ្គីភាព ដើម្បីសប្បុរសធម៌ និងការប្រឆាំងគ្រឿងញៀន ហើយក៏ជាការរៃអង្គាសសម្រាប់ជួយដល់ មន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់។

សម្ដេចតេជោ ថាអ្នកឧកញ៉ា លាង ឃុន បានហៅទូរសព្ទទៅសម្ដេចមុនគេ ដើម្បីស្ម័គ្រចិត្តចូលរួមថវិកាសប្បុរសធម៌ចំនួន១០ម៉ឺនដុល្លារ ក្រៅពីនេះអ្នកឧកញ៉ា ឃុន សៀ ចូល១០ម៉ឺនដុល្លារ និងអ្នកឧកញ៉ា គិត ម៉េង ចូល១០ម៉ឺនដុល្លារដែរ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

សម្ដេចតេជោ បានថ្លែងថា តម្រូវការនៃមន្ទីរពេទ្យគន្ធបុប្ផា គឺធំធេងសម្រាប់កុមារកម្ពុជា អ្នកដែលមានលទ្ធភាពចូលតាមលទ្ធភាព។

សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរថា ទង្វើទាំងនេះគឺជាសិល្បៈនៃការចែករំលែកជួយដល់ប្រជាជនដែលជួបការលំបាក ទាំងការជួយផ្ទាល់ ជួយតាមរយៈរាជរដ្ឋាភិបាល តាមរយៈកាកបាទក្រហម និងតាមរយៈព្រះមហាក្សត្រនិងសម្ដេចម៉ែជាដើម គឺជួយធ្វើបានច្រើនណាស់កន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង