**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េ**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក ហោ សុភាព ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើត**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ**សម្តេចធិបតី អរគុណដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ**សម្តេចធិបតី៖ នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ**សម្តេចធិបតី អំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត**សម្តេចធិបតី សម្រេចបន្ថែមពេលវេលា ៣ខែទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅកូរ៉េ**វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បាននិងកំពុងសម្រេចបានអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស**ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត**សម្តេចធិបតី៖ មានមូលហេតុ៣ ដែលនាំឱ្យពលករខ្មែរមានឱកាសការងារនៅកូរ៉េ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រដ្ឋធម្មនុញ្ញកម្ពុជា តម្រូវឲ្យការពារអ្នកដែលមានសញ្ជាតិខ្មែរ គ្រប់ទីកន្លែងទាំងអស់ ទោះក្នុងស្ថានភាពណាក៏ដោយ**សម្ដេចធិបតី ជំរុញឲ្យមានការហោះហើរត្រង់រវាងខេត្តសៀមរាប ជាមួយខេត្តនានារបស់កូរ៉េខាងត្បូង ដូចជាប៊ូសាន ជេជូ និងអ៊ីនឈុន**ប្រមុខរាជរដ្ឋាភិបាល ប្រកាសបន្តស្រាវជ្រាវវែកមុខជនឆបោក ក្នុងគម្រោងរបស់ ឡេង ចាន់ណា ឲ្យដល់ទីបញ្ចប់

អគ្គនាយកពន្ធនាគារ៖ មន្រ្តីពន្ធនាគារទាំងអស់ត្រូវជៀសឆ្ងាយពីគ្រឿងញៀន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានដឹកនាំនាយកដ្ឋានជំនាញ នៃអគ្គនាយកដ្ឋានពន្ធនាគារ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន របបអាហារ ប៉ុស្តិសុខភាព អគារឃុំឃាំង/បន្ទប់ឃុំឃាំង និងស្ថានភាពមន្រ្តីក្នុងមណ្ឌលអប់រំកែប្រែទី១។

នាឱកាសនោះដែរ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ យិន គន់ ប្រធានមណ្ឌលអប់រំកែប្រែទី១ បានឡើងធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីលទ្ធផលការងារសម្រេចបានក្នុងរយៈពេល៤ខែ គិតចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០២៤។

លោកប្រធានមណ្ឌល បានលើកឡើងពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពមន្រ្តី ស្ថានភាពជនជាប់ឃុំ លទ្ធផលការងារសម្រេចបាន និងកិច្ចសហការជាមួយអង្គការដៃគូ។ កន្លងមកនេះ មណ្ឌលបានធ្វើសកម្មភាពជាបន្តបន្ទាប់ជាមួយអង្គការដៃគូចំនួន ៩រួមមាន៖ អង្គការសុីប៉ា វ័នធូវ័ន កាកបាតក្រហមអន្តរជាតិ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សមនុស្សប្រចាំកម្ពុជា អង្គការបងប្រុសមេត្តាករុណា អេយូអេ សម្ព័ន្ធមេត្រីភាពពន្ធនាគារ លីកាដូ និងអង្គការគាំទ្រពលរដ្ឋខ្មែរគ្មានទីពឹង ដែលបានគាំទ្រ និងលើកស្ទួយវិស័យអប់រំកែប្រែ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់សេវាសុខភាពដល់ជនជាប់ឃុំ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍ថា “គុកនិងសោចោរជាអ្នកបង្កើត ឱសថល្អឆើតកើតចេញពីរោគ”។ មន្រ្តីពន្ធនាគារត្រូវមានការយល់ដឹងពីច្បាប់ ត្រូវគោរពច្បាប់ និងកុំមើលស្រាលច្បាប់។ ត្រូវប្រើចំណេះដឹងជាកម្លាំងទប់ទល់នឹងឧបាយកលនានារបស់ជនជាប់ឃុំ និងជៀសវាងរឿងសន្តិភាពនិយមជ្រល់ពេកជាមួយនឹងជនជាប់ឃុំ ព្រោះអាចធ្វើអោយខ្លួនជួបគ្រោះថ្នាក់ដោយមិនដឹងខ្លួន។ ជនល្មើស គឺនៅតែជាជនល្មើស ហើយអាចបង្ករគ្រោះថ្នាក់គ្រប់ពេល យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។ មន្រ្តីអាចបង្ហាញកាយវិការទន់ភ្លន់ ប៉ុន្តែមិនមែនជាមិត្តជាមួយជនជាប់ឃុំឡើយ។

ឯកឧត្តមអគ្គនាយក បានបន្តណែនាំដល់មន្ត្រីពន្ធនាគារទាំងអស់ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន អគ្គនាយដ្ឋានពន្ធនាគារមិនលើកលែងចំពោះមន្រ្តីណាក៏ដោយដែលមានការពាក់ព័ន្ធជាមួយគ្រឿងញឿន ហើយកន្លងមកអគ្គនាយកដ្ឋានបានចាត់វិធានការក្តៅដោយបណ្តេញចេញពីក្របខណ្ឌ ហើយក្នុងករណីធ្ងន់ធ្ងរជាងនេះអាចបន្តនីតិវិធីដោយប្រគល់ជូននគរបាលយុត្តិធម៌ដើម្បីចាត់ការបន្ត។

ជាចុងក្រោយ ឯកឧត្តមអគ្គនាយក ក៏បានផ្តាំផ្ញើរដល់មន្រ្តីទាំងអស់ ត្រូវបន្តដោះស្រាយភាពចង្អៀតណែន យកចិត្តទុកដាក់ខ្ពស់ចំពោះគោលដៅពិសេស(ជាប់គុកច្រើនដងមិនរៀងចាល ជនល្មើសពាក់ព័ន្ធគ្រឿងញៀន/ភេរវកម្ម ឃាតកម្ម ។ល។) បន្ថែមម៉ោងហាត់ប្រាណនិងចេញយកពន្លឺព្រះអាទិត្យអោយជនជាប់ឃុំ ថែរក្សាឱសថក្នុងកន្លែងសមរម្យ បន្តយកចិត្តទុកដាក់ខ្ពស់លើរបបអាហារ(ជួយកាត់បន្ថយចំណាយលើបញ្ហាសុខភាព) ជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមុនសមាហរណកម្មចូលសហគមន៍វិញ បង្កើនសមត្ថភាពផលិតកម្ម សិប្បកម្មនិងកសិកម្ម និងជាពិសេសត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយមានភាពរឹងមាំ ៕

អត្ថបទដែលជាប់ទាក់ទង