**សមិទ្ធផលដ៏ធំធេងនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ**ក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**ទារិកាទើបនឹងកើត ម្តាយយកទៅប្លុងចោលនៅភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប**នាយករដ្ឋមន្រ្តីថៃ ស្នើឱ្យប្រធានាធិបតីបារាំង បង្កើតគ្រុបសន្ទនាមួយលើ WhatsApp ជាមួយរូបលោក ហើយនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី៖ កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងឱកាសជាច្រើនដល់ប្រជាពលរដ្ឋ**សាហាវណាស់! មីងកាប់ចិញ្ចាំសម្លាប់ក្មួយស្រីកំពុងដេក បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ដោយសារខឹងរឿងលេងទូរស័ព្ទ និងចេញចូលផ្ទះយប់ជ្រៅ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តសុខារាម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ**ការចោលសំរាមពាសវាលពាសកាលនៅតែជាបញ្ហានៅក្នុងរមណីយដ្ឋានអង្គរ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២០-២១ ខែ​ឧសភា**ឯកឧត្តម ចាយ បូរិន អំពាវនាវដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវថែទាំសុខភាព និងត្រៀមលក្ខណៈដោយប្រុងប្រយ័ត្នចំពោះឯកសារសម្រាប់បោះឆ្នោត**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ស្នើឱ្យមេការ និងកម្មករធ្វើផ្លូវយកចិត្តទុកដាក់ក្នុងការធ្វើផ្លូវឱ្យមានគុណភាព ធានាបានស្តង់ដារឹងមាំយូរអង្វែង**ក្រសួងបរិស្ថាន នឹងរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាអនុវត្តផែនការជីវៈចម្រុះ – Be Part of the Plan” នៅថ្ងៃទី២៧ ឧសភា**អ៊ុយក្រែន​ស្នើ​ឱ្យ​អាមេរិក​ជួយ​កំណត់​ទីតាំង​គោលដៅ​ក្នុង​ប្រទេស​រុស្ស៊ី**Zelensky រៀបរាប់លម្អិតអំពីការទាមទារអាវុធរបស់អ៊ុយក្រែន**Zelensky រិះគន់លោកខាងលិចចំពោះការចង់ឱ្យជម្លោះបញ្ចប់**បច្ចុប្បន្ន Biden មិនទាន់បានកំណត់ពេលចូលរួមសន្និសីទសន្តិភាព របស់ Zelensky ទេ**មន្ត្រីក្រសួងកសិកម្ម ចុះជួបជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន**កិច្ចពិភាក្សាអ៊ីស្រាអែល-ហាម៉ាស់បានបញ្ឈប់**ទូតជប៉ុនប្រចាំកម្ពុជា៖ កត្តាដែលក្រុមហ៊ុនរបស់ជប៉ុន សម្រេចមកធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់គឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ

អគ្គទេសាភិបាលធនាគារជាតិ ផ្ដល់អនុសាសន៍គន្លឹះ ៥ចំណុច ដល់សមាគមធនាគារ ក្នុងការពង្រឹងស្ថិរភាព ភាពធន់ និងនិរន្តរភាពនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ផ្ដល់គន្លឹះសំខាន់ៗចំនួន ៥ចំណុច ដល់សមាគមធនាគារនៅកម្ពុជា ដើម្បីចូលរួមបន្ថែម ក្នុងការពង្រឹងស្ថិរភាព ភាពធន់ និងនិរន្តរភាព នៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

ការផ្ដល់គន្លឹះសំខាន់ៗដល់សមាគមធនាគារនៅកម្ពុជានេះ ធ្វើឡើងក្នុងឱកាសលោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឲ្យលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងសមាជិកក្រុមប្រឹក្សាភិបាល ចូលជួបសំដែងការគួរសម ក្នុងគោលបំណងជម្រាបជូនធនាគារជាតិនៃកម្ពុជា ពីសមាភាពនៃក្រុមប្រឹក្សាភិបាលអណត្តិថ្មី ព្រមទាំងទិសដៅការងារអាទិភាព របស់សមាគមនាអាណត្តិឆ្នាំ២០២៤-២០២៥។

លោកជំទាវបណ្ឌិត ជា សិរី បានអបអរសាទរដល់ក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការចូលរួមពង្រឹងស្ថិរភាព ភាពធន់ និងនិរន្តរភាព នៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងបានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដល់សមាគមធនាគារនៅកម្ពុជាដូចខាងក្រោម៖

១.បង្កើនការផ្សព្វផ្សាយសមិទ្ធផលនៃវិស័យធនាគារ និងហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ។
២.បន្តពង្រឹងការប្រតិបត្តិវិធានទីផ្សារ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងស្វ័យបញ្ញត្តិ និងពង្រឹងការសហការរវាងសមាជិក និងសមាជិកឱ្យបានប្រសើរ។
៣.បន្តចូលរួម និងពង្រីកវិសាលភាពការលើកកម្ពស់ ចំណេះដឹងហិរញ្ញវត្ថុ និងអប់រំផ្នែកសុវត្ថិភាពសាយប័រ (Cybersecurity) ដល់សាធារណជនឱ្យបានទូលំទូលាយ។
៤.ពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ជាមួយនឹងដៃគូរពាក់ព័ន្ធ។
៥.ដាក់ចេញផែនការសកម្មភាពអាទិភាព ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់សមាជិករបស់ខ្លួន។

លោក រ័ត្ន សោភ័ណ បានជម្រាបជូនលោកជំទាវបណ្ឌិតអគ្គទេសាភិបាលអំពី អាទិភាពរបស់សមាគមធនាគារនៅកម្ពុជា នាអាណត្តិថ្មីនេះរួមមាន៖
១.ការបន្តពង្រឹងលើអភិបាលកិច្ច និងមុខងារសមាគម។
២.ការអនុវត្តវិធានទីផ្សារ (Market Conduct)។
៣.បន្តអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងស្វ័យបញ្ញត្តិដែលចេញដោយសមាគម។
៤.ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ។
៥.ការបន្តពង្រឹងកិច្ចការទំនាក់ទំនងសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង