**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េ**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក ហោ សុភាព ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើត**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ**សម្តេចធិបតី អរគុណដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ**សម្តេចធិបតី៖ នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ**សម្តេចធិបតី អំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត**សម្តេចធិបតី សម្រេចបន្ថែមពេលវេលា ៣ខែទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅកូរ៉េ**វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បាននិងកំពុងសម្រេចបានអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស**ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត**សម្តេចធិបតី៖ មានមូលហេតុ៣ ដែលនាំឱ្យពលករខ្មែរមានឱកាសការងារនៅកូរ៉េ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រដ្ឋធម្មនុញ្ញកម្ពុជា តម្រូវឲ្យការពារអ្នកដែលមានសញ្ជាតិខ្មែរ គ្រប់ទីកន្លែងទាំងអស់ ទោះក្នុងស្ថានភាពណាក៏ដោយ**សម្ដេចធិបតី ជំរុញឲ្យមានការហោះហើរត្រង់រវាងខេត្តសៀមរាប ជាមួយខេត្តនានារបស់កូរ៉េខាងត្បូង ដូចជាប៊ូសាន ជេជូ និងអ៊ីនឈុន**ប្រមុខរាជរដ្ឋាភិបាល ប្រកាសបន្តស្រាវជ្រាវវែកមុខជនឆបោក ក្នុងគម្រោងរបស់ ឡេង ចាន់ណា ឲ្យដល់ទីបញ្ចប់

នាយកដ្ឋានធារាសាស្ត្រកសិកម្ម រាយការណ៍ពីវឌ្ឍនភាពការងារជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ត្រនៅតាមបណ្តាខេត្តមួយចំនួន

ភ្នំពេញ៖ នៅថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ នាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានរាយការណ៍ពីវឌ្ឍនភាព ការងារជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ដ្រនៅតាមបណ្តាខេត្តមួយចំនួនដែលបាននិងកំពុងអនុវត្តផ្ទាល់ដោយនាយកដ្ឋាន។

បើតាមលោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មបានឱ្យដឹងថា បច្ចុប្បន្ន នាយកដ្ឋានបាននិងកំពុងអនុវត្តការងារថែទាំខួបលើប្រព័ន្ធធារាសាស្ត្រក្នុងខេត្តចំនួន៥ រួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ វឌ្ឍនភាពការងារជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ត្រនៅតាមខេត្តទាំងនោះសម្រេចបានដូចតទៅ៖

ទី១)ប្រព័ន្ធធារាសាស្ត្រស្ពានស្រែង ស្ថិតនៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ការងារជួសជុលខ្នងនិងជើងទេរទំនប់ប្រវែង ២,៣០០ម៉ែត្រ សម្រេចបាន៤៥% ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ១៩,២០០ម៉ែត្រ សម្រេចបាន៣០% ការងារជួសជុលសំណង់ចំនួន ៤៥កន្លែង សម្រេចបាន២០% និងការងារសាងសង់សំណង់ថ្មីចំនួន ០១កន្លែង សម្រេចបាន៣០%។

ទី២)ប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង ស្ថិតនៅសង្កាត់រកាធំ ក្រុងរកាធំ ខេត្តកំពង់ស្ពឺ ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ១៤,៥០០ម៉ែត្រ សម្រេចបាន៥០% ការងារជួសជុលសំណង់ចំនួន ២៧កន្លែង សម្រេចបាន១០% និងការងារសាងសង់សំណង់ថ្មីចំនួន ៣កន្លែង សម្រេចបាន៣៥%។

ទី៣)ប្រព័ន្ធធារាសាស្ត្រឆ្នុកទ្រូ ស្ថិតនៅឃុំព្រៃស្នៀត និងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ការងារជួសជុលខ្នង និងជើងទេរទំនប់ប្រវែង ៥៧០០ម៉ែត្រ សម្រេចបាន៤២% ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ៣១៧០ម៉ែត្រ សម្រេចបាន៤២% ការងារជួសជុលសំណង់ចំនួន ២៧កន្លែង សម្រេចបាន៤២% និងការងារសាងសង់សំណង់ថ្មីចំនួន ០៥កន្លែង សម្រេចបាន៤២%។

ទី៤) ប្រព័ន្ធធារាសាស្ត្រស្ពានស្រែងត្រពាំងអំបិល ស្ថិតនៅឃុំតាអាន និងជន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ការងារជួសជុលខ្នងនិងជើងទេរទំនប់ប្រវែង ៤,០០០ម៉ែត្រ សម្រេចបាន៤០% ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ៧,៨៥០ម៉ែត្រ សម្រេចបាន៤៥% ការងារជួសជុលសំណង់ចំនួន ៣៤កន្លែង សម្រេចបាន១០% ការងារសាងសង់សំណង់ថ្មីចំនួន ០១កន្លែង សម្រេចបាន២០%។

ទី៥)ប្រព័ន្ធធារាសាស្ត្រទំនប់លោក ស្ថិតនៅឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្ដរមានជ័យ ទើបចាប់ផ្តើមចុះអនុវត្តការងារជួសជុលខ្នងនិងជើងទេរទំនប់ប្រវែង ៣,៣០០ម៉ែត្រ ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ៥,១៨០ម៉ែត្រ ការងារជួសជុលសំណង់ចំនួន ៣២កន្លែង និងការងារសាងសង់សំណង់ថ្មីចំនួន ០២កន្លែង ៕

អត្ថបទដែលជាប់ទាក់ទង