**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ប្រមុខការទូតចិនកម្ពុជាថ្មីៗនេះ គឺនាំមកនូវផ្លែផ្កា និងផលប្រយោជនយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរ

………………………………………
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនតាមប្រព័ន្ធតេឡេក្រាមនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង អី (WANG Yi) សមាជិកការិយាល័យនយោបាយ និង ជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមេសាកន្លងទៅនេះ គឺជាការបំពេញទស្សនកិច្ចនាំមកនូវផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ ក្រោមឆ័ត្រមិត្តភាពដែកថែប កម្ពុជាចិន។
ឯកឧត្តម បណ្ឌិតបញ្ជាក់ថា តាមរយៈការបំពេញទស្សនកិច្ចនេះ កម្ពុជាទទួលបានផលផ្លែផ្កាជាច្រើន ដូចជា៖
ចំណុចទី១៖ បានបញ្ជាក់ជំហរនយោបាយច្បាស់លាស់ រវាងកម្ពុជា-ចិន ជាពិសេសទៅលើ ការកំណត់នយោបាយការបរទេស ដែលគាំទ្រនយោបាយចិនតែមួយ ដូចដែលកម្ពុជាប្រកាន់យកតាំងពីសម័យកាលព្រះបរមរតនកោដ្ឋ រហូតមក គឺក្នុងដំណាក់កាលដំបូងៗកម្ពុជាបានប្រកាន់យកនូវគោលការណ៍បញ្ចសិលា ដែលដាក់ចេញដោយព្រះករុណាព្រះបរមរតនកោដ្ឋ និងលោកជូអីនឡាយ នាឆ្នាំ១៩៥៥ ។ ដែលនេះ យើងប្រកាន់ភ្ជាប់រហូតមកដល់បច្ចុប្បន្ន យើងនៅតែគោរពគោលការណ៍ចិនតែមួយ។ ដែលយើងទទួលស្គាល់ថា មានតែចិនតែមួយ មិនមានតៃវ៉ាន់ ក្នុងទំនាក់ទំនងផ្លូវការជាមួយកម្ពុជាទេ ។ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់នូវចំណុចនេះ ។
ចំណុចទី២៖ កម្ពុជា-ចិនបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីលទ្ធផល នៃទស្សនកិច្ចនេះ គឺការពន្លឿននូវច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា រួមនិងច្រករបៀងមច្ឆា និងអង្ករជាដើម ។ ក្នុងឱកាសនោះដែរប្រទេសចិនក៏បានប្រកាសទិញដូងស្រស់ពីប្រទេសកម្ពុជា ដែលយើងមានការដាំដុះជាច្រើនរួចមកហើយ។ ដែលនេះជាផ្លែផ្កា នៃដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិននៅកម្ពុជា។
ចំណុចទី៣៖ គឺការពង្រឹងនូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនយោបាយ Belts and roads ផ្លូវ និងខ្សែក្រវ៉ាត ដែលដាក់ចេញដោយលោកប្រធានាធិបតីស៊ីជីងពីង កាលឆ្នាំ ២០១៣មកម៉្លេះ ។ អ៊ីចឹងនេះ ជាការបញ្ជាក់នូវការគាំទ្របន្ថែមទៀត ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ។ ហើយយើងរំពឹងថា តាមរយៈនយោបាយនេះ (Belts and roads ) កម្ពុជានឹងទទួលបាននូវការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវថ្នល់ ផ្លូវដែក រួមទាំងគម្រោងព្រែកជីក តេជោ ហ្វូណន អីនេះ ! យើងសង្ឃឹមថា លេចរូបរាងឡើងធំៗបន្ថែមទៀត នូវអ្វីដែលទទួលបានផលរួចស្រេចហើយ រួមមាន ព្រលានយន្តហោះ ផ្លូវល្បឿនលឿន ស្ពានថ្នល់ជាច្រើន ដែលបានមកពីការវិនិយោគស្ថិតក្នុងគម្រោងខ្សែក្រវ៉ាត និងផ្លូវ របស់លោកស៊ីជីនពីងនេះ។ ហើយរំពឹងថា ការបំពេញទស្សនកិច្ចដែលមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ គឺ នឹងធ្វើឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធំៗ ជាច្រើនទៀត។
សរុបមកឯកឧត្តម វាយតម្លៃថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិននៅកម្ពុជានេះ ពិតជាបាននូវមកនូវវឌ្ឍនភាពដ៏រឹងមាំ ក្នុងទំនាក់ទំនងមិត្តភាពដែកថែបរបស់កម្ពុជាចិន ទាំងលទ្ធផលកន្លងមក និងទិសដៅអនាគតរបស់ប្រទេសទាំងពីរ ។ ក្នុងនោះយើងក៏អាចនិយាយបានថា ទំនាក់ទំនងកម្ពុជាចិន មិនផ្អែកលើវោហាសាស្ត្ររបស់អ្នកដទៃនោះទេ គឺផ្អែកលើលទ្ធផលពិត ដែលប្រទេសយើងទាំងពីរបានធ្វើជាមួយគ្នា ក្នុងគោលដៅរួមគ្នា នៃការបង្កើតសហគមន៍ជោគវាសនារួម ដែលទាំងអស់នេះ មិនមែនគ្រាន់តែជាសារនយោបាយទេស ក៏ប៉ុន្តែ កម្ពុជា-ចិនបានរំលេចចេញនូវលទ្ធផល ជាក់ស្ដែងរួចស្រេចជាច្រើនមកហើយ ហើយ កម្ពុជាក៏បានទទួលនូវលទ្ធផលទាំងអស់នោះសម្រាប់វឌ្ឍនភាពរបស់ខ្លួន ក៏ដូចជាផលប្រយោជន៍សម្រាប់ប្រជាជន ប្រើប្រាស់ ប្រចាំថ្ងៃសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង