**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ

ខេត្តបន្ទាយមានជ័យ ប្រជុំបើកសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ

ភ្នំពេញ៖ នៅសាលាប្រជុំ(ក) នៃសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានរៀបចំប្រជុំបើក សវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និងមានការចូលរួមពី ឯកឧត្តមប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងលោក លោកស្រី អភិបាល ក្រុង ស្រុក លោកអធិការនគរបាល្រុង ស្រុក លោកមេឃុំ ចៅសង្កាត់និងលោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ សង្កាត់ទាំង៦៧ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍ថា៖ កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលយកនូវអនុសាសន៍របស់គណៈប្រតិភូសវនកម្មចំនួន២១ចំណុច ហើយអនុសាសន៍នេះបានដើរតួជាត្រីវិស័យ ជាទិសដៅអាទិភាព ដើម្បីកែលម្អនិងមានការត្រួតពិនិត្យតាមដានអំពីលទ្ធផលប្រចាំឆ្នាំនៅរៀងរាល់ពេលប្រជុំណៈអភិបាលប្រចាំខែនិងបានសម្រេចអនុសាសន៍ស្ទើរទាំងស្រុង ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា៖ក្នុងពេលន្លងមករដ្ឋបាលខេត្ត បានអនុវត្តនូវវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាលជាច្រើនក្នុងការដោះស្រាយនូវការលំបាក ក្តីកង្វល់និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋតាមរយៈការលើកកម្ពស់ការផ្តល់សេវារដ្ឋាបាលនិងសេវាសាធារណៈ ។ ជាក់ស្តែងកាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញនិងនេសាទ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះជួបប្រជុំជាមួយរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ អធិការនគរបាល នាយប៉ុស្តិ៍រដ្ឋាបាល នគរបាលឃុំ សង្កាត់ គ្រប់ស្រុក ក្រុងទាំអ៩ ក្នុងខេត្ត ក្នុងគោលបំណងពិនិត្យអំពីសមត្ថភាព លទ្ធផលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋទាំងសេវាតម្រូវការនិងសេវាសំណូមពរឲ្យកាន់តែល្អប្រសើរ ដោយបានដាក់ចេញនូវគោលដៅខេត្តបន្ទាយមានជ័យ ជាខេត្តផ្តល់សេវាល្អជាគំរូ ជាពិសេសការងារផ្តល់អត្រានុកៅលដ្ឋាននិងសេវាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ តួនាទីសវនកម្មផ្ទៃក្នុង មានគោលបំណងក្នុងការត្រួតពិនិត្យលើប្រតិបត្តិការប្រពន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ ។ ទន្ទឹមនោះសវនកម្មផ្ទៃក្នុងក៏បានជួយដល់ថ្នាក់ដឹកនាំសវនដ្ឋានដើម្បីដឹកនាំបំពេញការងារ ប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូខ្ពស់របស់ខ្លួន ជាពិសេសអនុសាសន៍កែលម្អទាំងអស់ដែលផ្តល់ដោយសវនករបានក្លាយជាមូលដ្ឋានក្នុងការវិភាព វាយតម្លៃហានីភ័យ កែលម្អចំណុចខ្វះខាតនានារបស់សវនដ្ឋានឲ្យស្របតាមបទដ្ឋានគតិយុត្តជាធរមាន ។

ឯកឧត្តម អគ្គនាយក បានបន្តថា៖ការចុះធ្វើសវនកម្មផ្ទៃក្នុងគឺជាទិដ្ឋភាពមានលក្ខណៈជាប្រព័ន្ធដែលូសបញ្ជាក់អំពីលទ្ធផលឆ្លើយតបទៅនឹងការចូលរួមចណែកជួយពង្រឹងនូវការងារស្នូលរបស់សវនដ្ឋាននួមួយៗ និងអង្គភាពពាក់ព័ន្ធក្រោមការត្រួតពិនិត្យនិងវាយតម្លៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យស៊ីជម្រៅបន្ថែមទៀត លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ(ចំណូល-ចំណាយ)ការ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិកព្រមទាំងការគ្រប់គ្រងជនជាប់ឃុំ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ជាចុងក្រោយឯកឧត្តម នាយឧត្តមសេនីយ៍ឯក ងួន ស្រេង ក៏បានផ្តាំផ្ញើនិងជម្រុញដល់សវនដ្ឋាននិងអង្គភាពពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់និងកាត់បន្ថយកម្រិតហានីភ័យ គ្រប់ប្រភេទលើកិច្ចប្រតិបត្តិការរបស់ខ្លួនឲ្យកាន់តែប្រសើរ មានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង