**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េ**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក ហោ សុភាព ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើត**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ**សម្តេចធិបតី អរគុណដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ**សម្តេចធិបតី៖ នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ**សម្តេចធិបតី អំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត**សម្តេចធិបតី សម្រេចបន្ថែមពេលវេលា ៣ខែទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅកូរ៉េ**វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បាននិងកំពុងសម្រេចបានអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស**ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត**សម្តេចធិបតី៖ មានមូលហេតុ៣ ដែលនាំឱ្យពលករខ្មែរមានឱកាសការងារនៅកូរ៉េ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រដ្ឋធម្មនុញ្ញកម្ពុជា តម្រូវឲ្យការពារអ្នកដែលមានសញ្ជាតិខ្មែរ គ្រប់ទីកន្លែងទាំងអស់ ទោះក្នុងស្ថានភាពណាក៏ដោយ**សម្ដេចធិបតី ជំរុញឲ្យមានការហោះហើរត្រង់រវាងខេត្តសៀមរាប ជាមួយខេត្តនានារបស់កូរ៉េខាងត្បូង ដូចជាប៊ូសាន ជេជូ និងអ៊ីនឈុន**ប្រមុខរាជរដ្ឋាភិបាល ប្រកាសបន្តស្រាវជ្រាវវែកមុខជនឆបោក ក្នុងគម្រោងរបស់ ឡេង ចាន់ណា ឲ្យដល់ទីបញ្ចប់

អ្នកស្រុកស្តារអូរប្រទះឃើញព្រះកេសទេវរូប រចនាបថបាក់ខែង ក្នុងសម័យអង្គរ មន្ទីរជំនាញយកទៅរក្សាទុក នៅសារមន្ទីរខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ព្រះកេសទេវរូប រចនាបថបាក់ខែងក្នុងសម័យអង្គរ អ្នកស្រុកស្ដារអូរប្រទះឃើញថ្ងៃទី២១ មេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរីត្រូវបានលោក យ៉ង តាំងកួយ ប្រធានមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ និងក្រុមការងាររួមជាមួយមន្ត្រីមានសមត្ថកិច្ច ចុះទៅទទួលយកពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅរក្សាទុកនៅសារមន្ទីរខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

តាមការរៀបរាប់របស់អ្នកស្រុកបានអោយដឹងថា៖ កាលពីថ្ងៃទី២១ អាជ្ញាធរឃុំបន្ទាយនាង បានស្តារអូរដើម្បី
ទុកទឹកអោយប្រជាពលរដ្ឋ ប្រើប្រាស់ក៏ស្រាប់តែបានប្រទះឃើញ រូបសំណាក់ព្រះកេសទេវរូប១អង្គ ដែលជាប្រភេទថ្មភក់មានទម្ងន់៥,៧ គីឡូ ក្រាមដែលជាវត្ថុបុរាណ បន្សល់មករាប់រយឬពាន់ឆ្នាំមកនៅពេលដែលពួកគាត់យកមកលាងសម្អាត ស្រាប់តែ ព្រៈភ័ក្រ ទេវរូបនោះ ហាក់បញ្ចេញនូវស្នាមញញឹម នឹងមានអភូតហេតុបានកើតឡើងដូចជាមេឃងងឹតនិងមានខ្យល់បោកបក់មកយ៉ាងខ្លាំងហើយពេលនោះក៏មានភ្លៀងរលឹមផងដែរ។

ធ្វើឲ្យអ្នកស្រុកមានជំនឿថាព្រះកេសទេវរូបនេះពិតជាមានរិទ្ធីបារមីពូកែសាកសិទ្ធហើយប្រជាពលរដ្ឋ ក៏នាំគ្នាមកអុជធូបអុជទាន សុំសេចក្តីសុខសេចក្តីចំរើន ខ្លះយកម្ស៉ៅលើព្រះភ័ក្រ្តប្រកេសទេវរូបដើម្បីសុំលេខឆ្នោតសុំលេខឆ្នោត ពេលនោះក៏មានប្រជាពលរដ្ឋប្រទះឃើញលេខនៅលើព្រះភ័ក្រ្តទេវរូបហើយយកទៅចាក់ក៏បានចាក់ត្រូវជាបន្តបន្ទាប់។ដោយជឿជាក់ថាទេវរូបមានបារមី និងមិនចង់ឲ្យជនខិលខូចបន្លំលួចយកទៅលក់អ្នកស្រុកក៏សម្រេចចិត្តយកទៅដាក់នៅប៉ុស្តិ៍នគរបាលឃុំបន្ទាយនាងឲ្យជួយការពារនឹងបានរាយការណ៍ទៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យដើម្បីយកទៅរក្សាទុកនៅសារមន្ទីរ។

លោក យ៉ង តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងថា៖ព្រះកេសទេវរូបដែលប្រជាពលរដ្ឋប្រទះឃើញនោះពិតជាវត្ថុបុរាណដ៏មានតម្លៃដែលមាន រចនាបថបាក់ខែងក្នុងសម័យអង្គរដែលអាចនឹងកសាងឡើងក្នុងសតវត្សទី១០ ហើយ លោកក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលស្រឡាញ់វប្បធម៌ និងចង់ថែរក្សាកេរ្តិ៍តំណែលពីដូនតាហើយបានរាយការណ៍មកកាន់មន្ទីរវប្បធម៌និងសិល្បៈដើម្បីយកទៅរក្សាទុកនៅសារមន្ទីរកុំឱ្យបាត់បង់និងទុកឲ្យក្មេងៗជំនាន់ក្រោយពិសេសភ្ញៀវជាតិនិងអន្តរជាតិបានបានឃើញ។

លោក ប្រធានមន្ទីរបានបញ្ជាក់ថា៖ បច្ចុប្បន្ននេះសារមន្ទីរខេត្តបន្ទាយមានជ័យយើងបានទទួលរូបសំណាក់និងវត្ថុបុរាណផ្សេងៗមានចំនួនជាង ២.៤០០ដុំរូប ដែលបានមកពីគយ ប៉ូលីស កងរាជអាវុធហត្ថ និងបងប្អូនប្រជាពលរដ្ឋ បានយកមកប្រគល់ជូន។លោក ក៏សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិគោកព្នៅ នាឱកាសឆ្នាំថ្មីនេះសូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនត្រជាក់ត្រជុំជាផុតពីជំងឺឈឺថ្កាត់ផ្សេងៗ។

លោក យ៉ង់ តាំងកួយ ក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តបន្ទាយមានជ័យបើបានប្រទះឃើញវត្ថុបុរាណសូមរាយការណ៍មកមន្ទីរវប្បធម៌និងសិលវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យដើម្បីយកមករក្សាទុកនៅសារមន្ទីរខេត្តដើម្បីទុកជាគេមរតកសម្រាប់ក្មេងក្មេងជំនាន់ក្រោយពិសេសភ្ញៀវជាតិទាំងអន្តរជាតិបានទស្សនាពីស្នាដៃរបស់បុព្វបុរសយើង៕

អត្ថបទដែលជាប់ទាក់ទង