**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ប្រធានរដ្ឋឡាវ លើកទឹកចិត្តឱ្យរដ្ឋសភាកម្ពុជា-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចកម្ពុជា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងក្តីរីករាយ និងការស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្តម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សកិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចនាពេលនេះពិតជាមានអត្ថន័យ និងជាកម្លាំងចលករដ៏សំខាន់ រួមចំណែកបន្ថែមទៀតដល់ការពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ សាមគ្គីភាពដ៏ស្អិតរមួត និងយូរអង្វែង ជាពិសេសជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កម្រិតទំនាក់ទំនងឱ្យទៅ “ភាពជាដៃគូយុទ្ធសាស្រ្ត យូរអង្វែង និងគ្រប់ជ្រុងជ្រោយ” ដែលនឹងនាំមកនូវផលប្រយោជន៌រួមជូនប្រទេស និងប្រជាជនទាំងសងខាង។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី បានរំលឹកឡើងវិញ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជនឡាវ ដែលបានទទួលស្វាគមន៍ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ប្រកបដោយភាពរាក់ទាក់ កក់ក្តៅជាទីបំផុត ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលសភានៃប្រទេសទាំងបី (កម្ពុជា ឡាវ វៀតណាម-CLV) នៅសាធារណរដ្ឋប្រជាមានិតឡាវ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់របស់រដ្ឋសភាឡាវ ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលCLVនេះ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏សូមជូនពរដល់ប្រទេសឡាវ ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននិងមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា (AIPA) នាចុងឆ្នាំ ២០២៤ នេះ។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី គាំទ្រ និងអបអរសាទរចំពោះជោគជ័យនាពេលថ្មីៗក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែមីនា ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពចុះកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នាចំនួន ៧ លើវិស័យសំខាន់ៗ ក្នុងនោះមាន វិស័យថាមពល ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ សន្តិសុខ ការពារជាតិ និងការបង្រ្កាបការជួញដូរគ្រឿងញៀននិងមនុស្សឆ្លងកាត់ព្រំដែន ជាដើម។

ឯកឧត្ដម ថងលុន ស៊ីសុលីត បានសម្តែងក្តីរីករាយជាខ្លំាងដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងបានជួបពិភាក្សាការងារជាមួយសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ជាថ្មីម្តងទៀត ដែលជាស្រ្តីដំបូងគេនៅកម្ពុជា ទទួលបានតួនាទីជាថ្នាក់ដឹកនាំរដ្ឋសភាប្រកបដោយសក្កានុពល។ ឯកឧត្ដមប្រធានរដ្ឋ ក៏បានអបអរសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជានៅលើគ្រប់វិស័យ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋ បានរំលឹកពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងកម្ពុជានិងឡាវ ដែលមានតំាងពីយូរយារណាស់មកហើយ។ កម្ពុជានិងឡាវជាមិត្ត បងប្អូន និងជាដន្លងនឹងគ្នា ដែលបានកៀកស្មា ពួតដៃគ្នាតស៊ូដណ្តើមឯករាជ្យជូនប្រទេសជាតិរៀងៗខ្លួន។ទំនាក់ទំនងរវាងកម្ពុជា-ឡាវ គឺជាទ្រព្យដ៏មានតម្លៃនិងមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាចុងក្រោយ ឯកឧត្តម ថងលុន ស៊ីសុលីត បានស្នើជូនសម្តេចប្រធានរដ្ឋសភា បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅនិងសកម្មឡើង ជាមួយរដ្ឋសភាឡាវដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននិងប្រទេសជាតិទំាងសងខាង និងបានស្នើដល់រដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍ ដល់រដ្ឋសភាឡាវ នៅគ្រប់កម្រិត និងគ្រប់ជំនាញ៕

អត្ថបទដែលជាប់ទាក់ទង