**ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅប្រចាំខែឧសភា របស់រដ្ឋបាលខេត្តព្រះសីហនុ**BREAKING: សម្តេចធិបតី សម្រេចផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ ក្នុងឧបទ្ទវហេតុ នៅខេត្តកំពង់ស្ពឺ**ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាតាមតំបន់ ដើម្បីផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ និងណែនាំពីនីតិវិធីសម្រាប់ការចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ**នគរបាលឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ**នាយឧត្តមសេនីយ៍ ស ថេត ទទួលគ្រឿងឧបភោគបរិភោគពី ទីប្រឹក្សាក្រសួងមហាផ្ទៃ និងក្រុមហ៊ុន ព្រីនស៍ សម្រាប់ឧបត្ថម្ភដល់កងកម្លាំងនគរបាល**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំបើក បេសកកម្មគាំទ្រការអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ របស់ធនាគារពិភពលោក លើកទី៤**ក្រុមហ៊ុនធំៗ ២០ នឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ក្នុងពិព័រណ៍ការងារនៅអគារ KAMPUS**សាខាកាកបាទក្រហមខេត្តសៀមរាប ប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ប្រកាសសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យ អតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ**អាណិតណាស់! បុរសម្នាក់ឆក់ត្រីបែរជាឆក់ខ្លួនឯងស្លាប់ចោលប្រពន្ធមានផ្ទៃពោះ**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីវន្ឍភាពនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង មហាអនុតំបន់មេគង្គជំហានទី៤**ក្រុមមន្រ្តីឧទ្យានុរក្ស អំពាវនាវឱ្យគ្រប់គ្នាត្រូវចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ**ឯកឧត្តម សួស យ៉ារ៉ា ចាត់តំណាងនាំយកនូវរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ប្រគល់ជូនរដ្ឋបាលស្រុកកំពង់ស្វាយ**រដ្ឋមន្ត្រីក្រសួងផែនការ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយមន្ត្រីរាជការ ដែលផ្ទេរពីអង្គភាពថ្នាក់ក្រោមជាតិ**ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ បដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយ ដោយបំភ័ន្ត ជ្រើសតែមួយជ្រុង និងមានភាពរើសអើង របស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង**ឧត្តមសេនីយ៍ឯក ស្រី ឌឹក ចុះត្រួតពិនិត្យភូមិសាស្រ្តសាងសង់សាលាហ្វឹកហ្វឺន ទីលានបាញ់គ្រាប់ពិត និងការកសាងផ្លូវទំនប់ស្តុកទឹក សម្រាប់ប្រើប្រាស់នារដូវប្រាំង**ទទួលបានព័ត៌មានថ្មីៗ ទាំង២៥រាជនីខេត្ត ដោយគ្រាន់តែJoin Telegram Channel «អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ»**គ្មានកិច្ចព្រមព្រៀងការពារជាតិអារ៉ាប៊ីសាអូឌីតដោយគ្មានកិច្ចព្រមព្រៀងអ៊ីស្រាអែលទេ

គ.ជ.ប កែសម្រួលខ្លឹមសារមួយចំនួនលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ សៀវភៅស្តីពីប្រព័ន្ធបោះឆ្នោត និងរបៀបបែងចែកអាសនៈ ទម្រង់បែបបទ សម្ភារ ឯកសារសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ របាយការណ៍ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ លទ្ធផលការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឆ្នាំ២០២៣ និងគោលការណ៍ណែនាំដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួនលើឯកសារទាំងនោះ និងបានសម្រេចដូចខាងក្រោម៖

ទី១៖ ឯកភាពជាគោលការណ៍លើខ្លឹមសារសៀវភៅពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ រួមមាន៖
*សៀវភៅសម្រាប់អ្នកបោះឆ្នោត
*សៀវភៅណែនាំស្តីពីការឃោសនាបោះឆ្នោត។

ទី២៖ កែសម្រួល និងបន្ថែមខ្លឹមសារលើសៀវភៅស្តីពីប្រព័ន្ធបោះឆ្នោត និងរបៀបបែងចែកអាសនៈ។ សេចក្តីព្រាងសៀវភៅនេះ នឹងត្រូវឆ្លង គ.ជ.ប ម្តងទៀត ក្រោយកែសម្រួល និងថែមខ្លឹមសាររួច។

៣៖ ឯកភាពជាគោលការណ៍លើទម្រង់បែបបទ សម្ភារ ឯកសារសម្រាប់បម្រើឱ្យការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ រួមមាន៖
*ទម្រង់បែបបទ ចំនួន ១៥ ទម្រង់
*ស្រោមសំបុត្រ ចំនួន ១៤ មុខ
*ស្បោង ឬកញ្ចប់ដាក់សម្ភារឯកសារចុះឈ្មោះបោះឆ្នោត ចំនួន៦
*គំរូត្រាការិយាល័យចុះឈ្មោះបោះឆ្នោត។

ទី៤៖ ឯកភាពលើរបាយការណ៍ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រចាំឆ្នាំ២០២៣។

ទី៥៖ ឯកភាពលើគោលការណ៍ណែនាំដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ក្នុងការអនុវត្តការផ្សព្វផ្សាយកម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលត្រូវផ្សព្វផ្សាយតាមវិទ្យុនៅតាមរាជធានី ខេត្ត ទាំង២៥៕

អត្ថបទដែលជាប់ទាក់ទង