**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស

ប្រទះឃើញដំរីឈ្មោល ១ក្បាល ឈឺជើងដើរទៅណាមិនឆ្ងាយនៅស្រុកកែវសីមា

ភ្នំពេញ៖ ដំរីឈ្មោល១ក្បាល ដែលជាមេហ្វូងត្រូវគេឃើញកំពុងឈឺជើងដើរទៅណាមិនឆ្ងាយ ហើយកូនហ្វូងរបស់វាក៏នៅក្បែរៗមិនទៅឆ្ងាយពីមេហ្វូង នៅ ក្នុងព្រៃនៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីនៃដែនជម្រកសត្វព្រៃកែវសីមា បានល្បាត និងប្រទះឃើញមេហ្វូងដំរី ដែលមានទំងន់ច្រើនរយគីឡូក្រាម១ក្បាលនេះ កាលពីថ្ងៃ១៨ មេសា ក្នុងចំណុចអូរប៉ាមនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បើតាមសេចក្តីរាយការណ៍ពីប្រធានការិយាល័យដែនជម្រសត្វ ព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ស៊ិន សត្ថា បានឲ្យដឹងថា សត្វដំរីឈ្មោល ១ក្បាលនោះកំពុងឈឺជើងមុខខាងឆ្វេង រយៈពេល៥ថ្ងៃមកហើយ ហើយវាត្រូវបានក្រុមការងារបច្ចេកទេស យកចំណីដាក់នៅជិតៗវាផងដែរ ។

លោកបន្តឲ្យដឹងថា ឥឡូវវាធូរស្បើយបន្តិចហើយដោយសំអាងលើចំងាយដី ដែលវាបានបំលាស់ទីចេញ ពីទីតាំងដើមបានឆ្ងាយគួរសម។ ចំណែកហ្វូងរបស់វា ក៏នៅមិនទៅណាឆ្ងាយពីដំរីឈ្មោលនោះដែរ និងពួកវាត្រូវគេរាយការណ៍ថា មានភាពកាចសាហាវខុស ធម្មតា ដូចជាកំពុងត្រៀមវាយប្រហាទៅលើ សត្រូវរបស់វា ដែលព្យាយាមចូលទៅជិតគ្នាវា ។ ជាធម្មតាសត្វដំរីព្រៃ តែងតែបង្ហាញវត្តមានរបស់វាជា រៀងរាល់ឆ្នាំ ប៉ុន្តែវាមិនកាចសាហាវ និងមិនដែលបានវាយប្រហារមកលើមនុស្សនោះទេ។

លោក សុះ មីឡែម អភិបាល រងស្រុកកែវសីមា ឲ្យដឹង ថា រដ្ឋបាលស្រុកកែវសីមា កំពុងចាត់វិធានការណែនាំដល់មេឃុំ មេភូមិ ក្នុងការចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចូលក្នុងព្រៃស្វែងរកបន្លែ ក្នុងបរិវេណក្បែរៗកន្លែងដែលដំរីកំពុងឈឺ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ បន្ថែមពីពីនេះ លោកក៏ស្នើសុំដល់មន្រ្តីជំនាញពាក់ព័ន្ធតាមដានយកចិត្តទុកដាក់ទៅ លើសុខភាព និងជំងឺរបស់ដំរីផងដែរ។

នៅរដូវប្រាំងនេះ សត្វដំរីព្រៃ ត្រូវគេឃើញបានចេញមកក្បែរៗភូមិឋាន និងថែមទាំងបានចូលដល់ ក្នុងស្នាក់ការដែនជម្រកសត្វព្រៃកែវសីមាទៀតផង។ កាលពីថ្ងៃទី២១ មេសា ហ្វូងដំរីច្រើនក្បាល បានចូលអុកឡុកវាយបំផ្លាញដំណាំប្រជាពលរដ្ឋ រួមមានធុរេន ស្វាយចន្ទីរ និងដើម ដូងជាដើម ត្រង់ចំណុច ភូមិពូត្រំ ក្រុងសែនមនោរម្យ។ នៅជាមួយគ្នានោះ ស្ត្រីម្នាក់ ត្រូវបានស្លាប់ភ្លាមៗ ដោយ សារដំរីព្រៃបាន យកប្រមោយរបស់វាចាប់បោកស្ត្រីរូបនោះ កាលពីថ្ងៃបុណ្យចូលឆ្នាំខ្មែរថ្មីៗកន្លងមកនេះ៕

អត្ថបទដែលជាប់ទាក់ទង