**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិអប់រំ ស្ដីពីវឌ្ឍនភាពនៃការអនុវត្ដក្របខណ្ឌ កម្មវិធីកំណែទម្រង់គរុកោសល្យ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិអប់រំ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌកម្មវិធីកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង សរុបចំនួន ១៧រូប។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈមួយចំនួនដូចជា ៖ បទបង្ហាញអំពីរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌកម្មវិធីកំណែទម្រង់រយៈពេល២ឆ្នាំ របស់វិទ្យាស្ថានជាតិអប់រំកិច្ចពិភាក្សា មតិណែនាំ និងការផ្តល់អនុសាសន៍បូកសរុប របស់ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ។
កិច្ចប្រជុំបានផ្ដោតពិភាក្សាលើសមិទ្ធកម្មការងារនៃការអនុវត្ត ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ការបណ្តុះបណ្តាលគរុនិស្សិតដើម្បីសម្រេច (១).ចំណេះដឹងវិជ្ជាជីវៈ (២).ការប្រតិបត្តិវិជ្ជាជីវៈ (៣). ការសិក្សាវិជ្ជាជីវៈ (៤). សីលធម៌វិជ្ជាជីវៈ (៥). ចិត្តគរុកោសល្យ។

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្តង់ដាសាលារៀនគំរូគ្រប់កម្រិតភូមិសិក្សា រួមមាន មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ដើម្បីលើកកម្ពស់គុណភាពអប់រំ ឱ្យឆ្លើយតបទៅនឹងវិធានការគន្លឹះទាំង៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោងសិក្សា ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និងភាពជាដៃគូរដ្ឋនិងសហគមន៍ ដើម្បីលើកកម្ពស់ការអប់រំ។ ស្ដង់ដាសាលារៀនគំរូនេះ ត្រូវបានរៀបចំឡើង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣ និងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ តាមរយៈការកសាងមូលធនមនុស្ស និងសង្គមពុទ្ធិ។

វិទ្យាស្ថានជាតិអប់រំបានដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូ ទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈការបន្ស៊ីទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្ដែង។ ក្នុងន័យនេះ គរុនិស្សិតដែលកំពុងទទួលការបណ្ដុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ ត្រូវបានតម្រូវឱ្យចុះគាំទ្រសាលាសហការ និងសាលាអនុវត្តលើស្តង់ដាទី២ (ការបង្រៀន និងរៀន) នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ការចុះគាំទ្រសាលារៀនមានគោលបំណង៖ (១). អនុវត្តវិធីសាស្ត្របង្រៀនតាមទ្រឹស្តីអប់រំបែបស្ថាបនានិយម ដើម្បីលើកកម្ពស់បំណិនសតវត្សរ៍ទី២១ដល់សិស្សានុសិស្ស (២). អនុវត្តការធ្វើពិសោធន៍វិទ្យាសាស្ត្រ និងការអប់រំស្ទែមនៅកម្រិតវិទ្យាល័យ (៣). អនុវត្តក្លឹបសិក្សា កិច្ចការគម្រោង និងការតាំងពិព័រណ៍វិទ្យាសាស្ត្រនៅវិទ្យាល័យ។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួនដូចជា ត្រូវបង្កើតយន្តការសិក្សា និងវាយតម្លៃឯករាជ្យចំពោះគរុនិស្សិតចេញបង្រៀន និង ត្រូវមានប្រព័ន្ធតាមដានដើម្បីត្រួតពិនិត្យមើលជាប្រចាំថា ក្រោយបញ្ចប់ការបណ្ដុះបណ្ដាល គរុនិស្សិតមានសមត្ថភាពបំពេញភារកិច្ចការងារបានល្អកម្រិតណា វិធីសាស្ត្របង្រៀនត្រូវឆ្លើយតបនឹងស្តង់ដាសាលារៀនគំរូ និងកម្មវិធីក្រៅម៉ោងសិក្សា ហើយត្រូវបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនថ្មីៗតាមបែបសាលារៀនជំនាន់ថ្មី៕

អត្ថបទដែលជាប់ទាក់ទង