**ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មានមកពី១០ស្ថាប័ន ចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា**អភិបាលរងខេត្តកណ្ដាល៖ ការចែកប័ណ្ណកម្មសិទ្ធជូនពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពលរដ្ឋ**សាលាសង្កាត់ប្ញស្សីកែវ បើកកិច្ចប្រជុំគណៈកម្មាធិការកិច្ចការនារី និងកុមារ ប្រចាំខែឧសភា ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ជាលើកទី៤ ក្នុងទិវាខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម**កូរ៉េ បង្ហាញក្តីរីករាយ និងពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមដល់កម្ពុជា**ទេសរដ្ឋមន្រ្តី លី ធុជ អរគុណចំពោះកម្មវិធី HDR&D ដែលបានផ្តល់នូវសម្ភារៈបច្ចេកវិទ្យាទំនើបចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា**ក្រសួងបរិស្ថាន ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)**សិស្ស-និស្សិតនៃវិទ្យាស្ថាន NPIC បានដាក់បង្ហាញស្នាដៃរាប់រយរបស់ខ្លួនក្នុងខួប១៩ឆ្នាំ**អគ្គស្នងការនគរបាលជាតិ ដាក់ចេញនូវភារកិច្ចសំខាន់ៗចំនួន ១០ចំណុច ដើម្បីឲ្យកងកម្លាំងនគរបាលជាតិ បន្តអនុវត្តសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម**ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី**អគ្គនាយកពន្ធនាគារ អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ**ស្វីស បញ្ជាក់ជំហរបន្តពង្រឹងទំនាក់ទំនងការទូតនិងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមរយៈការបន្តជួយការលើកកម្ពស់សុខុមាលភាពប្រជាជន ស្រ្តី និងកុមារកម្ពុជា**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយ អគ្គនាយកវិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវរបស់ចិន**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងក្រុមវិភាគ និងប្រឹក្សាយោបល់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយ អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជា (OHCHR)**វិទ្យាស្ថានNPIC ប្រារព្ធខួប១៩ឆ្នាំ ជាមួយនឹងមោទកភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសនៅកម្ពុជា**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមក្នុងពិធីអបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៩ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីអបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៩ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤)**កាកបាទក្រហមកម្ពុជា បើកវគ្គផ្សព្វផ្សាយស្តីអំពី “បរិយាបន្ន និងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ”**អភិបាលខេត្តកំពត ស្នើឱ្យអាជីវករ សេវាករ ក្នុងខេត្តទាំងអស់ត្រូវប្រើភាពស្មោះត្រង់ដើម្បីរក្សាកំណើនភ្ញៀវទេសចរ

បទវិភាគ៖ទីផ្សាររបស់ប្រទេសចិនពោរពេញទៅដោយកាលានុវត្តភាព

ក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី៤ដែលទើបបានបិទបញ្ចប់ មិត្តថ្មីនិងចាស់បានជួបជុំជាមួយគ្នា កម្រិតអន្តរជាតិតូបនីយកម្មនៃពិព័រណ៍លើកនេះបានបំបែកកំណត់ត្រាថ្មីម្តងទៀត។ ផលិតផលដ៏ល្បីឈ្មោះជាង៤០០០ដែលមកពីប្រទេសនិងតំបន់ចំនួន៧១បានចូលរួមពិព័រណ៍ សហគ្រាសនិងម៉ាកផលិតផលបរទេសដែលចូលរួមពិព័រណ៍សុទ្ធតែមានចំនួនច្រើនជាងពិព័រណ៍លើកមុនៗ ផលិតផលថ្មីលើសពី១៤៦២មុខ ត្រូវបានដាក់បង្ហាញជាលើកដំបូងនិងផលិតផលដ៏ល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេសចំនួន៨៤បានដាក់បង្ហាញជាលើកដំបូង ប្រទេសអង់គ្លេស ម៉ុងហ្គោលីនិងម៉ាឡេស៊ីជាដើមបានចាត់បញ្ជូនគណៈប្រតិភូមកចូលរួមពិព័រណ៍ជាលើកដំបូង ។ល។ លោក Sohail Shaikhតំណាងពាណិជ្ជកម្មរងនៃអង់គ្លេសប្រចាំនៅចិនបានថ្លែងថា ទីផ្សាររបស់ប្រទេសចិនពោរពេញទៅដោយកាលានុវត្តភាព ហើយក៏មានកម្លាំងប្រកួតប្រជែងផងដែរ សហគ្រាសអង់គ្លេសអាចរៀនសូត្របាននូវបទពិសោធន៍ជាច្រើននៅទីនេះ។
ទីផ្សារគឺជាប្រភពធនធានដែលកម្រមានបំផុត បើនិយាយចំពោះសហគ្រាសបរទេស ទីផ្សារដ៏ធំធេងរបស់ចិនជាបឋមគឺមានន័យថាអាចរកបានផលកម្រៃយ៉ាងច្រើន។ នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់ឱ្យប្រែពីការស្តារឡើងវិញបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ទៅកាន់ការពង្រីកជាបន្តបន្ទាប់។ នៅត្រីមាសទី១ឆ្នាំនេះ អត្រារួមចំណែករបស់ការប្រើប្រាស់ចំពោះកំណើនGDPបានឡើងដល់៧៣.៧% នៅខែមេសា សន្ទស្សន៍នៃមុខរបរលក់រាយនៃប្រទេសចិនបានឡើងដល់៥០.៤%ដែលបានស្ថិតក្នុងចន្លោះកើនឡើងក្នុងរយៈពេល១ឆ្នាំជាប់ៗគ្នា។
បច្ចុប្បន្ននេះ ក្រុមមនុស្សចំណូលមធ្យមនៃប្រទេសចិនមានចំនួនលើសពី៤រយលាននាក់ តាមការប៉ាន់ប្រមាណ នឹងលើសពី៨រយលាននាក់នៅឆ្នាំ២០៣៥។ លោកOliver Rapport ប្រធានប្រតិបត្តិនៃក្រុមហ៊ុនRapportដែលជាម៉ាកដ៏ល្បីឈ្មោះខាងគ្រឿងបង្គុំរបស់នាឡិកាបានថ្លែងថា ប្រការនេះមានន័យថា នឹងមានមនុស្សកាន់តែច្រើនឡើងៗមានចំណាប់អារម្មណ៍ចំពោះផលិតផលរបស់ពួកគេ ដែលនឹងនាំមកនូវលំហទីផ្សារដ៏ធំធេងដល់ពួកគេ។

ក្នុងក្រសែភ្នែករបស់សហគ្រាសបរទេស ទីផ្សាររបស់ចិនក៏បាននាំមកនូវកម្លាំងចលករច្នៃប្រឌិតថ្មីមិនចេះចប់មិនចេះហើយដល់ពួកគេ។ ក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះ ផលិតផលជាច្រើនដែលត្រូវដាក់បង្ហាញជាលើកដំបូងសុទ្ធតែបង្ហាញឱ្យឃើញនូវបច្ចេកវិទ្យារបស់ចិន។
ម៉ាស៊ីនសម្អាតក្រណាត់ថ្មលីចូមដែលត្រូវដាក់បង្ហាញជាលើកដំបូងនៅទូទាំងពិភពលោកដោយក្រុមហ៊ុនKARCHERអាល្លឺម៉ង់ ព្រមនិងគ្រឿងអគ្គិសនីវៃឆ្លាតមួយដែលជិតនឹងដាក់ចេញសុទ្ធតែត្រូវបានសិក្សាស្រាវជ្រាវនិងអភិវឌ្ឍដោយក្រុមបច្ចេកទេសចិន។ តំណាងនៃក្រុមហ៊ុន OSIMសិង្ហបុរីដែលចូលរួមពិព័រណ៍លើកនេះបានថ្លែងថា “អ្នកប្រើប្រាស់ចិនមានតម្រូវការកាន់តែខ្លាំងឡើងៗលើវិស័យឌីជីថលនិងការប្រើប្រាស់បៃតង ហើយក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្ភារៈអគ្គិសនីវៃឆ្លាតផងដែរ រំពឹងថា នឹងផ្តល់សេវាកម្មដល់ពួកគេតាមតម្រូវការផ្សេងៗគ្នា”។ពាណិជ្ជករដែលចូលរួមពិព័រណ៍លើកនេះជាច្រើនបានថ្លែងថា នឹងចាត់ទុកទីផ្សាររបស់ចិនជាក្បាលម៉ាស៊ីនសម្រាប់ធ្វើការច្នៃប្រឌិតថ្មីនៅទូទាំងពិភពលោក និងជាទិសដៅនៃនិន្នាការប្រើប្រាស់ “នៅទីនេះអាចទទួលបានបទពិសោធន៍ជាច្រើន បន្ទាប់មក ផ្សព្វផ្សាយបច្ចេកទេសទាំងនេះទៅដល់ពិភពលោកទាំងមូល។
មិនត្រឹមតែប៉ុណ្ណោះទេ បរិយាកាសប្រកបអាជីវកម្មដែលប្រកបដោយភាពបើកទូលាយនិងគុណភាពល្អរបស់ប្រទេសចិនបានបើកបង្អួចមួយនៅពេលអនាគតសម្រាប់សហគ្រាសបរទេស។ ពួកគេបានយល់ឃើញថា កម្លាំងរស់រវើកនៃទីផ្សារប្រើប្រាស់របស់ចិន ការកំណត់ទិសដៅនៃមជ្ឈមណ្ឌលប្រើប្រាស់ខាងទេសចរណ៍អន្តរជាតិHainanនិងគោលនយោបាយកំពង់ផែពាណិជ្ជកម្មសេរី សុទ្ធតែមានអំណោយផលដល់សហគ្រាសរបស់ខ្លួនក្នុងការបន្តធ្វើអាជីវកម្មនៅប្រទេសចិន។
នៅថ្ងៃដែលបិទបញ្ចប់ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះ មានសហគ្រាសនិងម៉ាកផលិតផលដ៏ល្បីឈ្មោះចំនួន៣៦បានបញ្ជាក់ជាមុនថា នឹងចូលរួមពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកក្រោយ។ ក្នុងពេលជាមួយគ្នានេះ ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិនលើកទី១៣៥បានប្រារព្ធធ្វើនៅក្រុងGuangzhou ពិព័រណ៍គ្រប់បែបយ៉ាងបានធ្វើឡើងជាបន្តបន្ទាប់ ហើយមិត្តថ្មីនិងចាស់មានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចពាក្យសម្តីរបស់ពាណិជ្ជករបរទេសដែលបានលើកឡើងថា មិនថាមិត្តចាស់ឬក៏ភ្ញៀវថ្មីក៏ដោយ ក៏ទីផ្សារចិនគឺជាគោលដៅរំពឹងទុករបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង