**ឯកឧត្ដម សក់ សេដ្ឋា លើកទឹកឲ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីបក្សប្រជាជន បន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ គាំទ្រនិងចូលរួមបោះឆ្នោត ដើម្បីបក្សប្រជាជន បន្តបំពេញបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជន**ឯកឧត្ដម សក់ សេដ្ឋា៖ ឈរលើមូលដ្ឋាន នៃជោគជ័យក្នុងការបោះឆ្នោតជាតិ លើកទី៧ បានបង្កលក្ខណៈសម្បត្តិដល់បក្សប្រជាជន រៀបចំជួរមន្ត្រីវ័យក្មេង ប្រកបដោយថាមពល សម្រាប់ ជាកម្លាំងបន្តវេនដឹកនាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានផ្នែកយុទ្ធសាស្ត្រ នៃ Dunamu ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្ដម សក់ សេដ្ឋា វាយតំលៃខ្ពស់ចំពោះសមាជិកក្រុមប្រឹក្សាឃុំ មកពីបក្សប្រជាជនទូទាំងស្រុកបវេល ដែលយកអស់កំលាំងកាយ ប្រាជ្ញាស្មារតី បំពេញភារកិច្ចបម្រើប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ តំណាងក្រុមហ៊ុន SM Entertainment ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល (ស.ភ.រ.) ជាលើកដំបូង**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន SK Securities ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្ដម សក់ សេដ្ឋា៖ បច្ចុប្បន្នប្រជាជនកម្ពុជា កំពុងរស់នៅយ៉ាងសុខុដុមរម្យនា ក្រោមម្លប់សន្តិភាព និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយក្តីសង្ឃឹម លើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍**នយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់កូរ៉េ ដោយកម្ពុជានៅមានសក្ដានុពលដ៏ធំសម្បើម សម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប**សម្តេច សាយ ឈុំ ដឹកនាំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤**កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ**សម្តេចធិបតី ចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ពីអនុប្រធានអង្គភាពអន្តរាគមន៍ ទៅជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ**ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មានមកពី១០ស្ថាប័ន ចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា**អភិបាលរងខេត្តកណ្ដាល៖ ការចែកប័ណ្ណកម្មសិទ្ធជូនពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពលរដ្ឋ**សាលាសង្កាត់ប្ញស្សីកែវ បើកកិច្ចប្រជុំគណៈកម្មាធិការកិច្ចការនារី និងកុមារ ប្រចាំខែឧសភា ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ជាលើកទី៤ ក្នុងទិវាខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម**កូរ៉េ បង្ហាញក្តីរីករាយ និងពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមដល់កម្ពុជា**ទេសរដ្ឋមន្រ្តី លី ធុជ អរគុណចំពោះកម្មវិធី HDR&D ដែលបានផ្តល់នូវសម្ភារៈបច្ចេកវិទ្យាទំនើបចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា**ក្រសួងបរិស្ថាន ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)**សិស្ស-និស្សិតនៃវិទ្យាស្ថាន NPIC បានដាក់បង្ហាញស្នាដៃរាប់រយរបស់ខ្លួនក្នុងខួប១៩ឆ្នាំ

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍ សម្រាប់ពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៌ សម្រាប់ពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

កិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ឯកឧត្តម អគ្គលេខាធិការរង អគ្គនាយករង នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាសមាជិកក្រុមការងារជាច្រើនរូប។

ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានលើកឡើងថា កិច្ចប្រជុំអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍នាថ្ងៃនេះ នឹងពិភាក្សាគ្នាទៅលើកិច្ចការងារចាំបាច់មួយចំនួនដែលត្រូវរៀបចំ ព្រមទាំងការបែងចែកការងារដល់ក្រុមការងារ សម្រាប់អនុវត្តភារកិច្ចរបស់អនុគណៈកម្មការដែលបានចែងក្នុងសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

បន្ទាប់ពីកិច្ចពិភាក្សាប្រមូលធាតុចូលសម្រាប់ការងារព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍ ដើម្បីត្រៀមពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ឯកឧត្តម រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានផ្ដល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំជាអនុប្រធាន និងសមាជិកអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍ ត្រូវពិភាក្សាជាប្រចាំជាមួយថ្នាក់ដឹកនាំ និងអនុគណៈកម្មការផ្សេងទៀត ដើម្បីរៀបចំខ្លឹមសារនានាឱ្យមានស្ដង់ដារតែមួយ និងបន្តទំនាក់ទំនងជាមួយអគ្គនាយកដ្ឋាននានាឱ្យបានជាប់លាប់សម្រាប់ខ្លឹមសារ និងកិច្ចការពាក់ព័ន្ធទូទៅ។

ឯកឧត្តម រដ្ឋលេខាធិការ បង្ហាញការជឿជាក់ថា អនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍ នឹងអនុវត្តភារកិច្ចរបស់ខ្លួនដែលបានចែងក្នុងសេចក្ដីសម្រេច ឱ្យទទួលបានលទ្ធផលល្អ៕

អត្ថបទដែលជាប់ទាក់ទង