**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មន្ត្រី​អាមេរិក​ អះអាង​ថា អ៊ីស្រាអែល​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា អ៊ីស្រាអែលបានធ្វើការវាយប្រហារដោយកាំជ្រួចមីស៊ីលជាមុននៅខាងក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ម៉ោងក្នុងស្រុក ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ។

របាយការណ៍របស់បណ្តាញ ABC, CBS និង NPR មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីទីតាំង ឬគោលដៅនៃការវាយប្រហារដោយមីស៊ីលជាក់ស្តែងនោះទេ។

អ្នក​នាំពាក្យ​យោធា​អ៊ីស្រាអែល​បាន​ប្រាប់ VOA ថា លោក​មិន​មាន​ការ​អត្ថាធិប្បាយ «នៅពេលនេះ» លើ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ទេ ប្រហែល​មួយ​ម៉ោង​បន្ទាប់​ពី​របាយការណ៍​បាន​លេច​ឡើង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានឲ្យដឹងថា ការការពារដែនអាកាសរបស់សាធារណរដ្ឋអ៊ីស្លាមត្រូវបានធ្វើសកម្មភាពនៅលើមេឃលើខេត្តមួយចំនួន។

ទាំង IRNA និងទីភ្នាក់ងារព័ត៌មានរដ្ឋ Fars ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់បានដកស្រង់ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះដោយបញ្ជាក់ថាមានការផ្ទុះនៅក្នុងខេត្ត Isfahan ភាគកណ្តាលរបស់ប្រទេសអ៊ីរ៉ង់។

Fars កំណត់ទីតាំងការផ្ទុះនៅក្នុងទីក្រុង Qahjaverestan នៅជាយក្រុង Isfahan ភាគខាងកើត។

អ៊ីស្រាអែលបានព្រមានអ៊ីរ៉ង់ថា ខ្លួននឹងសងសឹកចំពោះការវាយលុកតាមអាកាសរបស់អ៊ីរ៉ង់ដែលមិនធ្លាប់មានពីមុនមកលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យមុន។ ផ្ទុយទៅវិញ អ៊ីរ៉ង់បានព្រមានថា រាល់ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល នឹងត្រូវបានឆ្លើយតបយ៉ាងរហ័ស និងតឹងរ៉ឹងជាងនេះ។

អត្ថបទដែលជាប់ទាក់ទង