**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ

រូបសំណាកសេះសមុទ្រកម្ពុជាល្បីខ្លាំងដល់សិង្ហបុរី យកទៅចុះផ្សាយធៀបគ្នានឹងរូបសំណាកត្រីក្បាលតោរបស់ខ្លួន

ភ្នំពេញ៖ រូបសំណាកសេះសមុទ្ររបស់កម្ពុជា មិនត្រឹមតែកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុងស្រុកនោះទេ ប៉ុន្តែវាកំពុងទាក់ទាញការចាប់អារម្មណ៍មកពីក្រៅប្រទេសផងដែរ រហូតដល់កាលពីប៉ុន្មានថ្ងៃមុននេះ សារព័ត៌មានសិង្ហបុរីបានយកទៅចុះផ្សាយ ប្រដូចទៅនឹងទឹករូបត្រីក្បាលតោបាញ់ទឹកនៅប្រទេសខ្លួន ដែលគេហៅថា «Merlion» (មើឡាយអិន)។

«រូបសំណាកសេះសមុទ្ទរបស់ប្រទេសកម្ពុជា ប្រដូចទៅនឹងទឹក Merlion របស់ Singapore ដូចគ្នា ប៉ុន្តែខុសគ្នា» នេះជាអ្វីដែលសារព័ត៌មានសិង្ហបុរី Mothership (https://mothership.sg/2024/04/singapot-cambodias-seahorse-merlion/) បានយកមកចុះផ្សាយ ដោយដាក់ជាចំណងជើងធំៗ។ សារព័ត៌មានដដែល បានបន្តចុះផ្សាយថា កន្លែងទាក់ទាញទេសចរណ៍ចុងក្រោយបង្អស់របស់ប្រទេសកម្ពុជា (រូបសេះសមុទ្ទបាញ់ទឹក) បានធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមប្រជាជនសិង្ហបុរី និងអ្នកទេសចរដែលធ្លាប់​បានទៅលេងប្រទេសកោះមួយនេះ ដោយសារតែវាមានរូបរាងស្រដៀងទៅនឹង Merlion ដ៏ល្បីល្បាញ ជារូបសំណាកសម្គាល់របស់ប្រទេស។

រូបចម្លាក់សេះសមុទ្ទក្នុងខេត្តកំពត ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ហើយបានបង្ហាញនូវភាពអស្ចារ្យប្រហាក់ប្រហែលនឹង Merlion របស់ប្រទេសសិង្ហបុរី។ ពលរដ្ឋ និងអ្នកលេងបណ្តាញសង្គមបានបង្ហាញការភ្ញាក់ផ្អើលខ្លះក្នុងន័យសាទរ និងខ្លះទៀតក្នុងន័យចំអន់លេង ដោយប្រៀបធៀបទៅនឹងរូបសំណាកតោខ្លួនត្រីបាញ់ទឹកនៅសិង្ហបុរី និងដែលបានដាក់ឈ្មោះក្រៅផ្លូវការឱ្យខេត្តកំពតថា«សិង្កាពត-Singapot» ស្រដៀងនឹងប្រទេស សិង្ហបុរីដែលភាសាអង់គ្លេសហៅថា ស៊ីងហ្គាពួរ។

សារព័ត៌មានសិង្ហបុរី Mothership ចុះផ្សាយទៀតថា ទាំងសេះសមុទ្ទកម្ពុជា និង Merlion មានកម្ពស់ប្រហែល៨ម៉ែត្រដូចគ្នា ដោយវាមាន​លក្ខណៈ​ពិសេសរួមមួយ ដោយមានការបាញ់​បង្ហូរ​ទឹក​ចូលទៅក្នុងសមុទ្ទ តាមមាត់របស់វា។ មិនខុសគ្នាពីអ្នកដែលទៅលេង Merlion នៅសិង្ហបុរីនោះទេ អ្នកទេសចរដែលមកលេងសេះសមុទ្ទនៅកំពត ក៏ចូលចិត្តធ្វើត្រាប់តាមរូបសំណាក ដោយឈរចំហមាត់បាញ់ទឹកចូលសមុទ្រ ឬមួយយក​មាត់ធ្វើជាត្រងទឹកដែលបាញ់ចេញពីរូបសំណាកពីចម្ងាយ។ ចំណុចរួមរបស់រូបសំណាកទាំងពីរមិនមែនមានតែប៉ុននេះទេ ពោលគឺចំណុចរួមសំខាន់បំផុតរបស់វា គឺសាងសង់ឡើងដើម្បីបន្ថែមសន្ទុះដល់វិស័យទេសចរណ៍។

សេះសមុទ្ទត្រូវបានគេរាយការណ៍ថា តំណាងឱ្យ «ទ្រព្យសម្បត្តិនៃជីវចម្រុះ» នៅក្នុងទឹកដីនៃខេត្តកំពត។ សេះសមុទ្ទតំណាងឱ្យភាពអត់ធ្មត់ និងសុភមង្គល លើកទឹកចិត្តអ្នកស្រុក និងអ្នកទេសចរឱ្យរីករាយជាមួយបរិស្ថានដ៏ស្ងប់ស្ងាត់។ ខេត្តកំពតមានចម្ងាយប្រហែល១៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងចំណាយពេលប្រមាណ៣ម៉ោងសម្រាប់ការធ្វើដំណើរដោយរថយន្ត និងអាចឈានដល់៤ទៅ៥ម៉ោង សម្រាប់ការធ្វើដំណើរដោយខ្សែរថភ្លើង៕

អត្ថបទដែលជាប់ទាក់ទង