**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់

ប្រតិបត្តិករនៃស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ប្តេជ្ញាថែរក្សាភាពសម្បូរបែបនៃត្រី ក្នុងទន្លេសេសាន ខាងលិចខេត្តស្ទឹងត្រែង មានផ្លូវត្រីមួយជាផ្លូវត្រី ធ្វើត្រាប់តាមធម្មជាតិ និងជាផ្លូវសម្រាប់ត្រីមច្ឆាត្រឡប់ទៅផ្ទះវិញ

ភ្នំពេញ៖ នាទិសខាងលិចនៃខេត្តស្ទឹងត្រែងមានផ្លូវត្រីមួយដែលហូរកាត់ទន្លេ ហូរកាត់​ព្រៃ​ខៀវ​ស្រងាត់ នេះគឺជាផ្លូវត្រីដែលធ្វើត្រាប់តាមធម្មជាតិ និងជាផ្លូវសម្រាប់ត្រីមច្ឆាត្រឡប់ទៅផ្ទះវិញ។
ផ្លូវត្រីនេះស្ថិតនៅលើច្រាំងខាងស្តាំនៃទំនប់ខាងលើនៃស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២បច្ចុប្បន្នស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ជាស្ថានីយ៍ថាមពលស្អាតធំជាងគេនៅក្នុងប្រទេសកម្ពុជា និងជាគម្រោងថាមពលបៃតងដ៏សំខាន់នៃ “ខ្សែក្រវាត់ និងផ្លូវ” ដែលរួមសាងសង់ដោយកម្ពុជា និងចិន។

ប្រតិបត្តិករនៃស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ តែងតែប្រកាន់ខ្ជាប់នូវវិធីសាស្រ្តការពារកំឡុងពេលអភិវឌ្ឍ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះផលប៉ះពាល់របស់ស្ថានីយ៍ថាមពលអគ្គិសនី មកលើបរិស្ថានធម្មជាតិ និងអេកូឡូស៊ី។ លោក Li Guoqing ប្រធាននាយកដ្ឋានការពារបរិស្ថាននៃស្ថានីយ៍ថាមពលបាននិយាយថា៖ មានត្រីប្រហែលជាង 34ប្រភេទ ដែលជាត្រីអាចធ្វើការផ្លាស់ទីចម្ងាយឆ្ងាយ ដើម្បីបំពេញនូវតម្រូវការនៃការធ្វើការផ្លាស់ទីរបស់ត្រីទាំងនេះ និងថែរក្សាភាពសម្បូរបែបនៃត្រីនៅក្នុងតំបន់នេះ ភាគីគម្រោងបានផ្តួចផ្តើមគំនិតបង្កើនគម្រាងសាងសង់ផ្លូវត្រីទៅតាមការណែនាំរបស់រដ្ឋាភិបាលកម្ពុជានាពេលគម្រោងចាប់ផ្ដើមដំបូង។ បច្ចុប្បន្ននេះ នាខែមេសា ដល់ខែសីហា និងខែវិច្ឆិកា ដល់ខែធ្នូ គឺជារដូវធ្វើការផ្លាស់ទីជារៀងរាល់ឆ្នាំរបស់ត្រី ហើយអ្នកនឹងអាចឃើញទិដ្ឋភាពត្រីហែលទៅតាមទឹកហូរ និងធ្វើការបន្តពូជបាន ។

ផ្លូវត្រីដែលធ្វើត្រាប់តាមធម្មជាតិមួយនេះ មិនត្រឹមតែផ្តល់ផ្លូវសម្រាប់ត្រីធ្វើការផ្លាស់ទីនោះទេ ប៉ុន្តែវាក៏មានមុខងារជាច្រកអេកូឡូស៊ីផងដែរ។
ផ្លូវត្រីនេះមានប្រវែងប្រហែល 2,900 ម៉ែត្រ ក្នុងនោះរៀងរាល់ 800 ម៉ែត្រ មានអាងត្រីហែលទឹកដ៏ធំមួយ មានប្រវែងប្រហែល 100 ម៉ែត្រ ទទឹង 50 ម៉ែត្រ និង ជម្រៅ 2,5 ម៉ែត្រ ។ នៅពេលដែលត្រីឆ្លងកាត់មកពីទន្លេសេសានខាងក្រោមទៅផ្នែកខាងលើទីនោះជាកន្លែងអាចឱ្យហ្វូងត្រីសម្រាកប្រមូលថាមពលបាន ហើយបន្ទាប់មកបន្តធ្វើការផ្លាស់ទីដោយរលូនទៅផ្នែកខាងលើនៃទន្លេសេសានវិញ។ ដើម្បីបញ្ជាក់ពីប្រសិទ្ធភាព​នៃ​ផ្លូវ​ត្រី ក្រុមការងារ​គម្រោង​បាន​អនុម័ត​វិធីសាស្ត្រ​វិទ្យាសាស្ត្រ​ជាច្រើន​ប្រភេទ។

តាមរយៈការដំឡើងប្រព័ន្ធតាមដានត្រី ដោយប្រើកាមេរ៉ាក្រោមទឹកសម្រាប់ស្ថិតិ និងការសង្កេត ព្រមទាំងធ្វើការត្រួតពិនិត្យជាប្រចាំដើម្បីសង្កេតមើលសភាពដំណើរការនៃផ្លូវត្រី ធានាប្រសិទ្ធភាពនូវផ្លូវត្រីបានយ៉ាងពេញលេញ។
ការសាងសង់ផ្លូវត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ធនធានជលផលក្នុងស្រុក និងបរិស្ថានអេកូឡូស៊ី។

អាងទឹកសម្រាកនៃផ្លូវត្រីក៏បានក្លាយជាកន្លែងទេសចរណ៍សម្រាប់អ្នកស្រុកក្នុងតំបន់ដើម្បីទស្សនាត្រីមច្ឆា និងជំរុញឱ្យប្រជាជនមានការយកចិត្តទុកដាក់ទៅលើបរិស្ថានអេកូឡូស៊ី និងការយល់ដឹងអំពីការរក្សាការពារធនធានជលផលត្រី។ លើសពីនេះ គម្រោងស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ សហការជាមួយរដ្ឋាបាលជលផលខេត្តស្ទឹងត្រែង ប្រលែងកូនត្រីយ៉ាងច្រើនជារៀងរាល់ឆ្នាំ មកទល់ពេលនេះ ក្នុងមួយឆ្នាំៗ ចំនួនត្រីសរុបដែលបានប្រលែងគឺមានទៅដល់ជាង៣០ម៉ឺនក្បាល។ នេះបានលើកកម្ពស់ទៅដល់ការបន្តពូជត្រី ការការពារជីវៈចម្រុះនៃទន្លេសេសាន និងលើកកម្ពស់ការអភិវឌ្ឍន៌ដ៏ប្រសិទ្ធភាពទៅដល់ធនធានជលផលនៃទន្លេសេសាន។

លោក​ ស្រី សមវិចិត្រ  ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងខេត្តស្ទឹងត្រែង មានប្រជានេសាទប្រមាណ ១ម៉ឺននាក់។ ចាប់តាំងពីសាងសង់ស្ថានីយ៍វារីអគ្គិសនីក្រោម២មក ធនធានត្រីនៅផ្នែកខាងលើនៃស្ថានីយ៍ថាមពលបានកើនឡើងយ៉ាងច្រើន ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ក៏បានជួយដល់រដ្ឋបាលជលផលកម្ពុជា ក្នុងការការពារធនធានជលផលជុំវិញស្ថានីយ៍ថាមពលបានយ៉ាងល្អផងដែរ។

ការកសាងស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ត្រូវបានបញ្ចប់ និងដាក់ឱ្យដំណើរការនៅខែធ្នូ ឆ្នាំ 2018។  ស្ថានីយ៍វារីអគ្គិសនីនេះត្រូវបានសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុន China HuaNeng Lancang និងចូលរួមវិនិយោគដោយក្រុមហ៊ុន Royal Group នៃប្រទេសកម្ពុជា និងក្រុមហ៊ុន Vietnam Electricity Group។ អនុភាពថាមពលសរុបនៃស្ថានីយ៍វារីអគ្គិសនីគឺប្រហែលស្មើនឹង20% នៃកម្លាំងអគ្គិសនីសរុបនៅក្នុងប្រទេសកម្ពុជាទាំងមូល។ ទំនប់​វារីអគ្គិសនី​នេះ​មាន​ប្រវែង ៦,៥ គីឡូម៉ែត្រ និង​ជា​ទំនប់​វារីអគ្គិសនី​វែង​បំផុតទីមួយ​នៅ​អាស៊ី។

ចាប់តាំងពីការសាងសង់ និងដាក់ឱ្យដំណើរការនៃស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ មិនត្រឹមតែបានចាក់បញ្ចូលថាមពលជាបន្តបន្ទាប់ទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្តេជ្ញាចិត្តការពារបរិស្ថាននៅក្នុងទន្លេសេសានផងដែរ។ តាមរយៈផ្លូវត្រី ការប្រលែងកូនត្រី ធានានូវលំហូរអេកូឡូស៊ីនៅក្នុងទន្លេសេសាន និងការអភិវឌ្ឍន៍ធនធានជលផលទន្លេសេសាន នេះជួយរក្សាតុល្យភាពអេកូឡូស៊ីនៃទន្លេសេសាននិងរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់ធនធានទឹកក្នុងទន្លេមេគង្គ។

អត្ថបទដែលជាប់ទាក់ទង