**ក្រសួងសេដ្ឋកិច្ច បន្តប្រឹងប្រែងបញ្ជ្រាបចំណេះដឹង និងផ្សព្វផ្សាយច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន**មន្ទីរឧស្សាហកម្មខេត្តកំពង់ស្ពឺ ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពី ការផ្គត់ផ្គង់ទឹកមានសភាពល្អក់ របស់សហគ្រាសបុរីកម្មករផលិត និងផ្គត់ផ្គង់ទឹកស្អាត**រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ និងអនុម័ត**អ្នកនាំពាក្យក្រសួងព័ត៌មាន ច្រានចោលចំពោះខ្លឹមសារដែលគណនីហ្វេសប៊ុកឈ្មោះ «បងធំ អណាចក្រ» បានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ**សហភាពអង្គការសង្គមស៊ីវិល ចេញសេចក្ដីថ្លែងការណ៍ អំពីការចុះសិក្សាស្រាវជ្រាវការពិតចំពោះការចោទប្រកាន់របស់យុវជនមួយក្រុមថារោងចក្រឱសថចិន បង្កផលប៉ះពាល់ដល់បរិស្ថាន**អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សេចក្ដីថ្លែងការណ៍ស្តីពីការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់**លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដល់កម្លាំងនគរបាលក្រោមឱវាទ**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង អញ្ចើញចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់ សមាជិកក្រុមប្រឹក្សាឃុំសន្តិភាព និងជំទប់ទី១ឃុំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅខេត្តកំពត**រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម**ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំគោលការណ៍រៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងពិធីប្រារព្ធខួប១០០ឆ្នាំ នៃដើមកៅស៊ូចំណាស់ជាងគេនៅកម្ពុជា**ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារផែនទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៣ បង្ហាញវឌ្ឍនភាពថ្មីរបស់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត**កម្ពុជារកវិធីសាស្ត្រថ្មី ក្នុងការនាំចេញអង្ករ ដែលអាចដឹកបានច្រើន និងមានតម្លៃទាប**អាវុធហត្ថខេត្តបន្ទាយមានជ័យ រៀចំពិធីបិទវគ្គហ្វឹកហ្វឺន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេល៤៥ថ្ងៃ ប្រកបដោយភាពជោគជ័យ**មន្ទីរបរិស្ថានខេត្តបាត់ដំបង ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹង ក្រុមមាតាធម្មជាតិ និងសារព័ត៌មានបណ្តាញសង្គមមួយចំនួនតូច ផ្សព្វផ្សាយព័ត៌មានចាស់ទាក់ទិននឹងការបំពុលស្ទឹងសង្កែ**តោះមកស្គាល់ សាលយុត្តិតេជោ ឬសាលាក្តីខ្មែរក្រហម**លោកជំទាវបណ្ឌិត ជា សិរី៖ ទោះបីរងសម្ពាធពីខាងក្រៅ ប្រព័ន្ធធនាគារកម្ពុជា នៅបន្តមានភាពរឹងមាំ**យន្តហោះរបស់ក្រុមហ៊ុន Singapore Airlines ចុះចតជាបន្ទាន់នៅទីក្រុងបាងកក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួស៣០នាក់**សិក្ខាកាមនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ទទួលបានការងារធ្វើ និងកំពុងហាត់ការ ១០០%

៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់

ភ្នំពេញ៖ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន១៥០នាក់នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

រយៈពេល៤ថ្ងៃកន្លងទៅនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា ការគ្រប់គ្រងបញ្ហាសន្តិសុខសង្គមទូទៅមានលក្ខណៈល្អប្រសើរ ពោលគឺពុំមានអ្វីប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមធ្ងន់ធ្ងរគួរឱ្យបារម្ភនោះទេ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន១៥០នាក់ដែលបទល្មើសទូទៅទាំងនោះមានចរិតលក្ខណៈជាសភាពការណ៍សង្គមធម្មតាទូទៅប្រចាំថ្ងៃតែប៉ុណ្ណោះ។

បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្ងៃទីមួយ គឺថ្ងៃទី១៣ ខែមេសា សមត្ថកិច្ចក្នុងក្របខណ្ឌនៃក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសចំនួន២៣ករណី ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន ៤៤នាក់។ នៅថ្ងៃទីពីរ គឺថ្ងៃទី១៤ ខែមេសា អាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបបានចំនួន ២៣ករណីដោយឃាត់ខ្លួនមនុស្សចំនួន ៥០នាក់។ នៅថ្ងៃទីបី គឺថ្ងៃទី១៥ ខែមេសា បង្ក្រាបបានចំនួន ១៩ករណីដោយឃាត់ខ្លួនមនុស្សចំនួន៣៣នាក់ និងថ្ងៃចុងក្រោយ គឺថ្ងៃទី១៦ ខែមេសា បង្ក្រាបបាន១៤ករណីដោយបានឃាត់ខ្លួនមនុស្សចំនួន២៧នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍បន្ថែមថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសទូទៅបានទាន់ពេលវេលា មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ដោយសារសមត្ថកិច្ចបានរៀបចំផែនការការពារ ផែនការអន្តរាគមន៍ និងផែនការសង្គ្រោះយ៉ាងច្បាស់លាស់តាមគោលដៅនីមួយៗនៅទូទាំងប្រទេស ដើម្បីថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាជនខ្មែរកម្សាន្តសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

លោក ទូច សុឃៈ (សុខៈ) បានបញ្ជាក់ថា៖«សមត្ថកិច្ចបានលះបង់កម្លាំងកាយចិត្ត ពេលវេលាពីក្រុមគ្រួសារប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះសភាពការណ៍នៃសង្គមប្រចាំថ្ងៃ។ សមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសមានប្រសិទ្ធភាពរហូតដល់៩៩ភាគរយ»។

ចំពោះករណីក្មេងទំនើងវិញ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានកត់សម្គាល់ផងដែរថា មានសញ្ញាណល្អប្រសើរដែលយុវជន យុវតីខ្មែរមានស្មារតីជាខ្មែរ ចេះយោគយល់អធ្យាស្រ័យអត់ឱនឱ្យគ្នាទៅវិញទៅមក ទោះបីជាមានសកម្មភាពប្រមូលផ្តុំចូលរួមកម្សាន្តរីករាយ រាំ ជះទឹក និងប៉ាតម៉្សៅគ្នាទៅវិញទៅមកក្នុងតំបន់សង្ក្រាន្តនៅតាមបណ្តាខេត្តទូទាំងប្រទេសក្តី។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាជនខ្មែរនឹងបន្តថែរក្សាស្មារតីខាងលើនេះបន្ថែមទៀត ដើម្បីចូលរួមថែរក្សាសន្តិសុខសង្គមកាន់តែល្អប្រសើរដោយរក្សាបាននូវស្មារតីសាមគ្គីភាព ភាតរភាព ទទួលខុសត្រូវ គុណធម៌ល្អ សីលធម៌ល្អ និងខិតខំប្រឹងប្រែងស្វែងរកចំណេះវិជ្ជា សមត្ថភាពជំនាញ ដើម្បីអភិវឌ្ឍខ្លួន ក្រុមគ្រួសារ និងសង្គមជាតិឱ្យកាន់តែរឹងមាំ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង