**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ថ្ងៃ១៧ មេសា ជាថ្ងៃប្រវត្តិសាស្រ្តមួយ ដែលប្រជាជាតិកម្ពុជា ឈានចូលក្នុងទំព័រដ៏ខ្មៅងងឹត នៃសោកនាដកម្មប្រវត្តិសាស្រ្ត បណ្តាលមកពីភាពចលាចល ជម្លោះប្រដាប់អាវុធ និងការកាប់សម្លាប់ជីវិតពលរដ្ឋខ្មែរស្លូតត្រង់

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរម្លឹកថា នៅថ្ងៃទី១៧ ខែមេសានេះ ជាថ្ងៃប្រវត្តិសាស្រ្តមួយ ដែលប្រជាជាតិកម្ពុជា មាតុភូមិជាទីស្នេហានៃយើងបានឈានចូលក្នុងទំព័រដ៏ខ្មៅងងឹត នៃសោកនាដកម្មប្រវត្តិសាស្រ្ត បណ្តាលមកពីភាពចលាចល ជម្លោះប្រដាប់អាវុធ និងការកាប់សម្លាប់ជីវិតប្រជាពលរដ្ឋខ្មែរស្លូតត្រង់ក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៧ មេសានេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេររៀបរាប់ក្នុងន័យដើមទាំងស្រុងថា «រយៈពេល ៤ ថ្ងៃ នែពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់ទៅប្រកបដោយភាពឱឡារិក ជាមួយភាពសប្បាយរីករាយ ស្នាមញញឹម និងសំលេងហ៊ោកញ្ជ្រៀវនៅគ្រប់មូលដ្ឋានទូទាំង ២៥ រាជធានី-ខេត្ត។ ប្រជាពលរដ្ឋបានចូលរួមកម្មវិធីនានាដែលរដ្ឋបាល រាជធានី-ខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ សង្រ្កាន្តនៅតាមទីតាំងនានាក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តប្រកបដោយទឹកមុខសើចក្អាកក្អាយ ក្នុងឱកាសថ្ងៃឈប់សម្រាក។ យើងអាចនិយាយបានថា ៤ ថ្ងៃនេះ គ្រប់គ្នាបានលេងកម្សាន្តយ៉ាងពេញទំហឹង។

នៅថ្ងៃទី១៧ ខែមេសានេះ ក៏ជាថ្ងៃប្រវត្តិសាស្រ្តមួយ ដែលប្រជាជាតិកម្ពុជា មាតុភូមិជាទីស្នេហានៃយើងបានឈានចូលក្នុងទំព័រដ៏ខ្មៅងងឹត នៃសោកនាដកម្មប្រវត្តិសាស្រ្ត បណ្តាលមកពីភាពចលាចល ជម្លោះប្រដាប់អាវុធ និងការកាប់សម្លាប់ជីវិតប្រជាពលរដ្ឋខ្មែរស្លូតត្រង់ក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ កម្ពុជាត្រូវខិតខំប្រឹងប្រែងក្រោកឈរឡើង ដើម្បីកសាង អភិវឌ្ឍជាតិមាតុភូមិចេញពីគំនរផេះផង់ ដែលបានប្រព្រឹត្តដោយរបបប្រល័យពូជសាសន៍។

នៅមិនដល់ ៥០ឆ្នាំផង យើងទាំងអស់គ្នាកំពុងឈរនៅទីនេះ សំលឹងមើលប្រទេសជាតិដែលកំពុងមានការលូតលាស់រីកចម្រើនឥតឈប់ឈរ ក្នុងសន្តិភាពពេញបរិបូរណ៍។ មេរៀនប្រវត្តិសាស្រ្តមួយនេះ បានបង្រៀនយើងឱ្យស្គាល់ច្បាស់នូវគុណតម្លៃនៃសន្តិភាព ហើយកត្តាសុខសន្តិភាពនេះហើយ ដែលនាំមកនូវភាពសប្បាយរីករាយ ការថែរក្សាបាននូវទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាយើង។ ក្នុងនោះ តាមរយៈការទទួលបាននូវសន្តិភាព វាក៏បានបង្កើតជាឱកាសឱ្យមិត្តភក្តិបរទេសមកពីគ្រប់ទិសទីបានមកឃើញអ្វីដែលជាព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ជាមួយប្រជាជនរបស់ខ្លួនដែលពោរពោញទៅដោយស្នាមញញឹម ការជឿជាក់ និងក្តីសង្ឃឹមចំពោះអនាគតប្រទេសជាតិរបស់ខ្លួន» ៕

អត្ថបទដែលជាប់ទាក់ទង