**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

ក្រសួងសុខាភិបាល ផ្សព្វផ្សាយក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ដល់ការិយាល័យស្រុកប្រតិបត្តិទាំង៧ និងមណ្ឌលសុខភាពទាំង៧៤ ក្នុងខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ នៅសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីក្របខ័ណ្ឌអនុវត្តការជំរុញ បង្កើនការងារថែទាំសុខភាពបឋម នៅខេត្តត្បូងឃ្មុំ។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសុខាភិបាល មន្ទីរអង្គភាពជុំវិញខេត្ត ការិយាល័យស្រុកប្រតិបត្តិទាំង៧ មណ្ឌលសុខភាពសុខភាពទាំង៧៤ អាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធ។

បន្ទាប់ពីលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានអានរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារសុខាភិបាលឆ្នាំ២០២៣ រួចមក លោក ហុក ពេជ្រហោះ អភិបាលរងខេត្ត បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសុខាភិបាលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

លោក ហុក ពេជ្រហោះ គូសបញ្ជាក់ថា យោងតាមរបាយការណ៍ បានបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ការងារសុខាភិបាលក្នុងខេត្តត្បូងឃ្មុំ សម្រេចបានសមិទ្ធផលការងារធំៗជាច្រើន លើការប្រើប្រាស់សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពផងដែរ។

ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានបង្ហាញនូវវឌ្ឍនភាព នៃការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើសេវាសុខភាព ជាពិសេសការផ្តល់សេវាថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋ នៅតាមសហគមន៍នៅក្នុងខេត្តត្បូងឃ្មុំ។

លោកជំទាវវេជ្ជបណ្ឌិត រដ្ឋលេខាធិការ គូសបញ្ជាក់ថា កិច្ចការងារនេះសម្រេចទៅបាន ទាមទារឲ្យមានការអនុវត្តយ៉ាងម៉ឹងម៉ាត់បំពេញភារកិច្ចតាមតួនាទី លើការងារស្នូលសំខាន់ៗ ចំនួន ៥ចំណុច រួមមាន៖
*ទី១៖ ការផ្តល់លទ្ធភាព និងការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍
*ទី២៖ ការតម្រង់ទិសឡើងវិញនៅការផ្តល់សេវាសុខភាព
*ទី៣៖ ការពង្រឹងសម្ថភាពបណ្តុះបណ្តាល
*ទី៤៖ ការពង្រឹងការគ្រប់គ្រងឱសថ
*ទី៥៖ ថែទាំសម្ភារៈបរិក្ខាពេទ្យ និងការងារអភិបាលកិច្ច និងគ្រប់គ្រង។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្ថែមថា ដើម្បីអនុវត្តការងារនេះមានប្រសិទ្ធភាព សូមស្នើដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយុទ្ធសាស្រ្តគន្លឹះរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញ ក្នុងការពង្រឹងមណ្ឌលសុខភាព ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌តាមមន្ទីរពេទ្យស្រុក ខេត្ត និងពង្រឹងស្ថាប័ន ដើម្បីអនុវត្តផែនការការជំរុញបង្កើនការងារថែទាំសុខភាពបឋម នៅខេត្តត្បូងឃ្មុំ តាមរយៈបន្តខិតខំចូលរួមរៀនសូត្របង្កើនសមត្ថភាពផងដែរ។

សូមជម្រាបថា រយៈពេល២ថ្ងៃ នៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះត្រួតពិនិត្យមើលស្ថានភាព និងសួរសុខទុក្ខ មន្ត្រីសុខាភិបាល នៅមណ្ឌលសុខភាពចំនួន ១០ ក្នុងភូមិសាស្រ្ត ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ សង្កេតឃើញថាលទ្ធផលការងារសុខាភិបាល សម្រេចបានយ៉ាងល្អប្រសើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង