**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២៤ មានការថយចុះប្រមាណ៧៥% ធៀបនឹងការនាំចូល នៅត្រីមាសទី១ ឆ្នាំ២០២៣

ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការស្នើសុំនាំចូលប្លាស្ទិកសម្រាប់បម្រើសង្វាក់ ផលិតកម្ម មានការថយចុះជាគំហុក ប្រមាណ៧៥% ធៀបនឹងទិន្នន័យ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ដែលក្នុងនោះការនាំ ចូលមានតែក្នុងខែមករា និងមានក្រុមហ៊ុនចំនួន២ តែប៉ុណ្ណោះដែលបានទទួលការអនុញ្ញាតនាំចូល ចំណែកឯ ការស្នើសុំរបស់ក្រុមហ៊ុនចំនួន០៦ ទៀតស្ថិតក្នុងដំណាក់កាលពិនិត្យ និងសម្រេច។

យោងតាមនាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានឱ្យដឹងថា ការនាំចូលប្លាស្ទិកឆ្នាំ២០២៤ សម្រាប់ប្រើប្រាស់ទូទៅ មានក្រុមហ៊ុនចំនួន០១ប៉ុណ្ណោះ ដែលទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ សរុបបរិមាណចំនួន ១២ ៣៣៦, ៣៨ គីឡូក្រាម គិតត្រឹមរយៈពេលត្រីមាសទី១ ឆ្នាំ២០២៤។ ដោយឡែក ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្ម ឃើញមានក្រុមហ៊ុនចំនួន០២ ប៉ុណ្ណោះ ទទួលបានការអនុញ្ញាត – ពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម សរុបបរិមាណចំនួន ៩ ១៥២, ៤៤ គីឡូក្រាម ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤នេះ។

បើប្រៀបធៀប ការនាំចូលថង់ប្លាស្ទិកសម្រាប់ប្រើប្រាស់ទូទៅ នៅក្នុងឆ្នាំ២០២៣ មានក្រុមហ៊ុនចំនួន១៧ បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅសរុប ចំនួន ១៣១ ៣៥៦,៨៥ គីឡូក្រាម/ឆ្នាំ ហើយក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចូលមានបរិមាណសរុបចំនួន ៤៩ ២៩៧,២៩ គីឡូក្រាម។ ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្ម៖ ក្រុមហ៊ុនចំនួន១៣ ទទួលការអនុញ្ញាត – ពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្មសរុបចំនួន ១៣៥ ៣៩៦,៩៣ គីឡូក្រាម/ឆ្នាំ ដែលក្នុងនោះ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានការនាំចូលមានបរិមាណ ៣៥ ៥៨០, ០៩ គីឡូក្រាម។

ដោយឡែក នៅក្នុងឆ្នាំ២០២៣ បរិមាណនាំចូលថង់ប្លាស្ទិកសម្រាប់ការប្រើប្រាស់ទូទៅច្រើនជាងគេ គឺ នៅក្នុងត្រីមាសទី១ ដែលមានបរិមាណ ៤៩ ២៩៧, ២៩ គីឡូក្រាម/ត្រីមាស ដែលក្នុងនោះ នៅខែមករា ថង់ប្លាស្ទិកប្រើប្រាស់ទូទៅបរិមាណ ចំនួន ៤៥ ៦១៤,៨០ គីឡូក្រាម/ខែ ត្រូវបាននាំចូលច្រើនជាងគេប្រចាំឆ្នាំ។ នៅក្នុងត្រីមាសទី២ យើងឃើញថាការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅមានបរិមាណទាប ជាងគេ ដែលមានចំនួនត្រឹម ១០ ៨២១,៨៦ គីឡូក្រាម/ខែ តែប៉ុណ្ណោះ ទន្ទឹមនឹងនេះ យើងឃើញថា នៅក្នុង អំឡុងខែវិច្ឆិកា និងធ្នូ គឺពុំមានការស្នើសុំអនុញ្ញាតនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅនោះទេ។

ដូចគ្នាដែរ ការនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម នៅក្នុងឆ្នាំ២០២៣ បរិមាណនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម កើនឡើងខ្លាំងក្នុង អំឡុង ត្រីមាសទី២ ដែលមានបរិមាណ ៤១ ៤២៥,៨៣ គីឡូក្រាម/ត្រីមាស ដែលក្នុងនោះខែមិថុនា មានការ នាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្មចំនួន ២៨ ២៦៨,៥៧ គីឡូក្រាម/ខែ ដែលមានបរិមាណច្រើនជាង គេប្រចាំឆ្នាំ។ ដោយឡែក នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣ ការនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម មានការថយចុះ និងទាបជាងគេប្រចាំឆ្នាំដែលមានបរិមាណត្រឹមតែ ២០ ៧៧០,៥៣ គីឡូក្រាម/ត្រីមាស តែ ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ យើងឃើញថា នៅក្នុងអំឡុងខែកុម្ភៈ និងខែឧសភា គឺមិនមានការស្នើសុំអនុញ្ញាត នាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្មឡើយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថាការថយចុះនៃការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ គឺជាសញ្ញាវិជ្ជមាន ដែលបង្ហាញថាការ អប់រំផ្សព្វផ្សាយ តាមរយៈការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កន្លងមកទទួលបានជោគជ័យ ដែលបានផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ និងមានមនុស្សសរុប ៧,៦លាននាក់ ក្នុងនោះសិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស បានប្តេជ្ញាចិត្តមិនប្រើប្លាស្ទិកយ៉ាងតិចចំនួន១ថ្ងៃ ក្នុង១សប្តាហ៍។ ដូចនេះ ការថយចុះនៃការនាំចូលថង់ប្លាស្ទិកបម្រើក្នុងសង្វាក់ផលិតកម្ម អាចបណ្តាលមកពីការផលិត ក្នុងស្រុក ដែលមានតម្រូវការថង់ប្លាស្ទិក មានការថយចុះ៕

អត្ថបទដែលជាប់ទាក់ទង