**កម្ពុជា ស្នើវៀតណាម ផ្តល់កិច្ចសហការស្រាវជ្រាវ ករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន**កម្ពុជា-ចិន រួមគ្នាចែករំលែកពុទ្ធិ និងបទពិសោធន៍ទាក់ទងនឹង ការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា**នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំក្រុមការងារចុះពិនិត្យបច្ចុប្បន្នភាព ការងារសាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច**នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញក្រសួងការពារជាតិ**អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ**ឧបនាយករដ្ឋមន្ត្រី ស សុខា ប្តេជ្ញាការពារសុខសន្តិភាពឲ្យបានគង់វង្ស និងប្រឆាំងដាច់ខាតមិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញសារជាថ្មីឡើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប.**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្តនោះទេ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ**សម្ដេចធិបតី៖ ឫសគល់សោកនាដកម្មពីអតីតកាល រួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត**អបអរសាទរ! កម្ពុជា ក្លាយជាសមាជិកពេញសិទ្ធ របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM)**សម្តេចធិបតី៖ ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ កុំឱ្យកើតឡើងនៅកម្ពុជាម្ដងទៀត ត្រូវតែការពារសន្តិភាពឱ្យបាន**កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនយុវតី បុប្ផា អាយុ ២៥ឆ្នាំ មានពិការភាពដោយសារជំងឺគ្រុនក្តៅតាំងពីតូច និងរងគ្រោះដោយការរំលោភបំពានផ្លូវភេទ រស់នៅស្រុកព្រៃឈរ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ យើងត្រូវទទួលស្គាល់ថា ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាយន្តការទប់ស្កាត់អំពើប្រល័យពូជសាសន៍**សម្តេចធិបតី៖ មិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ**ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជួបជុំគ្នា រៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ដេីម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម**ប្រមុខរាជរដ្ឋាភិបាល៖ ការអប់រំ និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ នៃអំពើប្រល័យពូជសាសន៍ ជាកាតព្វកិច្ចរួមរបស់យើងទាំងអស់

ឯកឧត្តមបណ្ឌិត កៅ គឹមហួន ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្ញើលិខិតអបអរសាទរជាផ្លូវការជូនពរពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដែលសម្តេចត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្របាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងសារជូនពរ និងអបអរសាទរ ជូនសម្តេចតេជោ ហ៊ុន សែន ប្រកបដោយមានអត្ថន័យយ៉ាងដូច្នេះថា៖

តាងនាមឱ្យលេខាធិការដ្ឋានអាស៊ាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវអំណរសាទរយ៉ាងកក់ក្តៅជាទីបំផុតជូនចំពោះសម្តេចតេជោ ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅពេលថ្មីៗនេះ។ ពិតណាស់ វាជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ និងជាសក្ខីភាពយ៉ាងពិតប្រាកដចំពោះគុណភាពភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់សម្តេចតេជោ ក៏ដូចជា ការប្តូរផ្តាច់ពេញមួយជីវិតចំពោះសេវាសាធារណៈ។

ខ្ញុំមានការជឿជាក់ថា ជាមួយនឹងបទពិសោធន៍ដ៏ច្រើនក្រៃលែង គួបផ្សំនឹងភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ នៅក្នុងស្ថាប័ននីតិប្រតិបត្តិក្នុងនាមជាអតីតរដ្ឋមន្ត្រីការបរទេស អតីតឧបនាយករដ្ឋមន្ត្រី និងអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមចំណែកយ៉ាងធំធេងដល់វឌ្ឍនភាព និងការរីកចម្រើននៃព្រឹទ្ធសភា ក៏ដូចជា ការរីកចម្រើន និងបរិវត្តន៍កម្មនៃព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំមានទំនុកចិត្តថា នៅក្រោមការណែនាំ និងការដឹកនាំរបស់សម្តេចតេជោ ព្រឹទ្ធសភានឹងបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព ថែមទាំងចូលរួមចំណែកយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កិច្ចខិតខំប្រឹងប្រែងកំពុងបន្ត នៃការកសាងសហគមន៍អាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិភាព និងស្ថិរភាពតំបន់។

ក្នុងន័យនេះ ខ្ញុំសូមធ្វើការបញ្ជាក់សាជាថ្មីថា លេខាធិការដ្ឋានអាស៊ាន ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ និងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់ដំណើរការកសាងសហគមន៍អាស៊ាន ជាពិសេសស្របពេលដែលយើងបានចាប់ផ្តើមតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលនឹងរៀបចំបរិយាកាសយុទ្ធសាស្ត្ររយៈពេលវែងរបស់អាស៊ាន នៅក្នុងរយៈពេល២ ទសវត្សរ៍ខាងមុខ។

ខ្ញុំទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាន និងព្រះរាជាណាចក្រកម្ពុជា ហើយខ្ញុំសូមគោរពជូនពរសម្តេចតេជោ ទទួលបានជោគជ័យគ្រប់ភារកិច្ច នៅក្នុងអាណត្តិថ្មីរបស់សម្តេច ក្នុងនាមជាប្រធានព្រឹទ្ធសភា។

ខ្ញុំពិតជាសូមថ្លែងអំណរគុណ និងទន្ទឹងរង់ចាំឱកាសបានចូលជួបសំដែងការគួរសមជាផ្លូវការជាមួយសម្តេចតេជោ តាមពេលវេលាសមស្របខាងមុខ ក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្ញុំទៅប្រទេសកម្ពុជា។

សូមសម្តេចតេជោ ប្រធានព្រឹទ្ធសភា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ និងសូមគោរពជូនពរសម្តេច មានសុខភាពល្អ ទទួលបានជោគជ័យ និងសូមឱ្យប្រជាជនកម្ពុជាទទួលបាននូវវិបុលភាពកាន់តែធំធេងបន្ថែមទៀត»៕

អត្ថបទដែលជាប់ទាក់ទង