**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)

ក្រសួងការងារ បន្តពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តនីតិវិធីចាត់ចែងរក្សាការពារ និងនីតិវិធីក្ស័យធន” ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីការអនុវត្តនីតិវិធីទាំងនេះ ដើម្បីចូលរួមដោះស្រាយផលប៉ះពាល់ ដែលកើតចេញពីការបិទសហគ្រាស គ្រឹះស្ថាន មិនដំណើរការ និងនៅពេលមានករណីក្ស័យធន ដើម្បីការពារផលប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតឱ្យបានទាន់ពេលវេលា។

ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ផ្តើមចេញពីផលប៉ះពាល់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ និងនិន្នាការសកលបានធ្វើឱ្យធ្លាក់ចុះនៃការបញ្ជាទិញ និងប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រ សហគ្រាសមួយចំនួន ដែលនាំឱ្យឈានដល់ការបិទដំណើរការរោងចក្រ សហគ្រាស ទាំងស្រុង និងមានករណីខ្លះនិយោជករត់ចោលមិនទទួលខុសត្រូវលើការទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផេ្សងៗ តាមច្បាប់ជូនបងប្អូនកម្មករនិយោជិត។ យ៉ាងណាមិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល តែងតែរកដំណោះស្រាយភ្លាមៗ ជូនបងប្អូនកម្មករនិយោជិត ឱ្យបានទាន់ពេលវេលា ដើម្បីបញ្ជៀស និងបង្ការផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ដើម្បីបង្ការ និងកាត់បន្ថយនៃហានិភ័យនៃករណីខាងលើ អង្គភាពពាក់ព័ន្ធ ត្រូវរៀបចំឱ្យមានវិធានការចាំបាច់នានាក្នុងការតាមដាន និងធ្វើការកត់សម្គាល់អំពីស្ថានភាពរោងចក្រ សហគ្រាស ដែលប្រឈមនឹងហានិភ័យនៃការបិទទ្វារលែងដំណើរការតាមរយៈការបង់ភាគទាន ប.ស.ស. យឺតយ៉ាវ ការមិនប្រកាសពន្ធរបស់រោងចក្រ សហគ្រាស ការមិនបើក ឬបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតយឺតជាដើម។ ទាំងអស់នេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ និងគិតគូជាមុនប្រកបដោយបុរេសកម្មតាមការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

មុននឹងបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ បានស្នើសុំឱ្យអង្គសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្វែងយល់បន្ថែមលើការអនុវត្តនីតិវិធីចាត់ចែងរក្សាការពារ និងនីតិវិធីក្ស័យធន ដើម្បីយកទៅអនុវត្តការពារប្រយោជន៍ជូនដល់កម្មករនិយោជិត ដោយស្មារតីទទួលខុសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង