**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អាជ្ញាធរជាតិអប្សរា កំពុងបង្កើនការបណ្ដុះកូនឈើ ដើម្បីទុកដាំនារដូវវស្សាខាងមុខ

ភ្នំពេញ៖ ស្ថានីយបណ្ដុះបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង១០ នៃអាជ្ញាធរជាតិអប្សរា។ ដូចទៅនឹងស្ថានីយដទៃទៀតដែរ ស្ថានីយនេះកំពុងបង្កើន​សកម្មភាព​បណ្ដុះកូនឈើ ដើម្បីត្រៀមសម្រាប់ដាំនារដូវវស្សាខាងមុខ។

កញ្ញា ឆេង វុចនា អ្នកគ្រប់គ្រងស្ថានីយបណ្ដុះកូនឈើ៨ហិកតា បានប្រាប់ថា ស្ថានីយនេះបណ្ដុះប្រភេទឈើប្រណិត ចំនួន៤ប្រភេទ មានបេង ធ្នង់ គ្រញូង និងច្រេស។ ស្ថានីយនេះកំពុងមមាញឹកក្នុងការរៀបចំលាយដី សាបកូន បណ្ដុះ និងថែទាំយ៉ាងយកចិត្តទុកដាក់ ដែលធានាថា កូនឈើទាំងអស់លូតលាស់បានល្អ។

ជាមួយគ្នានេះ បើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងស្ថានីយ កញ្ញា វុចនា ថា ក្នុងមួយឆ្នាំ​ស្ថានីយអាចបណ្ដុះកូនឈើបានប្រមាណ៣ម៉ឺនដើម សម្រាប់ទុកដាំក្នុង​តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ចែកចាយទៅខាងក្រៅ។

បច្ចុប្បន្ននេះ ស្ថានីយមានកូនឈើសរុប​ប្រមាណ៦ម៉ឺនដើម គឺរាប់ចាប់ពីទើបបាចសាបក្នុងថ្នាល និងរហូតកូនឈើមានកម្ពស់២ម៉ែត្រ។

ក្នុងនាមអ្នកស្រឡាញ់បរិស្ថានមួយរូប កញ្ញា វុចនា សូមឱ្យសាធារណជនទូទៅ ជួយរួមគ្នាដាំកូនឈើ ឱ្យបានកាន់តែច្រើន ស្របពេលដែលពិភពលោកមានបម្រែបម្រួលអាកាសធាតុ ព្រោះថាការងារនេះ នឹងជួយបង្កើនគម្របព្រៃឈើ និងបង្កើតបរិយាកាសឱ្យបានកាន់តែល្អប្រសើរ។ បន្ថែមពីនេះ សូមសាធារណជន ជួយចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈើដែលផ្តល់ជូនដោយឥតគិតថ្លៃ ឱ្យបានកាន់តែច្រើន៕

អត្ថបទដែលជាប់ទាក់ទង