**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ឧបនាយករដ្ឋមន្ត្រី ស សុខា សង្ឃឹមយ៉ាងមុតមាំថា បទវិន័យនគរបាលជាតិកម្ពុជាថ្មី នឹងធ្វើឱ្យកងកម្លាំងនគរបាលជាតិ ប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយាបថថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជានគរបាលបម្រើនិងការពារប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបទវិន័យនគរបាលជាតិកម្ពុជាថ្មីនេះ ត្រូវបានប្រកាសផ្សព្វផ្សាយ និងអនុវត្តជាផ្លូវការ ចាប់ពីពេលនេះទៅកងកម្លាំងនគរបាលជាតិ នឹងក្លាយទៅជាកងកម្លាំង ដែលប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយបទថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជានគរបាលរបស់ប្រជាជន ជាអ្នកបម្រើនិងការពារប្រជាពលរដ្ឋ ស្របតាមគតិដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិគ្រប់រូប ត្រូវមានការអប់រំកែលម្អអំពីអាកប្បកិរិយា សីលធម៌ វិន័យឱ្យបានល្អប្រសើរ ដើម្បីក្លាយជាប្រតិបត្តិករប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តុបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកការផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជានេះថា បានធ្វើឡើងស្របពេលដែលក្រសួងមហាផ្ទៃ បាននិងកំពុងដាក់ចេញនូវផែនការសម្រាប់ធ្វើកំណែទម្រង់ស៊ីជម្រៅគ្រប់ផ្នែក ក្នុងនោះមានទាំងការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ដើម្បីបំពេញការងារ ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់អនុសាសន៍ឱ្យអង្គភាពនីមួយៗ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសនេះ បន្តដល់មន្ត្រីក្រោមឱវាទទាំងអស់ ឱ្យបានជ្រួតជ្រាបគ្រប់ៗគ្នា នៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីឱ្យមន្ត្រីបានយល់ដឹង និងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយត្រូវមានក្រុមប្រឹក្សាវិន័យ ដែលមានភារកិច្ច ពិនិត្យ និងសម្រេចដាក់ទណ្ឌកម្មខាងវិន័យដល់មន្ត្រីនគរបាលជាតិណាម្នាក់ ដែលប្រព្រឹត្តល្មើសវិន័យ ផ្អែកតាមខ្លឹមសារនៃប្រកាសនេះ និងព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ជាមូលដ្ឋានគតិយុត្ត។

ចំពោះការដាក់ទណ្ឌកម្មខាងវិន័យដល់មន្ត្រីនគរបាលណាម្នាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំដល់អង្គភាពនីមួយៗ ត្រូវរៀបចំបែបបទ និងនីតិវិធីឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមឋានានុក្រម រួចបញ្ជូនមកអគ្គនាយកដ្ឋានធនធានមនុស្ស ដើម្បីពិនិត្យនិងលើកយោបល់។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើមន្ត្រីនគរបាលសកម្ម និងមានស្នាដៃ គឺត្រូវមានការលើកទឹកចិត្ត តាមរយៈការតែងតាំងមុខតំណែងការដំឡើងឋានន្តរស័ក្ដិ ការផ្ដល់គ្រឿងឥស្សរិយយស តាមគោលការណ៍កំណត់ ក្នុងនោះដែរក៏ត្រូវយកចិត្តទុកដាក់ផ្ដល់តម្លៃ និងឱកាសដល់និស្សិត ឬសិក្ខាកាម ដែលបានបញ្ចប់ការសិក្សាជំនាញនគរបាល ទាំងក្នុងនិងក្រៅប្រទេស។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានស្នើបណ្ឌិត្យសភានគរបាលកម្ពុជា បញ្ចូលខ្លឹមសារនៃប្រកាសថ្មីនេះ ទៅក្នុងកម្មវិធីសិក្សា ដើម្បីបណ្ដុះបណ្ដាលនិស្សិត សិក្ខាកាម និងសិស្សនគរបាលគ្រប់កម្រិត និងគ្រប់ជំនាន់ ឱ្យបានយល់ដឹងអំពីបទវិន័យនគរបាលជាតិកម្ពុជា ក្នុងន័យរៀបចំឱ្យនគរបាលបន្តវេនថ្មី ប្រកាន់ខ្ជាប់នូវវិន័យ និងប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ ស័ក្ដិសមជានគរបាលរបស់ប្រជាជន និងត្រូវរៀបចំកិច្ចប្រជុំតាមដាន វាយតម្លៃការអនុវត្តជារៀងរាល់ ៣ខែម្ដងឱ្យបានទៀងទាត់ជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដោយការវាយតម្លៃ ត្រូវតែផ្អែកលើសូចនាករវាស់វែងជាក់លាក់ ដើម្បីយើងអាចដឹងបានថាតើការអនុវត្តមានប្រសិទ្ធភាពកម្រិតណា? មានបទវិន័យល្អ ប៉ុន្តែមិនមានការគោរពអនុវត្តពីមន្ត្រីគ្រប់រូបនោះគឺស្មើនឹងអត់វិន័យ៕

អត្ថបទដែលជាប់ទាក់ទង