**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ៖ ខេត្តពោធិ៍សាត់ នឹងមានគម្រោងវិនិយោគថ្មីៗជាច្រើនបន្ថែមទៀត នេះដោយសារតែពលរដ្ឋក្នុងខេត្ត បានគាំទ្រគោលនយោបាយយ៉ាងលើសលប់

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយនិវត្តជន និងអតីតយុទ្ធជន មកពី៩ឃុំ ក្នុងស្រុកបាកាន ចំនួន៥២១នាក់ ដោយមានការចូលរួមពី ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារ ចុះជួយស្រុកបាកាន, សមាជិកក្រុមប្រឹក្សាខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, អាជ្ញាធរស្រុក ឃុំ និងក្រុមការងារចុះមូលដ្ឋានមួយចំនួនទៀត។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងថា ការជួបជុំគ្នានាពេលនេះ គឺធ្វើឡើងស្របគ្នាក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ និងដើម្បីបង្កឱកាស ជូនដល់និវត្តជនទាំងអស់ បានជួបប្រាស្រ័យទាក់ទងគ្នា សំណេះសំណាលគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាល និងបានជម្រាបជូនអំពីដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់និវត្តជន និងអតីតយុទ្ធជន ក្នុងការចូលរួមការពារសុខសន្តិភាព និងជាគម្រូល្អដល់កូនចៅជំនាន់ក្រោយ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចបានយកចិត្តទុកដាក់ខ្ពស់ លើការធ្វើបដិវត្តន៍សេដ្ឋកិច្ច និងសង្គម ដោយបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌិជីថលកម្ពុជា ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា គោលដៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺមានកិច្ចការជាច្រើនដែលត្រូវបំពេញ និងធ្វើការអភិវឌ្ឍន៍ ក្នុងនោះក៏មានខេត្តពោធិ៍សាត់យើង ដែលត្រូវធ្វើការអភិវឌ្ឍន៍ឱ្យកាន់តែលេចធ្លោរផងដែរ។ ជាក់ស្តែងថ្មីៗនេះដូចជាក្រុមហ៊ុន Minebea Mitsumi របស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាអំឡុងឆ្នាំ២០១០ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់លទ្ធភាពពិសេស សម្រាប់ពង្រីកការវិនិយោគបន្ថែម ជាមួយនឹងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ ក្នុងទឹកដីនៃស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគ ចន្លោះពី៤០០ទៅ ៦៥០លានដុល្លារ ដើម្បីតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ និងផ្តល់ឱកាសការងារដល់កូនចៅរបស់យើងបានច្រើន។ នេះក៏ដោយសារតែប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ បានគាំទ្រគោលនយោបាយយ៉ាងច្រើនលើសលប់។

មិនត្រឹមតែប៉ុណ្ណោះ យើងក៏ត្រូវមានកិច្ចការងារជាច្រើនដែលទាមទារឱ្យមានចូលរួម បង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាន ដូចជាបញ្ហាគ្រឿងញៀន ពិសេសរឿងការកាប់បំផ្លាញធនធានធម្មជាតិ ដែលកំពុងតែកើតមានយ៉ាងក្តៅគគុក នៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ។ ទាំងនេះយើងធ្វើដើម្បីតែប្រយោជន៍រួម និងភាពសុខុដុមរមនា របស់ប្រជាជន និងប្រទេសជាតិទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបន្ថែមថា និវត្តជននិងអតីតយុទ្ធជន គឺជារៀមច្បង និងជាកម្លាំងចលករដ៏មានសារៈសំខាន់របស់ប្រទេសជាតិ ដែលបានខិតខំត្រួសត្រាយផ្លូវ នាំមកនូវសុខសន្តិភាព បើទោះបីពូមីញទាំងអស់បានចប់ភារកិច្ចបម្រើជាតិហើយក្តី តែពូមីញនៅមានកាតព្វកិច្ច និងជួយជ្រោមជ្រែងការងារ ដល់អ្នកជំនាន់ក្រោយបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ក៏សូមអំពាវនាវដល់និវត្តជនទាំងអស់ សូមថែរក្សាសុខភាព ដើម្បីបន្តមើលឃើញការអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ ហើយប្រសិនបើមានឱកាស លោកនឹងរៀបចំដំណើរទស្សនកិច្ចកម្សាន្ត ទៅរមណីយដ្ឋាននានាទាំងអស់គ្នា។

សូមបញ្ជាក់ជូនថា និវត្តជន និងអតីតយុទ្ធជន ដែលបានចូលរួម មកពី៩ឃុំ ក្នុងស្រុកបាកាន ចំនួន៥២១នាក់ ក្នុងម្នាក់ៗទទួលបានវត្ថុកំដរដៃ នំ១ធុង និងថវិកា ២ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង