**អភិបាលខេត្តស្ទឹងត្រែង ចុះសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយ ជូនដល់កងកម្លាំងឈរជើងការពារនៅភូមិសាស្រ្តអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ**ស្ដ្រីដែលក្លែងជានគរបាល និងបន្លំជាកូនចៅរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចូលសារភាពពាក់ព័ន្ធករណីឆបោកលុយ**ឯកឧត្តម សក់ សេដ្ឋា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ទូទាំងខេត្តបាត់ដំបង**មកដឹងអំពីជំនួញ៖ អ្នកជំនួញស្រូវអង្ករកាន់តែងាយទទួលបានឥណនទាន ដែលអាចខ្ចីបានរហូត៣លានដុល្លារ សម្រាប់ជាទុនទិញស្រូវស្តុកទុក និងកែច្នៃ**សហភាពអឺរ៉ុបយល់ព្រមលើសេចក្តីព្រាងច្បាប់ធានាសន្តិសុខអ៊ុយក្រែន**រូបសំណាកសេះសមុទ្រ បានធ្វើឱ្យខេត្តកំពតមានភាពល្បីល្បាញ និងស្ថិតនៅក្នុងកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍បរទេស**តារា MMA Khabib មានគណនីបិទបំណុលពន្ធជាង ៣ លានដុល្លារ**បុរសម្នាក់បាត់បង់ជីវិតភ្លាមៗក្នុងករណីផ្ទុះគ្រាប់ DK75**ហេតុអ្វីបានជាអ្នកវិភាគលោកខាងលិចខ្លាចពួកគេ**សម្តេច ស ខេង លើកទឹកចិត្តដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក សូមមេត្តាបន្តរួមគ្នាជាធ្លុងមួយ ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារសំខាន់នេះ**អគារពហុជាន់នៅ Belgorod បានដួលរលំមួយផ្នែកបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន**សមាជិកសភាអាល្លឺម៉ង់ស្នើឱ្យអង្គការណាតូដាក់តំបន់គ្មានការហោះហើរលើភាគខាងលិចអ៊ុយក្រែន**ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ទីក្រុងគៀវធ្វើការវាយប្រហារភេរវកម្ម ប្រឆាំងនឹង Belgorod**រដ្ឋមន្ត្រីព័ត៌មាន៖ រូបភាព រួមទាំងខ្លឹមសារដែលកើតចេញពីមហោស្រពតន្ត្រី និងចម្រៀងកុមារ នឹងប្រែក្លាយទៅជាការអប់រំ ចំណេះដឹង ដែលជាប្រយោជន៍យូរអង្វែងសម្រាប់បំណិនជីវិត**អភិបាលរងខេត្តក្រចេះ អញ្ជើញសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្រុមហ៊ុនភាគហ៊ុនកសិកម្មគ្រឿង ហាយ THACO-AGRI ក្នុងស្រុកស្នួល**នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ**ហ្វីលីពីនបញ្ជូនកប៉ាល់ទៅកោះសិប្បនិម្មិតចិន**មនុស្ស២៨នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ី**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤ ឆ្នាំ២០២៤

បណ្ឌិត ជិន ម៉ាលីន៖ មន្រ្តីតុលាការជិត១០រូប រងការពិន័យ ក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ក្រុមប្រឹក្សាវិន័យ បានបើកកិច្ចប្រជុំចំនួន១៥លើក ដើម្បីពិនិត្យលើបញ្ហារបស់មន្រ្តីតុលាការចំនួន១៧រូប ក្នុងនោះបានរកឃើញថា មានមន្រ្តី០៨រូបមិនមានការពាក់ព័ន្ធ ខណៈ០៩រូបទៀតបានរកការពិន័យ។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ស្តីអំពីលទ្ធផលនៃមហាសន្និបាតបូកសរុបលទ្ធផល ការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានថ្លែងថា ឆ្នាំ២០២៣ កន្លងទៅក្រុមប្រឹក្សាវិន័យ បានប្រជុំចំនួន១៥លើក ដើម្បីត្រួតពិនិត្យរឿងវិន័យសម្រាប់មន្រ្តីតុលាការ។ ការប្រជុំនេះមានការពាក់ព័ន្ធនឹងមន្រ្តីរបស់យើងចំនួន១៧រូប ហើយក្នុងចំណោម១៧រូបនោះ គឺរួចផុតពីវិន័យ៨រូប បានន័យថា គេប្តឹងមកតែមិនមានការពាក់ព័ន្ធ៨រូប ហើយអ្នកដែលពាក់ព័ន្ធទទួលកម្រិតវិន័យផ្សេងៗគ្នា។ ក្នុងចំណោម៩រូបដែលរងវិន័យនោះ ត្រូវបានអ្នកនាំពាក្យរូបនេះបញ្ជាក់ថា មានការស្តីបន្ទោសផ្ទាល់មាត់ចំនួន១រូប ចុះក្នុងសំណុំផ្ទាល់ខ្លួនរបស់មន្រ្តីចំនួន៦រូប ហើយមិនអនុញ្ញាតឱ្យឡើងថ្នាក់ចំនួន២រូប។

ឯកឧត្តមបណ្ឌិត បានបន្តថាការអនុវត្តវិន័យមានរាល់ឆ្នាំ គ្រាន់តែក្រសួងមិនបានប្រកាសជាសាធារណៈប៉ុណ្ណោះ ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ២០២៤តទៅ នឹងមានការប្រកាសជាសាធារណៈ នូវចំនួនអ្នកដែលត្រូវបានពិន័យតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង