**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ខេត្តបាត់ដំបង មានរោងចក្រចំនួន១៧ និងសហគ្រាសជាង៧០០កន្លែង ដែលបានផ្តល់ការងារជិត ១៥ម៉ឺននាក់

ភ្នំពេញ៖ សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង គឺពឹងផ្អែកលើវិស័យកសិកម្មជាចម្បងដោយ សារតែខេត្តមួយនេះមានកត្តាអំណោយផលពីធម្មជាតិ អាកាសធាតុ សណ្ឋានដី និងដីដែល មានជីវជាតិខ្ពស់ និងប្រព័ន្ធស្រោចស្រពមានច្រើនកន្លែងសម្រាប់បម្រើដល់វិស័យកសិកម្ម ជាពិសេសលើដំណាំស្រូវដែលខេត្តបាត់ដំបង បាននាំអង្ករចេញក្រៅប្រទេសមានកំណើន ខ្ពស់។

បើតាមមន្ត្រីកសិកម្មថា ទំនិញនាំចេញពីខេត្តបាត់ដំបងទៅថៃភាគច្រើនជាផលិតផលកសិកម្មមានដូចជា ពោត ក្រហម ដំឡូងមី ស្វាយកែវរមៀត និងនាំចូលពីថៃមកវិញ ភាគច្រើន គ្រឿងសំណង់ សម្ភារប្រើប្រាស់ គ្រឿងសង្ហារិម ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគជាដើម។

លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្ត បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ថា ខេត្តបច្ចុប្បន្នមានរោងចក្រធំៗចន្លោះពី១៦-១៧ នៅក្នុងស្រុកចំនួន២ នៃ ខេត្តបាត់ដំបង ក្នុងនោះមាន ស្រុករតនមណ្ឌល និងស្រុកកំរៀង សម្រាប់បម្រើ ការកែច្នៃ ផលិតផលកសិកម្មក្នុងស្រុក ដោយមិនទាន់រាប់បញ្ចូលរោងចក្រ សហគ្រាសផ្សេងៗទៀត ដែលកំពុងដំណើរការតាមមូលដ្ឋានឬសហគមន៍ផងទេ។

លោកបន្តថាបច្ចុប្បន្ន ខេត្តបាត់ដំបងក៏នឹងមានរោងចក្រក្រណាត់មួយកន្លែងទៀត ផងដែរ ដែលកំពុងសាងសង់ក្រៅពីរោងចក្រកែច្នៃដំឡូងមី រោងចក្រស៊ីម៉ង់ត៍ រោងចក្រផលិត ថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រស្បែកជើង បូករួមទាំងរោងចក្រ ក្រណាត់ដែល កំពុងសាងសង់ផង គឺមានសរុបចំនួន១៧រោងចក្រ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង ដែលទីភ្នាក់ងារសារព័ត៌មាន កម្ពុជា(AKP)ទទួលបាននៅចុងត្រីមាទី១ ឆ្នាំ២០២៤ បានបង្ហាញថា មានក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗនៅខេត្តបាត់ដំបងដូចជា រោងម៉ាស៊ីនកិនស្រូវ រោចចក្រកែច្នៃដំឡូងមី និងពោត រោងចក្រស៊ីម៉ង់ត៍ រោងចក្រផលិតថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រ ស្បែកជើង និងរោងចក្រសហគ្រាស គ្រឹះស្ថានផ្សេងៗទៀតសរុបចំនួន៧៣៦ ដែលបាន ផ្តល់ការងារដល់កម្មករចំនួន១៤.៩៧៣នាក់។ ក៏ប៉ុន្តែពុំមានការបញ្ជាក់ថា តើរោងចក្រធំៗ ទាំង១៦ ដែលស្ថិតក្នុងស្រុកចំនួន២របស់ខេត្តបាត់ដំបង នៅដំណើរការពេញលទ្ធភាព ឬយ៉ាង ណានោះឡើយ ពីព្រោះរោងចក្រខ្លះពឹងផ្អែកលើផលិតផលក្នុងស្រុកបំពេញឱ្យសង្វាក់ ផលិតកម្ម ដូចជាស្រូវ ដំឡូង និងអំពៅជាដើម។

បើទោះបីយ៉ាងណា លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត បានលើកឡើង នៅថ្ងៃទី២៩ ខែមីនាថា សេដ្ឋកិច្ចខេត្តបាត់ដំបង មានប្រមាណ ៩.៧១៣.៤១៣លានរៀល គិតជាដុល្លារ ប្រហែល ២.៣៨៤លានដុល្លារអាម៉េរិក ដែលក្នុងអំ ឡុង១០ឆ្នាំចុងក្រោយនេះ អាចមាន កំណើន ៧,៥ភាគរយក្នុង១ឆ្នាំ។ លោកថា កាលពីឆ្នាំ២០២១ សេដ្ឋកិច្ចខេត្តបាត់ដំបង បានធ្លាក់នៅត្រឹម ៤,៨ ក្នុង១ឆ្នាំ ដោយសារតែស្ថានភាពជំងឺកូវីដ១៩ ទើបធ្វើឱ្យសេដ្ឋកិច្ចខេត្ត ធ្លាក់ចុះអត្រាភាគរយនៃចំណូលបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង