**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន៖ នគរបាលប៉ុស្តិ៍ គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា នគរបាលប៉ុស្តិ៍ គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ។

ការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរង ខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីបិទបូកសរុបលទ្ធផលការងារចុះតាមដានត្រួតពិនិត្យ និងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិនគរបាលរដ្ឋបាល នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ប្រធាន-អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកឧត្តមសេនីយ៍ទោស្នងការខេត្ត លោកស្នងការរង លោកអធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកអភិបាល-អភិបាលរងក្រុង ស្រុក ឃុំ ជាច្រើនរូបទៀត។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងមតិណែនាំរបសឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍បង្ហាញពីសេចក្តីសោមនស្សរីករាយ ដែលបានជួបគ្នាជាថ្មីម្តងទៀត ជាមួយកងកម្លាំងនគរបាលខេត្តកណ្តាល ពិសេសឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល និងសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់គណៈអភិបាលខេត្ត និងសូមថ្លែងអំណរគុណ ចំពោះតំណាងគណៈអភិបាលស្រុក រដ្ឋបាលឃុំ សង្កាត់ដែលមានវត្តមាននៅទីនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបញ្ជាក់ថា តាមរយៈការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអតីតសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំប្រឹងប្រែងស្វែងរកបានឲ្យយើងទាំងអស់គ្នាថែរក្សាបាននូវសុខសន្តិភាពនេះ។ ដូច្នេះហើយដើម្បីឲ្យសុខសន្តិភាពនេះ នៅគង់វង្ស យូរអង្វែង រឹងមាំ យើងក៏ត្រូវមានការប្រឡងប្រណាំង និងអភិវឌ្ឍ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពផងដែរ។ តាមរយៈការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព យើងឃើញថា កម្លាំងបង្អែកដែលជាចលករជំរុញចលនាក៏ជានគរបាលប៉ុស្តិ៍។ កាលណាប៉ុស្តិ៍រឹងមាំ បង្កើតបានជាគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គឺទាមទារសុវត្ថិភាព ទាមទារបរិមាណកម្លាំង និងទាមទារការបំពាក់ឲ្យនគរបាលប៉ុស្តិ៍ ដើម្បីជាជំនួយ ទើបបានបង្កើតជាកម្លាំងប្រជាការពារនេះឡើង ដែលជាកម្លាំងជំនួយដ៏សំខាន់ដល់កម្លាំងនគរបាលប៉ុស្តិ៍។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបញ្ជាក់បន្ថែមថា យើងមានសន្តិភាពហើយ ប៉ុន្តែនៅមានបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានាមួយចំនួន នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ទើបក្រសួងមហាផ្ទៃ ដោយមានការគាំទ្រ និងចូលរួមពី ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានចាត់តាំងអនុវត្តប្រកបដោយជោគជ័យ និងបានធ្វើការកែលម្អផែនការណែនាំស្តីពីការចាត់តាំងអនុវត្តគោល នយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ជាបន្តបន្ទាប់ ឱ្យស្របតាមបរិបទនៃការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។ ដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន រាជរដ្ឋាភិបាលសម្រេចកែលម្អលក្ខណ សម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ព្រមទាំងលើកកម្រិតគោលនយោបាយនេះ ជារបស់រាជរដ្ឋាភិបាល ដែលមានគោលបំណង និងសំណូមពរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបន្តថា តាមរយៈនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីធានាបាននូវកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈនានាប្រកបដោយប្រសិទ្ធភាពឆាប់រហ័ស មន្ត្រីនគរបាលប៉ុស្តិ៍ ត្រូវពង្រឹងការងារនគរបាលនិងសហគមន៍ គឺប្រកាន់ខ្ជាប់នូវឥរិយាបថ សីលធម៌ សេចក្តីថ្លៃថ្នូរ និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយបំផុសឱ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ច ពីវិស័យសាធារណៈ វិស័យឯកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង