**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងពិធីប្រគល់-ទទួលឯកសារបទប្បញ្ញត្តិបច្ចេកទេសប្រព័ន្ធទឹកកខ្វក់**រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីលើកយករបៀបវារៈសំខាន់ចំនួន០៧ មកពិនិត្យ និងអនុម័ត**ក្រសួងបរិស្ថាន គាំទ្រសកម្មភាពរួមចំណែកឆ្លើយតបនឹងភាពស្អាតនៅក្នុងសង្គមកម្ពុជា**ក្រុមប្រឹក្សារាជធានីភ្នំពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី៦០ ដែលជាកិច្ចប្រជុំចុងក្រោយនៃអាណត្តិរបស់ខ្លួន**រដ្ឋមន្ត្រីសុខាភិបាល ស្នើនាយកដ្ឋានមន្ទីរពេទ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពិនិត្យ និងអនុវត្តលើកិច្ចការងារថែទាំ ព្យាបាល និយ័តកម្ម និងក្រមសីលធម៌សុខាភិបាល**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង១២ នៃខណ្ឌដង្កោ**អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង សហការជាមួយរដ្ឋបាលខេត្តរតនគិរី រៀបចំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អនុញ្ញាតឱ្យគណៈប្រតិភូមេធាវីអន្តរជាតិមកពី១២ប្រទេសចូលជួបសម្តែងការគួរសម**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ អ្នកវិនិយោគត្រូវរួមគ្នា គោរពនូវអនុលោមភាព ដើម្បីធានាដល់សណ្ដាប់ធ្នាប់ក្នុងការរកស៉ី និងភាពប្រកួតប្រជែង**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សុខសន្តិភាព សន្តិសុខ និងស្ថេរភាពសង្គម គឺជាកត្តាធំបំផុត សម្រាប់ទាក់ទាញអ្នកវិនិយោគ**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្រោមអធិបតីភាពសម្ដេចធិបតី**សម្តេចធិបតី៖ រាជរដ្ឋាភិបាល ដាក់ទិសដៅធំបំផុតទៅលើ «ការទូតសេដ្ឋកិច្ច» សម្រាប់កិច្ចការបរទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅក្នុងធុរកិច្ច ទាល់តែវិស័យឯកជនចូលរួម ជាមួយរាជរដ្ឋាភិបាលទើបទៅរួច**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្រោមអធិបតីភាពសម្ដេចធិបតី**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគ នៅកម្ពុជាកាន់តែល្អប្រសើរ**សម្តេចធិបតី៖ ការធានានូវសុខសន្តិភាព ជាកត្តាចាំបាច់បំផុតមិនអាចខ្វះបានដើម្បីកំណើនសេដ្ឋកិច្ចជាតិ**ប្រមុខរាជរដ្ឋាភិបាល ប្ដេជ្ញាខិតខំឲ្យអស់លទ្ធភាព ដើម្បីបង្ករលក្ខណៈឲ្យវិនិយោគិន នៅកម្ពុជា កាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យបន្តទៀត**ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើការងារសំខាន់ៗមួយចំនួន**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការធ្វើតេស្តរកសារធាតុញៀននៅក្នុងក្របខណ្ឌមន្ត្រីរាជការក្រសួងព័ត៌មាន គ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀននោះទេ**

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅវៀតណាម ៣ថ្ងៃ

 ភ្នំពេញ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងដាណាំង សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ត្រីភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ក្នុងគោលបំណងដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃ ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម។ ថ្នាក់ដឹកនាំក្រសួងទាំង៣ នឹងអញ្ជើញទស្សនាសមយុទ្ធកម្លាំងពន្លត់អគ្គិភ័យនិងសង្គ្រោះ ដែលមានការចូលរួមពីកម្លាំងជំនាញរបស់វៀតណាម មកពីប្រទេសកម្ពុជា និងឡាវ ផងដែរ។

សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចការងារនៅក្រៅប្រទេសលើកដំបូងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត គិតចាប់ពេលចូលកាន់មុខតំណែង ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។  ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការត្រីភាគីដែលក្រសួងទាំង៣ បានអនុវត្តចំនួន៣លើក រួចមកហើយ។ ប្រមុខក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណៈឡាវ ទើបតែបានមកបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តមអភិសន្តិបណ្ឌិត កាលពីខែមករា និងក្នុងខែមីនា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង