**អភិបាលខេត្តស្ទឹងត្រែង ចុះសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយ ជូនដល់កងកម្លាំងឈរជើងការពារនៅភូមិសាស្រ្តអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ**ស្ដ្រីដែលក្លែងជានគរបាល និងបន្លំជាកូនចៅរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចូលសារភាពពាក់ព័ន្ធករណីឆបោកលុយ**ឯកឧត្តម សក់ សេដ្ឋា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ទូទាំងខេត្តបាត់ដំបង**មកដឹងអំពីជំនួញ៖ អ្នកជំនួញស្រូវអង្ករកាន់តែងាយទទួលបានឥណនទាន ដែលអាចខ្ចីបានរហូត៣លានដុល្លារ សម្រាប់ជាទុនទិញស្រូវស្តុកទុក និងកែច្នៃ**សហភាពអឺរ៉ុបយល់ព្រមលើសេចក្តីព្រាងច្បាប់ធានាសន្តិសុខអ៊ុយក្រែន**រូបសំណាកសេះសមុទ្រ បានធ្វើឱ្យខេត្តកំពតមានភាពល្បីល្បាញ និងស្ថិតនៅក្នុងកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍បរទេស**តារា MMA Khabib មានគណនីបិទបំណុលពន្ធជាង ៣ លានដុល្លារ**បុរសម្នាក់បាត់បង់ជីវិតភ្លាមៗក្នុងករណីផ្ទុះគ្រាប់ DK75**ហេតុអ្វីបានជាអ្នកវិភាគលោកខាងលិចខ្លាចពួកគេ**សម្តេច ស ខេង លើកទឹកចិត្តដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក សូមមេត្តាបន្តរួមគ្នាជាធ្លុងមួយ ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារសំខាន់នេះ**អគារពហុជាន់នៅ Belgorod បានដួលរលំមួយផ្នែកបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន**សមាជិកសភាអាល្លឺម៉ង់ស្នើឱ្យអង្គការណាតូដាក់តំបន់គ្មានការហោះហើរលើភាគខាងលិចអ៊ុយក្រែន**ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ទីក្រុងគៀវធ្វើការវាយប្រហារភេរវកម្ម ប្រឆាំងនឹង Belgorod**រដ្ឋមន្ត្រីព័ត៌មាន៖ រូបភាព រួមទាំងខ្លឹមសារដែលកើតចេញពីមហោស្រពតន្ត្រី និងចម្រៀងកុមារ នឹងប្រែក្លាយទៅជាការអប់រំ ចំណេះដឹង ដែលជាប្រយោជន៍យូរអង្វែងសម្រាប់បំណិនជីវិត**អភិបាលរងខេត្តក្រចេះ អញ្ជើញសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្រុមហ៊ុនភាគហ៊ុនកសិកម្មគ្រឿង ហាយ THACO-AGRI ក្នុងស្រុកស្នួល**នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ**ហ្វីលីពីនបញ្ជូនកប៉ាល់ទៅកោះសិប្បនិម្មិតចិន**មនុស្ស២៨នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ី**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤ ឆ្នាំ២០២៤

អ្នកស្រុកអង្គរ នៅតែបំពេញញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ

ភ្នំពេញ៖ មកដល់សព្វថ្ងៃ អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញតាមផ្នែកផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។

ជាក់ស្តែង លោក ព្រាន ដូរ អាយុ៣២ឆ្នាំ និងលោក តប់ តង អាយុ៥៨ឆ្នាំ ក្នុងចំណោមកម្មករជំនាញជាច្រើន កំពុងបំពេញតួនាទីរបស់ខ្លួនជាអ្នកស្វែងរកថ្មដែលរលុះធ្លាក់ចល័តខុសពីទីតាំងដើម នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលទទួលរងការខូចខាត បាក់ស្រុតរលុះថ្មស្ទើរតែទាំងស្រុងជាយូរមកហើយឱ្យរឹងមាំឡើងវិញ។

លោក ព្រាន ដូរ ឱ្យដឹងថា នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម មានចំនួន២នាក់ ហើយការស្វែងរកថ្មប្រាសាទដែលរលុះធ្លាក់ និងចល័តខុសពីទីតាំងដើមយកមករៀបផ្គុំឱ្យត្រូវឡើងវិញចួបការលំបាកច្រើន ដោយចំនួនថ្មនៃតួខ្លោងទ្វារមានរាប់រយដុំ ថ្មខ្លះបានបែកបាក់ និងនៅរាយប៉ាយ។ ការស្វែងរកថ្មដែលរលុះធ្លាក់ទាំងនោះបានទាល់តែមានចិត្តព្យាយាមរកឱ្យឃើញផ្នែកណាមួយជាមុនសិន ទើបមានមូលដ្ឋានស្វែងរកថ្មទៅតាមល្បាក់ជាបន្តបន្ទាប់។

លោក ព្រាន ដូរ បញ្ជាក់ថា ក្នុងចំណោមថ្មប្រាសាទដែលងាយស្រួលស្វែងរក គឺថ្មដែលមានក្បាច់។

ចំណែកលោក តប់ តង អាយុ៥៨ឆ្នាំ ជាកម្មករជំនាញស្វែងរកថ្មម្នាក់ទៀត ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការរកថ្មសម្រាប់យកទៅជួសជុលប្រាសាទឱ្យត្រូវតាមទីតាំងដើម និងបានពេញទម្រង់ដើមឡើងវិញមានសារសំខាន់ណាស់ ដើម្បីរក្សាភាពដើមរបស់ប្រាសាទផង និងធ្វើឱ្យសំណង់រឹងមាំឡើងវិញផង។

លោក តប់ តង បង្ហាញឆន្ទៈមុតមាំថា ក្នុងនាមលោកជាអ្នកទទួលខុសត្រូវលើការងាររកថ្ម គឺលោកនឹងខិតខំប្រើជំនាញ និងទេពកោសល្យឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដែលកំពុងដួលបាក់បែកឱ្យឈរដូចដើមវិញនៅពេលខាងមុខ។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកស្រុកអង្គរដែលបានចូលរួមជួសជុល ថែរក្សាប្រាសាទបុរាណកន្លងមក អ្នកខ្លះមានវង្សត្រកូលជាអ្នកជួសជុលអង្គរអស់ជាច្រើនជំនាន់មកហើយ ដោយបន្តតាំងពីជំនាន់ជីតា ដល់ឪពុក រហូតកូនៗ ហើយពួកគាត់សប្បាយចិត្តនឹងការផ្ទេរចំណេះដឹងដល់អ្នកជំនាន់ក្រោយ ដើម្បីរួមគ្នាថែរក្សាកេរដូនតាឱ្យនៅគង់វង្សជាបន្តទៀតបន្តពីមួយជំនាន់ទៅមួយជំនាន់៕

អត្ថបទដែលជាប់ទាក់ទង