**ឯកឧត្តម ម៉ៅ ធនិន៖ ខេត្តកំពតសម្រេចបាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋ ទទួលលទ្ធផលគួរឱ្យកត់សម្គាល់ ខណៈ២ថ្ងៃនេះ ចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋបានជាង ៨ពាន់ក្បាលដី**កម្ពុជា នាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ជាង ៨ពាន់លានដុល្លារ ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៤នេះ**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែឧសភា ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**សម្ដេចធិបតី៖ ឈ្វេងយល់អំពី “ប្រឡាយលេខ ១៥” ដែលអាចនឹងផ្តល់ផ្ទៃដីស្រោចស្រពបានប្រមាណ ១៥ ០០០ហិកតា**កម្ពុជា និងសហភាពអឺរ៉ុប ពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ**សម្តេចធិបតី អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនផ្នែកអប់រំរបស់អាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អគ្គនាយកសុីម៉ាក់ បន្តនាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ ជូនដល់មន្រ្តីបុគ្គលិក ដែលកំពុងបំពេញប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី៤ និងកងឯកភាពកំចាត់មីនទី៦**អ៊ីស្រាអែល​វាយ​ប្រហារ​ភាគ​ខាង​កើត នៃតំបន់ Rafah ខណៈ​កិច្ច​ចរចា​បទ​ឈប់​បាញ់​បញ្ចប់​ដោយ​គ្មាន​កិច្ច​ព្រម​ព្រៀង**ប្រេង​បាន​កំណត់​សម្រាប់​ការ​កើន​ឡើង​ប្រចាំ​សប្តាហ៍​ជា​សញ្ញា​តម្រូវ​ការ ភូមិសាស្ត្រ​នយោបាយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​វិជ្ជមាន**ជំនួយការផ្ទាល់សម្តេចធិបតី នាំយកសាររំលែកទុក្ខ និងថវិកា ចូលរួមបុណ្យសពឯកឧត្ដម គឹម សៀប ទីប្រឹក្សារាជរដ្ឋាភិបាល**មហិច្ឆតាអាលុយមីញ៉ូមពណ៌បៃតងរបស់ចិន រងគ្រោះដោយសារភ្លៀងធ្លាក់ខុសប្រក្រតី និងការដាច់ចរន្តអគ្គិសនី**ជប៉ុន​ចាប់​ផ្តើម​ប្រមាញ់​ត្រី​បាឡែន​ព្រុយ​ធំៗ**ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌ**នាយករដ្ឋមន្ត្រីជប៉ុន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីសក្នុងខែមិថុនា**របាំង​នៅ​ចំណុច​ទេសភាព​ដ៏​ពេញ​និយម​សម្រាប់​ការ​មើល​ភ្នំ Fuji ត្រូវ​បាន​ពន្យារ​ពេល**រាជទាយាទ អារ៉ាប៊ីសាអូឌីត នឹងយាងទៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២០-២៣ ឧសភា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យឯកទេសធ្វើការវះកាត់ ដាក់លលាដ៍ក្បាលត្រឡប់ចូលវិញ ដល់ប្អូនប្រុសពិការដៃម្នាក់**ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក​ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ ​ក្នុង​ភូមិសាស្ត្រ​ខេត្តក្រចេះ**រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ILO បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា**ចិន និងហុងគ្រី បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បេក្ខជន ៨០៩អង្គ/នាក់ ចូលរួមប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលរៀបចំឡើងដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

ភ្នំពេញ៖ លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២៤-២០២៥ ដោយមានការនិមន្តចូលរួមពីសំណាក់សម្តេចព្រះអគ្គាធិការរង ព្រះអគ្គាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មួយអន្លើដោយ ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម និងមន្ត្រីរាជការទាំងអស់ នៃក្រសួងធម្មការនិងសាសនា នៅមណ្ឌលរាជធានីភ្នំពេញ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។

លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ ក៏បានសម្តែងនូវក្តីសោមនស្សរីករាយ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិគ្រប់ព្រះអង្គ មានសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ជាព្រះអគ្គាធិការដែលតែងតែយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ក្នុងការប្តេជ្ញាចិត្តបន្តអនុវត្តការកែលម្អគុណភាពអប់រំ និងការប្រឡងជាប្រចាំ ដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលនិងអភិវឌ្ឍវិស័យអប់រំព្រះពុទ្ធសាសនា ដើម្បីផលិតបាននូវមូលធនមនុស្ស សម្រាប់បម្រើដល់ការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានិងសង្គមជាតិ ស្របតាមកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយនេះដែរ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងចូលរៀននេះ លោកជំទាវ ទូច សារ៉ុម បានមានប្រសាសន៍ផ្តាំផ្ញើឱ្យបេក្ខសមណៈ បេក្ខជនគ្រប់រូប ត្រូវរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ គោរពតាមបទប្បញ្ញត្តិទូទៅ នៃការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដែលប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃ ហើយលោកជំទាវក៏បានប្រគេននិងជូនពរបេក្ខសមណៈ បេក្ខជនគ្រប់រូប ប្រឡងជាប់ ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួនតាមព្រះបន្ទូលរបស់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ដែលលើកឡើងថា «អ្នកចេះគឺជាប់»។

ការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ នេះមានរយៈពេល១ថ្ងៃពេញ មានចំនួន៣មណ្ឌល គឺមណ្ឌលរាជធានីភ្នំពេញ (ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត) មណ្ឌលខេត្តសៀមរាប(ពុទ្ធិកវិទ្យាល័យរាជបូណ៌) និងមណ្ឌលខេត្តកំពង់ចាម(ពុទ្ធិកវិទ្យាល័យសម្តេច ជួន ណាត) ដែលមានបេក្ខសមណៈ បេក្ខជន សរុប ៨០៩ អង្គ/នាក់ ស្មើនឹង ៣៤ បន្ទប់ ដែលនិមន្តអញ្ជើញមកពីគ្រប់រាជធានីខេត្ត។ ដោយឡែក ចំពោះវិញ្ញាសាប្រឡងមានចំនួន៤មុខវិជ្ជាគឺ៖ ភាសាបាលី ភាសាខ្មែរ ព្រះវិន័យនិងព្រះអភិធម្ម និងគណិតវិទ្យា។

គួរបញ្ជាក់ថា នៅឆ្នាំនេះគ្រប់ការប្រឡងទាំងអស់ដែលរៀបចំឡើងដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ត្រូវបានរឹតបន្តឹងយ៉ាងតឹងរឹង ស្របតាមព្រះបន្ទូលសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិថា «យកគុណភាពប្រសើរជាងបរិមាណ»៕

អត្ថបទដែលជាប់ទាក់ទង