**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង

គណៈប្រតិភូគណៈកម្មការទី៨រដ្ឋសភា ចុះពិនិត្យសេវាសុខាភិបាល និងផ្សព្វផ្សាយជំងឺមិនឆ្លងនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង

ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង និងមណ្ឌលសុខភាព ជា សុីម កំពង់លាវ នាថ្ងៃព្រឹកទី២៧ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះដែរ កញ្ញា សូ សុបញ្ញាវតី ប្រធានមន្ទីរពេទ្យបង្អែក និងលោកប្រធានមណ្ឌលសុខភាព បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពបច្ចុប្បន្នរបស់មន្ទីរពេទ្យនេះមានកម្រិត CPA៣ ដែលបានកសាងឡើងនៅឆ្នាំ១៩៤០ រហូតមកដល់សព្វថ្ងៃ ត្រូវបានធ្វើការជួសជុលឡើងវិញនូវអាគារចាស់ៗ និងបម្រើសេវាទទួលបាន ដែលមានមន្ត្រីបម្រើការងារសរុបចំនួន ១០៣នាក់ និងបុគ្គលិកពេទ្យជួល ចំនួន៥០នាក់បន្ថែមទៀត ក្នុងនោះមានដុកទ័រ ចំនួន២០នាក់ ដែលគ្របដណ្តប់ប្រជាពលរដ្ឋប្រមាណចំនួន ១លាននាក់ជាង។

កញ្ញាប្រធានមន្ទីរពេទ្យបង្អែក បានជម្រាបជូនពីវឌ្ឍនភាពការងារ ដែលធ្វើនាពេលកន្លងមក ពិសេសលើការផ្សព្វផ្សាយ និងការប្រើប្រាស់ប័ណ្ណ ប.ស.ស និងប័ណ្ណមូលនិធិសមធម៌ជូនប្រជាពលរដ្ឋ និងពីរបៀបប្រើប្រាស់ប័ណ្ណទាំងអស់នោះឱ្យត្រឹមត្រូវច្បាស់លាស់។ នាពេលថ្មីៗនេះមន្ទីរពេទ្យបានបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋភាគច្រើនមានដូចជា ការពិនិត្យជំងឺក្មេង ពិនិត្យផ្ទៃពោះ ជំងឺសួត ពន្យាកំនើត ការពិនិត្យសុខភាព និងព្យាបាលជំងឺផ្សេងៗ ក្នុងនោះមានជំងឺមិនឆ្លង (ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺខ្សោយបេះដូងជាដើម)។ ប្រជាពលរដ្ឋនិងមន្ត្រីរាជការ បានមកព្យាបាលនៅទីនេះ ដោយប្រើប្រាស់ប័ណ្ណ ប.ស.ស មូលនិធិសមធម៌និងប្រើប្រាស់ថវិកាផ្ទាល់ខ្លួន។ សារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស និងមូលនិធិសមធម៌ ទាមទារឱ្យប្រជាពលរដ្ឋយកប័ណ្ណ និងបំពេញឯកសារឱ្យត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួល ឆាប់រហ័សក្នុងការទទួលសេវាព្យាបាលជំងឺ។ ចំពោះជំងឺមិនឆ្លងមានចំនួន ១២,៣១៤នាក់ ដែលភាគច្រើនកើតឡើងលើមនុស្សចាប់ពីអាយុ៣០ឆ្នាំ ឡើងទៅដោយសាររបបអាហារ និងកត្តារស់នៅ និងជំងឺផ្សេងៗជាច្រើន ដែលបងប្អូនប្រជាពលរដ្ឋមានការធ្វេសប្រហែសលើសុខភាពរបស់ខ្លួន។ ដោយឡែក កាកសំណល់វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកខេត្ត បានធ្វើការដុតកម្ទេចចោលនៅក្នុងឡសម្រាប់ដុត ដែលមាននៅក្នុងមន្ទីរពេទ្យនេះ។ កញ្ញាប្រធានមន្ទីរពេទ្យ បានធ្វើការណែនាំ ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ចំពោះការថែទាំជំងឺ និងលេបថ្នាំតាមបទបញ្ជារពេទ្យឱ្យបានត្រឹមត្រូវដល់អ្នកជំងឺ។

កញ្ញាប្រធានមន្ទីរពេទ្យ បានលើកបញ្ហាប្រឈមមួយចំនួន ដែលបានជួបប្រទះនាពេលកន្លងមក ជាពិសេសលើផ្នែកបច្ចេកទេសបរិក្ខាពេទ្យ និងសមត្ថភាពរបស់គ្រូពេទ្យក្នុងការផ្តល់សេវាដល់អ្នកជំងឺនៅមានកម្រិត និងជួយសាងសង់ព្រមទាំងជួសជុលអគារបន្ថែម និងកន្លែងសម្រាកព្យាបាលជំងឺបន្ថែមទៀត។

ទន្ទឹមនឹងនោះដែរ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីពេទ្យ ដែលខិតខំបម្រើសេវាសុខភាពជាសកលជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងជួយផ្សព្វផ្សាយពីផលលំបាកនៃជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ តាមគ្រប់រូបភាព ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងដាក់ប៉ាណូផ្សព្វផ្សាយពីជំងឺមិនឆ្លងតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលជំងឺនេះបានសម្លាប់ប្រជាពលរដ្ឋក្នុងមួយថ្ងៃៗជិត២០០នាក់ផងដែរ។

លោកជំទាវប្រធាន បានជម្រុញឱ្យមន្ត្រីពេទ្យទាំងអស់ និងមន្ត្រីប.ស.ស ត្រូវចូលរួមសហការផ្សព្វផ្សាយពីសារៈសំខាន់នៃប.ស.សបន្ថែមទៀត និងត្រូវជម្រុញឱ្យមន្ត្រីទាំងអស់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងទទួលយកសំណើរទាំងអស់របស់មណ្ឌលសុខភាពយកទៅពិភាក្សា ជាមួយក្រសួង និងជម្រុញ ពន្លឿនការដោះស្រាយជូនមណ្ឌលសុខភាពឱ្យបានឆាប់រហ័ស និងជួយផ្សព្វផ្សាយអំពីហានិភ័យ នៃជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ឈានទៅសម្រេចបានគោលដៅឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង